ការនាំចេញតំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញបាន ៣៧២ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨


ការនាំចេញរបស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ សម្រេចបានក្នុងទំហំជាទឹកប្រាក់ប្រមាណ ជាង ៣៧២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៨% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញបាន ៣៧២ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ (sihanoukville-cambodia.com)
ដោយ

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន របស់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញថា គិតមក​ទល់ពេលនេះ តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ មានក្រុម​ហ៊ុន​​កំពុង​​វិនិយោគ​​ចំនួន​ ១៦១ ក្រុមហ៊ុន ជាមួយនឹង​​ដើមទុន​​វិនិយោគ​​ចុះបញ្ជី​សរុប​​មាន​ចំនួន​​ជាង ៩០០ លាន​ដុល្លារ​អាមេរិក​ និងបាន​ផ្ដល់នូវ​ការងារ​​សម្រាប់​កម្មករ​​និយោជិត​​ជាង ២​ម៉ឺន ២ពាន់នាក់។

ក្នុងនោះ រោងចក្រ​​ផលិត​សំខាន់​ ដែល​មាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស ក្រុង​ព្រះសីហនុ ​មាន​ដូចជា រោងចក្រ​​ផលិត​​គ្រឿង​អេឡិច​ត្រូនិក ខ្សែ​បង្គុំ​អគ្គិសនី សំបក​កង់​រថយន្ដ គ្រឿងបន្លាស់​​រថយន្ដ ស៊ុម​ទូរទស្សន៍ សម្ភារ​បរិក្ខា​​បន្ទប់ទឹក ផលិត​ក្ដារប៉ាកេ និងក្ដារបន្ទះ សម្ភារ​ការិយាល័យ រោងចក្រ​​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង កាបូប និងវ៉ាលី និងរោង​ចក្រ​ផលិត​សម្ភារ​ប្រើប្រាស់​​ជាច្រើន​ផ្សេង​ទៀត​ផងដែរ។ 

តំបន់សេដ្ឋកិច្ច​​ពិសេស​​ក្រុង​ព្រះសីហនុ មានទំហំ​ផ្ទៃដី​​សរុប​​ជាង ១០០ ហិកតា ដែលមាន​ទីតាំង​នៅស្រុក​ព្រៃនប់ ខេត្តព្រះ​សីហនុ ប្រមាណ ១៣ គីឡូម៉េត្រ​ប៉ុណ្ណោះ ពីកំពង់ផែ​ក្រុង​ព្រះសីហនុ ដែលវា​​មាន​សក្ដានុពល​ខ្លាំងបំផុត​​សម្រាប់​​ការដឹក​ជញ្ជូន​​តាម​​ផ្លូវសមុទ្រ។

ដោយឡែក បើពិនិត្យ​ទៅមើល របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ទំហំទឹក​ប្រាក់​នៃការនាំ​ចេញ​នាំចូល​សរុប​របស់​កម្ពុជា​នៅឆ្នាំ ២០១៨ នេះដែរ ឃើញថា មានប្រមាណ​ជិត ២៥ពាន់​លាន​ដុល្លារ ខណៈដែល​​កាលពី​ឆ្នាំ ២០១៧ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ២៣ពាន់លានដុល្លារ ពោលគឺ​បាន កើន​ប្រមាណ ២ពាន់លានដុល្លារ។

ហើយបើតាម ប្រសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​គូសបញ្ជាក់ថា ឆ្នាំ២០១៨ បើនិយាយ​តែពីការ​នាំចេញ​វិញ គឺកម្ពុជា​បានកើន​ឡើងគួឲ្យកត់​សម្គាល់​ ជុំវិញ ១០ភាគរយ ដែលបាន​មកពី​វិស័យ​កាត់ដេរ និងការនាំ​ចេញ​ផលិតផល​កសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះ ឃើញថា កម្ពុជា បាននាំ​ចេញ​ទៅកាន់​ទីផ្សារ​ជាង ១៤៧ ប្រទេស នៅទូទាំង​ពិភពលោក ហើយបើ​ធៀប​នឹង ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​វិញ ឃើញថា ការនាំចេញ​របស់​កម្ពុជា​យើង គឺមាន​ទំហំ​រហូត​ដល់​ប្រមាណ ៦០ភាគរយ នៃ ទំហំផលិត​ផល​ក្នុងស្រុក​ទៅ​ហើយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងផ្លែផ្កា ពីកិច្ចព្រមព្រៀង CP TPP នឹងជំរុញកំណើនសេដ្ឋកិច្ច កាន់តែខ្លាំងក្លា

ព័ត៌មាន
ក្រោយពី កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្ន…

ជីប ម៉ុង បោះទុន ១៥០លានដុល្លារ វិនិយោគសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់ ៤៥ជាន់

ព័ត៌មាន
អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិថ្មីមួយ កម្ពស់ ៤៥ជាន់ បានបោះទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិករបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ