ប្រធានសភាអាមេរិក

តំណែង លោក ម៉ាកាធី ប្រធានសភាអាមេរិក កំពុងស្ថិតក្នុងភាពស្រពិលនៅឡើយ


ទោះបីជាគ្រោះថ្នាក់ការបិទរដ្ឋាភិបាលសហព័ន្ធត្រូវបានរួចផុតក្តី ប្រធានសភាតំណាងអាមេរិក លោក ខេវិន ម៉ាកាធី ដែលមកពីគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខនឹងការប៉ុនប៉ងបោះឆ្នោតទម្លាក់ពីសមាជិកសភាសាធារណរដ្ឋខ្លួនឯង ក្រោយពីលោកបានសម្រេចចេញច្បាប់មួយនៅនាទីចុងក្រោយ ដែលគេហៅថា«ច្បាប់មូលនិធិបញ្ចប់គម្លាត» មុនការបិទរដ្ឋាភិបាលទាំងស្រុង។
ប្រធានសភាអាមេរិក
ដោយ

សមាជិកសភាមកពីបក្សសាធារណរដ្ឋដែលមានជំហរតឹងរ៉ឹង លោក ម៉ាត ហ្កេតស៍ (Matt Gaetz) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយធំៗថា «លោកនឹងដាក់សំណើរសុំឱ្យលាលែងពីតំណែង ដើម្បីអំពាវនាវឱ្យសមាជិសភាផ្សេងទៀតរួមគ្នាទម្លាក់លោក ម៉ាកាធី ចេញពីប្រធានសភាតំណាងអាមេរិក»។

លោកថាលោកម៉ាកាធីបានលាក់បាំងពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយបក្សប្រជាធិបតេយ្យ និងមានបំណងចេញច្បាប់ ផ្តល់លុយបន្ថែមដល់អ៊ុយក្រែន។ បន្លែមពីនេះ លោក ម៉ាត ហ្កេតស៍ បាននិយាយប្រាប់កាសែត ABC ថា លោករំពឹងមានសំឡេងគ្រប់គ្រាន់ ដើម្បីទម្លាក់លោក ម៉ាកាធី​ ហើយលោកនឹងបន្តគោលដៅមិនផ្លាស់ប្តូរ។

មែនទែនទៅ ការបោះពាក្យសំដីធ្ងន់ៗបែបនេះពីសំណាក់សមាជិកសភាសាធារណរដ្ឋកើតឡើង បន្ទាប់ពីលោក ម៉ាកាធី បានធ្វើឱ្យវ៉ាស៊ីនតោនភ្ញាក់ផ្អើសដោយបានគាំទ្រច្បាប់មួយ ដែលជៀសវាងការបិទរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃសៅរិ៍។

«ច្បាប់មូលនិធិបញ្ចប់គម្លាតនោះមានការគាំទ្រលើសលប់ក្នុងសភាតំណាងមកពីបក្សទាំងពីរដោយ៣៣៥ ទល់នឹង៩១សំឡេង ដោយក្នុងនោះ១២៦សំឡេង​គាំទ្របានមកពីបក្សសាធារណរដ្ឋ។ ហើយក្នុងព្រឹទ្ធសភាវិញក៏មានការគាំទ្រ៨៨សំឡេង ទល់នឹង៩សំឡេង ដែលប្រឆាំង និងត្រូវបានចុះហត្ថលេខាចេញជាច្បាប់ដោយលោក ចូ បៃដិន។

យ៉ាងណាក៏ដោយ ដោយមិនចាំយូរលោក ខេវិន ម៉ាកាធី បានប្រាប់កាសែត CBS ថា លោកនឹងបន្តកាន់តំណែងទៀត។ នេះគឺជារឿងផ្ទាល់ខ្លួនរវាងលោក និង ម៉ាត ហ្កេតស៍ និងសូមឱ្យគេព្យាយាមធ្វើតទៅទៀតទៅជុំវិញបញ្ហានេះ។ នេះគឺជាការលើកឡើងរបស់លោក ម៉ាកាធី ។

ទន្ទឹមគ្នានេះ ប្រធានាធិបតី ចូ បៃដិន បានថ្លែងចេញពីសេតវិមាននៅថ្ងៃអាទិត្យថា លោករំពឹងប្រធានសភា ម៉ាកាធី នឹងបន្តការប្តេជ្ញាចិត្តគាំទ្រ អ៊ុយក្រែន បន្តទៀត ហើយយោងតាមបទពិសោធន៍ជាប្រធានសភា លោកនឹងអាចគេចផុតពីប៉ុនប៉ងផ្តួលពីអ្នកជ្រុលនិយម។

គេនៅមិនច្បាស់ទេថា តើគណបក្សប្រជាធិបតេយ្យអាចចាត់វិធានការបែបណា ប្រសិនបើបក្សសាធារណរដ្ឋពិតជាសម្រេចផ្លាស់ប្តូរកៅអីប្រធានសភាមែននោះ សមាជិកបក្សប្រជាធិបតេយ្យមួយចំនួនបាននិយាយថា គេអាចគាំទ្រលោក ម៉ាកាធី ប្រសិនបើការបណ្តេញធ្វើឱ្យមានភាពចលាចល។

ខណៈខ្លះទៀតថាគេអាចគាំទ្រគណបក្សសាធារណរដ្ឋកម្រិតមធ្យម ដែលមានឆន្ទៈក្នុងការចែករំលែកអំណាចក្នុងគណៈកម្មាធិការសភា។ ស្របពេលដែលអ្នកខ្លះទៀត គេគ្មានចំណាប់អារម្មណ៍ជួយប្រធានសភាណា ក្រៅពីសមាជិកសភាមកពីបក្សប្រជាធិបតេយ្យឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងទទួលទេសចរបរទេស ខ្ទង់១២លាននាក់ ខណៈថៃរំពឹងទទួលបាន២៥លាននាក់

ព័ត៌មាន
ផ្អែកលើកំណើនភ្ញៀវទេសចរបរទេសនៅរយៈពេល៩ខែដើមឆ្នាំ អ្នកជំនាញវៀតណាម រំពឹងថា ប្រទេសសង្គមនិយមមួយនេះអាចនឹងទាក់ទាញភ្ញៀវទេសចរបរទេសបានពី១០ទៅ១២…

ជំនន់ទឹកភ្លៀងខ្លាំងពេកបង្ខំឱ្យអភិបាលទីក្រុងញូវយ៉ក ប្រកាសភាពអាសន្ន

ព័ត៌មាន
ភ្លៀងធ្លាក់ខ្លាំងៗក្នុងកម្រិត៨សង់ទីម៉ែត្រ បានធ្វើឱ្យសង្កាត់ខ្លះនៃទីក្រុងញូវយ៉ក រងការជន់លិច កាលពីចុងសប្តាហ៍កន្លងទៅ។ ជំនន់ទឹកភ្លៀងនេះ បានបណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ