តម្លៃមាសនៅកម្ពុជាបន្ដហក់ឡើង

តម្លៃមាសនៅកម្ពុជាបន្ដហក់ឡើងដល់ជាង ២.៤០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញជឿថា អាចនឹងបន្តឡើងបន្ថែមទៀត


ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃមាសសកលរួមទាំងកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្ដែង គ្រាន់តែមួយយប់ថ្ងៃទី ៨ ចូលថ្ងៃទី ៩ ខែមីនា ហាងឆេងតម្លៃមាសនៅកម្ពុជាបានឡើងថ្លៃយ៉ាងគំហុក ក្នុងរង្វង់៦០ដុល្លារអាមេរិកបន្ថែមទៀតក្នុង១តម្លឹង ដែលបានធ្វើឲ្យតម្លៃមាសកើនដល់ជាង ២ពាន់៤រយដុល្លារហើយក្នុងមួយតម្លឹង។ នេះបើតាមការបញ្ជាក់របស់ក្រុមអាជីវកម្មលក់មាសក្នុងរាជធានីភ្នំពេញ។
កម្ពុជាមានមាសជាង៣៦,៥តោន តើទុកនៅទីណាខ្លះ? ធនាគារជាតិនៃកម្ពុជាបំភ្លឺ(រូបភាព FX Empire)

ក្រុម​អាជីវករ​លក់​មាស​កត់សម្គាល់​ឃើញ​ទៀត​ថា ក្រោយ​តម្លៃ​មាស​ឡើងថ្លៃ​ពុំ​សូវ​មាន​អ្នក​មក​ទិញ​មាស​នោះ​ទេ ប៉ុន្ដែ​សម្បូរ​តែ​អ្នក​យក​មាស​មក​លក់​ទៅ​វិញ ព្រោះ​បាន​ថ្លៃ​។ បើ​តាម​អ្នកជំនាញ​អះអាង តម្លៃ​មាស​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត ប្រសិនបើ​សង្គ្រាម​រវាង​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​អូស​បន្លាយពេល​យូរ​។​

លោកស្រី គង់ ពិសី ម្ចាស់​ហាង​មាស​ពេជ្រ ហេង ហេង នៅ​ខាង ត្បូង​ផ្សារ​ធំ​ថ្មី​កត់សម្គាល់​ឃើញ​ថា តម្លៃ​មាស​នៅ​កម្ពុជា​បាន​បន្ត​ហក់​ឡើងថ្លៃ​ជាង​១០០​ដុល្លារ​ក្នុង​១​តម្លឹង​នៅ​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ពោល​គឺ​គ្រាន់តែ​នៅ​មួយ​ថ្ងៃ​យប់​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២ តម្លៃ​មាស​បាន​ហក់​ឡើង​ក្នុង​រង្វង់​៦០​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ក្នុង​១​តម្លឹង ដែល​ជំរុញ​ឲ្យ​តម្លៃ​មាស​កើនឡើង​ដល់​ជាង ២.៤០០​ដុល្លារ​ក្នុង​មួយ​តម្លឹង គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៩​ខែមីនា​។ បើ​តាម​លោកស្រី គង់ ពិសី ហាងឆេង​តម្លៃ​មាស​នៅ​ហាង​របស់​លោកស្រី​នៅ​ថ្ងៃ​ទី​៩ មីនា លក់​ចេញ​ក្នុង​តម្លៃ ២,៤៥០​ដុល្លារ​ក្នុង​មួយ​តម្លឹង​។

ម្ចាស់​ហាង​មាស​ពេជ្រ ហេង ហេង រូប​នេះ​សង្កេត​ឃើញ​ថា ចរន្ត​ទិញ​លក់​មាស​នៅ​ហាង​របស់​លោកស្រី​ហាក់​មានការ​ធ្លាក់​ចុះ​គូរ​ឲ្យ​កត់សម្គាល់ ក្រោយ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង​នៅ​កម្ពុជា​បាន​ហក់​ឡើង​ដល់​តួលេខ​បី​ខ្ទង់ នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ លោកស្រី កត់សម្គាល់​ផង​ដែរ​ថា ក្រោយ​ហាងឆេង​មាស​ហក់​ឡើងថ្លៃ​ពុំ​សូវ​មាន​អ្នក​មក​ទិញ​មាស​នោះ​ទេ ប៉ុន្ដែ​សម្បូរ​តែ​អ្នក​យក​មាស​មក​លក់​។  

មិន​ខុស​គ្នា​ពី​លោកស្រី គង់ ពិសី នោះ​ទេ ម្ចាស់​ហាង​មាស​ពេជ្រ ហង្ស​មាស និង​ម្ចាស់​ហាង​មាស​ពេជ្រ ដា​រ៉ា ជាង​រ៉ា បាន​អះអាង​ដូច​គ្នា​ថា ហាងឆេង​តម្លៃ​មាស​នៅ​កម្ពុជា​បាន​ហក់​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​តាំងពី​មាន​សង្គ្រាម​រុ​ស្ស៊ី​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​ម្ល៉េះ​។ បើ​តាម​ម្ចាស់​ហាង​មាស​ពេជ្រ ដា​រ៉ា ជាង​រ៉ា តម្លៃ​មាស​នៅ​ហាង​របស់​លោក ដែល​យក​តាម​ទីផ្សារ​ធំ​នៅ​អូ​ឡាំ​ពិ​ក លក់​ចេញ​ក្នុង​រង្វង់​ជាង ២​ពាន់​៤​រយ​ដុល្លារ​ក្នុង​មួយ​តម្លឹង​។ 

ពាក់ព័ន្ធ​ការ​កើនឡើង​តម្លៃ​មាស​នេះ លោក ឡុ​ង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង​ឃែ​ភី​ថ​ល​បាន​គូសបញ្ជាក់​ថា ការ​ហក់​ឡើង​តម្លៃ​មាស​យ៉ាង​គំហុក​នេះ គឺ​បាន​កើតឡើង​ទូ​ទាំង​ពិភពលោក​មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ​។ ការ​ឡើងថ្លៃ​តម្លៃ​មាស​នេះ​ត្រូវ​បាន​លោក​សំណាង​វាយតម្លៃ​ថា គឺ​ដោយសារ​វិនិយោគិន​ធំ​ៗ​នៅ​អឺរ៉ុប​បាន​សម្រុក​លក់​ភាគហ៊ុន ហើយ​នាំ​គ្នា​មក​វិនិយោគ​លើ​មាស​ជំនួស​វិញ ក្រោយ​បារម្ភ​ពី​បញ្ហា​សង្គ្រាម​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។ មួយវិញទៀត ក្រោយ​មាន​សង្គ្រាម​បែប​នេះ​ប្រទេស​ធំ​ៗ​មួយ​ចំនួន​បាន​នាំ​គ្នា​តម្កល់​មាស​ទុក ដើម្បី​ត្រៀម​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​នៃ​សង្គ្រាម​។ ព្រោះ​ប្រទេស​ទាំងនោះ​បារម្ភ​ថា រូបិយប័ណ្ណ​របស់​ពួក​គេ​នឹង​ធ្លាក់​ថ្លៃ​ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង ដូច្នេះ​មាន​តែ​មាស​មាន​តម្លៃ​អាច​ស្តារ​សេដ្ឋកិច្ច​បាន​។

អ្នកជំនាញ​រូប​នេះ វាយតម្លៃ​ថា តម្លៃ​មាស​សកល​រួម​ទាំង​នៅ​កម្ពុជា អាច​នឹង​បន្ត​ឡើងថ្លៃ​បន្ថែម​ទៀត បើសិន​សង្គ្រាម​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​បាន ហើយ​បន្ត​អូស​បន្លាយពេល​បន្ថែម​ទៀត​។ លោក​ជឿជាក់​ថា តម្លៃ​មាស​លើ​សកលលោក​នឹង​អាច​ហក់​ដល់​២​ពាន់​១​រយ​ដុល្លារ​ក្នុង​១​ឱន​(៨​ជី​មាស​)​ដែល​អាច​បំបែក​កំណត់​ត្រា​តម្លៃ​ខ្ពស់​បំផុត​ដែល​មាន​ត្រឹមតែ​២​ពាន់​៧៤​ដុល្លារ​ក្នុង​១​ឱន​។ ខណៈ​បច្ចុប្បន្ន​តម្លៃ​មាស​លើ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ដល់ ២​ពាន់​៧០​ដុល្លារ​ក្នុង​១​ឱន​ហើយ​។

គួរ​រំលឹក​ថា មុន​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​តម្លៃ​មាស​នៅ​កម្ពុជា​មាន​តម្លៃ​ចន្លោះ​ពី​១,៨០០​ដុល្លារ​ទៅ​២​ពាន់​១​រយ​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​១​តម្លឹង​។ ប៉ុន្តែ​ក្រោយ​រុ​ស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​លើ​អ៊ុយ​ក្រែ​ន​តម្លៃ​មាស​បាន​ហក់​ឡើងជា​បន្តបន្ទាប់​រហូត​២​ពាន់​៤​រយ​ដុល្លារ​ទៅ​២​ពាន់​៥​រយ​ដុល្លារ​ក្នុង​១​តម្លឹង ខណៈ​កាលពី​ស​ប្តា​ហ៍​មុន​មាស​១​តម្លឹង​លក់​ចេញ​ក្នុង​តម្លៃ​២​ពាន់​៣​រយ​ដុល្លារ​អា​មេ​រិ​ក​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ប្រកាសថា នឹងតស៊ូប្រយុទ្ធជាមួយរុស្ស៊ីដល់ដង្ហើមចុងក្រោយទោះស្ថិតក្នុងតម្លៃណាក៏ដោយ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់សភាចក្រភពអង់គ្លេសដោយស្រែកអះអាងក្តែងៗថា ប្រជាជននិងប្រទេសអ៊ុយក្រែនទាំងមូល នឹងប្រយុទ្…

ហាងល្បីៗលំដាប់ពិភពលោក McDonald's, Starbucks កូកាកូឡា និង Pepsi ផ្អាកការលក់របស់ខ្លួននៅរុស្ស៊ី

ព័ត៌មាន
ហាងអាហារ Fast Food ដ៏ល្បីៗលំដាប់ពិភពលោក McDonald’s និងហាងកាហ្វេ Starbucks រួមទាំងក្រុមហ៊ុនភេសជ្ជពិភពលោក កូកាកូឡា និង Pepsi ក៏បាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ