កត្តាដែលតម្លៃអង្ករមានការកើនឡើងដូចនេះ បានចោទជាបញ្ហាគួរឲ្យព្រួយបារម្ភដល់ប្រទេសដែលមិនអាចផលិតអង្ករបានដោយខ្លួនឯង ពោលគឺបណ្តាប្រទេស ដែលនាំចូលអង្ករចំនួនច្រើនក្នុងមួយឆ្នាំៗ។ បណ្តាប្រទេសដែលគេសង្កេតឃើញថា តម្លៃអង្ករថ្លៃជាងគេនោះគឺ បណ្តាប្រទេសក្នុងទ្វីបអាព្រិក និងអាស៊ី។ ពោលគ្រាន់តែនៅពេញមួយឆ្នាំ២០២០ប៉ុណ្ណោះ តម្លៃអង្ករគុណភាពខ្ពស់ក្នុងបណ្តាប្រទេសអ្នកផលិតអង្ករធំៗនៅអាស៊ី បានហក់ឡើងលើសតម្លៃធម្មតា ២០% ទៅ ៤៥%។
អ្នកជំនាញខាងកសិកម្ម និងស្បៀងអាហារនៅតំបន់អឺរ៉ុបបានអះអាងថា ស្របពេលដែលតម្រូវការអង្ករដែលមានគុណភាពទាបសម្រាប់ជាចំណីសត្វនិងការដឹកជញ្ជូន ក៏មានតម្លៃខ្ពស់ផងនោះ បាននិងកំពុងធ្វើឱ្យមានការព្រួយបារម្ភថា ប្រទេសក្រីក្រដែលពឹងផ្អែកលើការនាំចូលទាំងស្រុង អាចប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ឬអាចឈានដល់អសន្តិសុខស្បៀងអាហារតែម្តង។
បន្ថែមពីលើនេះ ការដឹងជញ្ជូនមានតម្លៃថ្លៃក៏រួមចំណែក ធ្វើអោយតម្លៃអង្ករឡើងខ្ពស់ផងដែរ ដោយ ទូរកុងតឺន័រនិងនាវាដឹងទំនិញធំៗត្រូវចំណាយពេលយូរក្នុងការដឹងជញ្ជូន ដោយសារតែ មានការរឹតបណ្តឹងការចេញចូលនៅបណ្តាប្រទេសនានា៕