ដុល្លារ​ខ្មោច​

រូបិយប័ណ្ណ​​ដុល្លារ​អាមេរិក​ពេញ​និយម​ សូម្បី​នៅ​ឋាន​អមនុស្សក្ដី?


រដូវ​ឆេងម៉េង​ ឬ​បុណ្យ​សង្កត់​ផ្នូរ ឬ​សម្អាត​ផ្នូរ​ដូនតា មក​ដល់ ប្រជាជន​ចិន ឬ​ខ្មែរ​កាត់ចិន ឬ​សាសន៍​ផ្សេង​ដែល​ជាប់​សែ​ស្រឡាយ​ចិន នាំ​គ្នា​ប្រារព្ធ​បុណ្យ​នេះ នៅ​ទូទាំង​ពិភព​លោក។
លុយ​ក្រដាស​ដុល្លារ​អាមេរិក​សម្រាប់​ដុត​សែន​ឧទ្ទិស​ដល់​អ្នក​ដែលបាន​ស្លាប់​ទៅ។
ដោយ

ពិធី​បុណ្យ​នេះ ជាធម្មតា គេ​ធ្វើ​នៅ​អំឡុង​ដើម​ខែ​មេសា ដោយ​កូនចៅ​នាំ​គ្នា​ទៅ​ផ្នូរ​ជីដូន​ជីតា​កុងម៉ា​ ឬ​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ ដើម្បី​សម្អាត​ផ្នូរ សែន​ម្ហូប​អាហារ ដុត​ទៀត​ធូប ដុត​ក្រដាស​សែន និងលុយ​ក្រដាស​ ជាដើម ។ល។ ជា​កិច្ច​ឧទ្ទិស​កុសល​ដល់​អ្នក​មាន​គុណ​ដែល​បានស្លាប់​ទៅ។

និយាយ​ពី​លុយ​ក្រដាស​ដែល​ដុតសែន គេ​និយម​ដុត​ក្រដាស​ប្រាក់​ចិន និង​ក្រដាស​លុយ​ដុល្លារ​អាមេរិក​លើស​លប់។ 

ហេតុ​អ្វី​គេ​និយម​ដុត​លុយ​ក្រដាស​ជា​ប្រាក់​ដុល្លារ​អាមេរិក ?

សំណែន​ដែល​គេ​និយម​ដាក់​សែន​នៅមុខ​ផ្នូរ​ដូនតា​កុងម៉ា​ពេល​បុណ្យ​ឆេងម៉េង។

អ្នក​ខ្លះ​យល់ថា ដុត​លុយ​ក្រដាស​ជា​ប្រាក់​ដុល្លារ​អាមេរិក ក៏​ព្រោះ​តែ​ពួកគេ​ចង់​ឲ្យ​បុព្វការីជន​របស់ពួកគេ​អាច​ចាយ​វាយ​ប្រាក់​នេះ​បាន​ទូលំទូលាយ​ឆ្លង​ប្រទេស និង​អាច​ធ្វើ​ដំណើរកម្សាន្ត​ទៅ​ទីជិត​ឆ្ងាយ ដោយ​អាច​ប្រើ​លុយ​ដុល្លារ​អាមេរិកបាន។ 

នៅ​ប្រទេស​ខ្លះ ដែល​រូបិយប័ណ្ណ​ជាតិ​មានឧស្សាហ៍​ធ្លាក់ថ្លៃ គេ​យល់​ថា ដុត​សែន​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ទៅ ព្រោះ​ថា វា​មានលំនឹងតម្លៃ​ជាង។

ដោយ​ឡែក នៅ​ស្រុក​ខ្មែរ​វិញ ​គេ​កម្រ​ឃើញ​ប្រជាជន​ខ្មែរ​កាត់​ចិន ឬ​ប្រជាជន​ចិន​រស់នៅ​ស្រុក​ខ្មែរ ដុត​សែន​ក្រដាស​ប្រាក់​រៀល​ខ្មែរ​ណាស់៕




អត្ថបទបន្ទាប់


ផ្សារ​ទំនើប​​ធំ​បំផុត​មួយ​ទៀត​របស់​ថៃ ​នឹង​មក​វាយ​លុក​ទីផ្សារទំនិញ​ប្រើ​ប្រាស់​នៅ​​កម្ពុជា

ព័ត៌មាន
មហា​សេដ្ឋី​លេខ​មួយ​នៅ​ប្រទេស​ថៃ បាន​សហការ​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​មហា​សេដ្ឋី​លំដាប់​កំពូល​មួយ​រូប​នៅ​កម្ពុជា គ្រោង​សាង​សង់​ផ្សារ…

ក្រុមហ៊ុន​អាមេរិក​ផលិត​ទឹក​ដោះ​គោ​ស្រស់​ដំបូង​នៅ​កម្ពុជា សន្យា​ដណ្តើម​ទីផ្សារ​ទឹក​ដោះ​គោ​ស្រស់​នាំ​ចូល

ព័ត៌មាន
ក្រុមហ៊ុន​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា MOO MOO Farm ដែល​​ផលិត​ទឹក​ដោះ​គោ​ស្រស់​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ឈាន​ជើង​ចូល​មក​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ