តម្លៃទំនិញ

តម្លៃទំនិញប្រឈមនឹងអស្ថិរភាព ក្រោយប្រជាជនចិននាំគ្នាសម្រុកទិញស្បៀអាហារស្តុកទុក


ប្រជាជនចិន ពិសេសអ្នករស់នៅក្នុងក្រុងប៉េកាំង បានសម្រុកនាំគ្នាទៅទិញសម្ភារៈប្រើប្រាស់សំខាន់ៗ និងស្បៀងអាហារយកមកស្តុកទុក ក្រោយពេលដែល រដ្ឋាភិបាលចិនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ត្រៀមស្បៀងអាហារ និងរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ទុកសម្រាប់ករណីកើតមានអាសន្នណាមួយនៅពេលខាងមុខ។
ពលរដ្ឋចិននាំគ្នាសម្រុកទិញស្បៀអាហារ
ដោយ

ការ​អំពាវនាវ​ដូចនេះ ធ្វើ​ឡើង​ទំនង​ដោយសារ​តែ រដូវរងា​ក៏​ខិតចូល​មក​ដល់ កង្វះខាត​ស្បៀ​អាហារ​ជា​ពិសេស​បន្លែ ដែល​ត្រូវ​លិចលង់​ដោយសារ​ទឹកជំនន់ និង នៅ​ចំពោះ​មុខ​នូវ​ភាព​មិន​ប្រាកដប្រជា នៃ​វិបត្តិ​កូ​វី​ដ​១៩​ដែល​កំពុង​រាតត្បាត​សារ​ជា​ថ្មី​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ការ​អំពាវនាវ​របស់​រដ្ឋអំណាច​ចិន​ថា ឲ្យ​ពលរដ្ឋ​ត្រៀម​សម្ភារៈ​សំខាន់​ៗ​ស្តុក​ទុក បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ខ្លះ ដែល​បង្ក​ឲ្យ​ប្រជាជន​ចិន និង​ពិសេស​អ្នក​រស់នៅ​ក្នុង​ក្រុង​ប៉េ​កាំ​ង បាន​សម្រុក​ទៅ​ទិញ​បន្លែ​ផ្លែ​ឈើ និង ស្បៀងអាហារ​ផ្សេង​ៗ​ទៀត ដូច​ជា អង្ករ ស្ពៃ និង ម្សៅ​ធ្វើ​នំ​ទៅ​វិញ​។ រីឯ​ពលរដ្ឋ​ចិន​ខ្លះ​ទៀត បាន​នាំ​គ្នា​ទិញ​ប្រេងឆា ទិញ​អង្ករ ស្តុក​ទុក​យ៉ាងច្រើន​ផង​ដែរ​។ ប្រការ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​គណៈរដ្ឋមន្ត្រី​ចិន បាន​ចេញ​មក​ប្រកាស​ភ្លាម​ៗ នៅ​យប់​ថ្ងៃ​ពុធ ដោយ​បាន​ធានា​ថា រដ្ឋាភិបាល​ចិន​នឹង​ធានា​ការ​ផ្គត់ផ្គង់​សម្ភារៈ​ចាំបាច់​ប្រចាំ​ថ្ងៃ រួម​ទាំង​សាច់ និង បន្លែ​ឲ្យ​បាន ព្រមទាំង​រក្សា​ស្ថិរភាព​តម្លៃ​ផង​ដែរ​។

យ៉ាងណាមិញ ក៏​នៅ​តែ​មាន​ពលរដ្ឋ​ចិន​មួយ​ចំនួន​យល់​ថា ពួក​គេ​មិន​ចាំបាច់​ទិញ​ស្បៀង​ច្រើន​ហួស​ពី​តម្រូវការ​ពេក​នោះ​ទេ ដោយហេតុ​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​រដ្ឋាភិបាល​តែង​ប្រាប់​ឲ្យ​ពលរដ្ឋ​ត្រៀម ខ្លួន​ជា​រៀង​រាល់​រដូវរងា​ខិតចូល​មក​ដល់​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ក៏​នៅ​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ប្រញាប់​ប្រ​ញ៉ា​ល់ តម្រង់​ជួរ​យ៉ាង​វែង​នៅ​មុខ​ផ្សារ​ទំនើប ដើម្បី​ទិញ​ស្បៀងអាហារ​ទុក​ក្នុង​ចំនួន​ដ៏​ច្រើន ដែល​ទំនង​មក​ពី​ពួក​គេ​បារម្ភ​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រាលដាល​ក្នុង​ប្រទេស ដែល​រដ្ឋអំណាច​ចិន​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​យ៉ាង​ខ្លាំង​។ 

ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី​០៣​វិច្ឆិកា បាន​រាយការណ៍​ពី​ចំនួន​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សហគមន៍ ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ ពោល​គឺ​មាន​ដល់ ៩៣​ករណី ក្នុង​នោះ​រក​ឃើញ​ក្នុង​រដ្ឋធានី​ប៉េ​កាំ​ង ៩​ករណី​ផង​ដែរ​។ 

មួយវិញទៀត ការ​ផ្គត់ផ្គង់​បន្លែ​កំពុង​ជួបនឹង​កង្វះខាត ដោយសារ​ទឹកជំនន់​កាលពី​ខែ​មុន​ក្នុង​ប្រទេស​ចិន ដែល​បាន​បំផ្លាញ​ដំណាំ​អស់​មួយ​ភាគ​ធំ​។ បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា វា​នឹង​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បន្ថែម​ទៀត ស្រប​ពេល​ដែល​ពលរដ្ឋ​ចិន​សម្រុក​ទិញ​ទំនិញ ក្នុង​ចំនួន​ច្រើន​បែប​នេះ​ខណៈ​តម្លៃ​ទំនិញ ពិសេស​ស្បៀងអាហារ​កំពុង​ឡើងថ្លៃ​ស្រាប់​។  សូម​ជម្រាប​ថា កាលពី​ខែ​មុន ស្បៀងអាហារ​ចាំបាច់​ចំនួន​២៨​មុខ​នៅ​ចិន បាន​ឡើងថ្លៃ ១៦% បើ​ប្រៀប​ទៅ​នឹង​ខែ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវបន្តបិទខ្ទប់ប្រទេសរយៈពេល ២ សប្ដាហ៍បន្តទៀត ខណៈប្រទេសជិតខាងចាប់ផ្ដើមបើកឡើងវិញ

ព័ត៌មាន
ស្របពេលដែលប្រទេសជាច្រើននៅអាស៊ាន ចាប់ផ្ដើមបន្ធូរបន្ថយវិធានការ និងបើកប្រទេសឡើងវិញជាបណ្ដើរៗនោះ នៅប្រទេសឡាវឯណោះវិញកំពុងជួបស្ថានភាពឆ្លងកូវីដ…

ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ អ្នកជំនាញសេដ្ឋកិច្ច អំពាវនាវឲ្យរដ្ឋថៃជួយអន្តរាគមន៍បន្ថែម

ព័ត៌មាន
អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួន ស្វែងរកមធ្យោបាយថ្មី ដើម្បីផ្ដល់ការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ