ក្រុមហ៊ុន Paramount

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកម្សាន្តដ៏ល្បល្បាញ Paramount កាត់បន្ថយបុគ្គលិក១៥% ដើម្បីសន្សំថវិកា


Paramount Global ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបែបកម្សាន្តរបស់សហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងកាត់បន្ថយបុគ្គលិក ចំនួន១៥% ដើម្បីកាត់បន្ថយការចំណាយ ។ ផែនការនេះ គឺត្រូវបានប្រកាសចេញនៅពេលដែលក្រុមហ៊ុនមានគម្រោងយកបណ្តាញទូរទស្សន៍ខ្សែកាបតម្លៃរហូតដល់ទៅ៦ពាន់លានដុល្លារ បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Skydance Media។
ក្រុមហ៊ុន Paramount
ដោយ

បណ្តាញព័ត៌មាន CNN បានរាយការណ៍ថា ផែនការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុននេះ នឹងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកជនជាតិអាម៉េរិក ប្រហែល២ពាន់នាក់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គម្រោងនេះ គឺជាផ្នែកមួយនៃការដេញថ្លៃរបស់ក្រុមហ៊ុន Paramount ដើម្បីកាត់បន្ថយការចំណាយប្រចាំឆ្នាំចំនួន៥00លានដុល្លារ នៅទូទាំងក្រុមហ៊ុន មុនពេលច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា SkyDance របស់មហាសេដ្ឋី ដេវីត អេលីសុន ( David Ellison)។

លោក គ្រីស្ទ ម៉ាកខាធី (Chris McCarthy ) សហនាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន Paramount បាននិយាយថា ការបញ្ឈប់បុគ្គលិកនេះនឹងមើលឃើ​ញពីការលុបបំបាត់មុខងារដែលលែងត្រូវការតទៅទៀតនៅក្នុងទីផ្សារទំនាក់ទំនង និងការកាត់បន្ថយចំនួនក្បាលម៉ាស៊ីនដឹកនាំដែលត្រូវរ៉ាប់រងផ្នែកហិរញ្ញវត្ថុ ច្បាប់ បច្ចេកវិទ្យា និងមុខងារគាំទ្រផ្សេងៗទៀត។

ក្រុមហ៊ុន Paramount ដែលកំពុងតែគ្រប់គ្រងទូរទស្សន៍ខ្សែកាប និងបណ្តាញទូរទស្សន៍ដ៏ធំនៅសហរដ្ឋអាម៉េរិកនេះ បាននិយាយថា ការសម្រេចកែសម្រួលប្រតិបត្តិការអាជីវកម្មទូរទស្សន៍របស់ខ្លួននៅពេលនេះ គឺដោយសារលទ្ធផលនៃសូចនាករថ្មីៗនៅក្នុងទីផ្សារ។ សេចក្តីប្រកាសនេះ គឺជាសញ្ញាដ៏ឈឺចាប់ចុងក្រោយបង្អស់នៃការផ្លាស់ប្តូរ ដែលនឹងជះឥទ្ធិពលដល់អាជីវកម្មទូរទស្សន៍បែបប្រពៃណីនៅសហរដ្ឋអាម៉េរិក។

កាលពីថ្ងៃពុធ ក្រុមហ៊ុន Warner Bros. Discovery ដែលជាក្រុមហ៊ុនមេរបស់បណ្តាញទូរទស្សន៍ CNN, TNT, HGTV និងបណ្តាញខ្សែកាបផ្សេងទៀត ក៏បានបង្ហោះពីការធ្វើទំនើបកម្មលើអាជីវកម្មទូរទស្សន៍របស់ខ្លួនដែលមានតម្លៃជាង៩ពាន់លានដុល្លារផងដែរ។

ភាពច្របូកច្របល់នេះ គឺជាការរង្គោះរង្គើថ្មីមួយពាក់ព័ន្ធនឹងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ។ ក្រោយការសម្រេចចិត្តរបស់ក្រុមហ៊ុន Paramount ក្រុមហ៊ុនផ្សេងៗទៀត ដែលទទួលផល ឫមានទំនាក់ទំនងអាជីវកម្មជាមួយនឹងក្រុមហ៊ុននេះ ដូចជាម្ចាស់បណ្តាញខ្សែកាប Nickelodeon, Comedy Central និង MTV ក៏កំពុងតែមានភាពចលាចលផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Axios ដែលជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មខាងប្រព័ន្ធផ្សព្វផ្សាយក៏បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិក១០% ឬប្រហែល៥០នាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលជាការផ្លាស់ប្តូរនៅក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងយុគសម័យថ្មី៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Toyota កាត់បន្ថយការផលិតពីជាង១០លានគ្រឿង មកនៅត្រឹមជិត១០លានគ្រឿងនៅឆ្នាំនេះ?

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota Motor បានទម្លាក់គោលដៅផលិតកម្មសកលប្រចាំឆ្នាំរបស់ខ្លួនពីជាង១០លានគ្រឿង ក្នុងឆ្នាំ២០២៣ មកនៅត្រឹមជិត១០លា…

រដ្ឋាភិបាលចិន គ្រោងប្រើបំណុលសាធារណៈ ទិញដី ដែលទុកចោល ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

ប្រទេសចិន គ្រោងប្រើមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ ដើម្បីផ្ដល់មូលនិធិសម្រាប់ការទិញដីដែលទុកចោលពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ