បច្ចេកវិទ្យា

LG កំពុងពិចារណាឈប់ផលិតស្មាតហ្វូនក្រោយ ៥ឆ្នាំខាតលុយជាង ៥ពាន់លានដុល្លារ


ក្រុមហ៊ុនផលិតទូរស័ព្ទ smart phone LG កំពុងពិចារណាឈប់ផលិតទូរស័ព្ទប្រជែងជាមួយក្រុមហ៊ុនផ្សេងក្នុងឆ្នាំ២០២១នេះ ក្រោយពេល ៥ ឆ្នាំចុងក្រោយខាតបង់ប្រាក់ ៤ពាន់៥រយលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសមួយដែល CEO ក្រុមហ៊ុនLG ផ្ញើរទៅកាន់បុគ្គលិករបស់ខ្លួន ហើយត្រូវបានសារព័ត៌មានកូរ៉េមួយយកមកចុះផ្សាយ។
LG កំពុងពិចារណាឈប់ផលិតទូរស័ព្ទប្រជែងជាមួយក្រុមហ៊ុនផ្សេង
ដោយ

នៅក្នុងសេចក្តីប្រកាសនោះបានរៀបរាប់ថា៖«បុគ្គលិក​ទាំងអស់សូមកុំ​មាន​ការព្រួយបារម្ភ ក្រៅតែការកែប្រែប្រតិបត្តិការអាជីវកម្មស្មាតហ្វូន យើងនឹងមានការកាត់បន្ថយបុគ្គលិកនោះទេ»

សេចក្តីប្រកាសដដែលបានបន្តថា៖«ក្រុមហ៊ុនកំពុងពិចារណាលើរាល់វិធានការដែលអាចធ្វើបានរាប់បញ្ចូលទាំងការកាត់បន្ថយការផលិត និងការលក់ ឬបញ្ចប់ការផលិតតែម្តង»

កន្លងមកធ្លាប់មានពាក្យលេចឭថា LG នឹងផ្លាស់ប្តូរនិយោជិតរបស់ខ្លួនពីផ្នែកផលិតទូរស័ព្ទទៅផ្នែកផលិតផ្សេងវិញដូចជា ទូរទស្សន៍ ទូរទឹកកក និងផលិតផលផ្សេងៗទៀតរបស់ LG ដោយហេតុថា ទីផ្សារលក់ទូរស័ព្ទរបស់ខ្លួនមានការធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេល ២៣ត្រីមាសជាប់ៗគ្នាចាប់តាំពីឆ្នាំ២០១៥មក។ 

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះក្រុមហ៊ុន LG លក់ចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន ៦លាន៥សែនគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ៧សែនគ្រឿងបើធៀបនឹងឆ្នាំ២០១៩ ដែលលក់បានចំនួន៧លាន២សែនគ្រឿង។ ហើយនេះជា ចំនួនតិចតួចណាស់ បើធៀបទៅនឹងដៃគូរប្រកួតប្រជែងផលិតផលស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារ ដូចជា Samsung, Huawei Xiaomi និង Vivo ជាដើម។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលកំពុងពិចារណាស្នើសុំនិងទិញវ៉ាក់សាំងកូវីដ-១៩បន្ថែមពីប្រទេសដទៃបន្ទាប់ពីចិន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាស្នើសុំ និងទិញវ៉ាក់សំាងប្រឆាំងកូវីដ១៩ពីប្រទេសផ្សេងទៀតក្រៅតែពីវ៉ាក់សាំងដែលទទួលបានពីប្រទេសចិន។ នេះបើតា…

កូវីដ១៩រុញច្រានតម្លៃស្រូវអង្ករជុំវិញពិភពលោកឲ្យហក់ឡើងខ្លាំងមិនធ្លាប់មាន

ព័ត៌មាន
កង្វះខាតស្បៀងអាហារ តម្រូវការច្រើន ការផលិតមានកំណត់ ការប៉ះពាល់ខ្សែសង្វាក់ផលិតកម្ម ដោយសារវិធានការបិទប្រទេស និងព្រំដែននៃប្រទេសនានាជុំវិញពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ