
ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិចនៅជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបាន ថតរូបស្អាតៗ ជួបជជែកជាមួយមិត្តភក្តិឬ មនុស្សជាទីស្រលាញ់ទៀតរិតតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។

តោះមកស្គាល់ទីតាំងដ៏ថ្មីស្រឡាងដែលជះសម្រស់ និងអំណោយទានសម្រាប់លំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក ផាកកាហ្វេ (Park Café) កំពត។ ផាកកាហ្វេ ជាភោជនីយដ្ឋានបម្រើ អាហារ និងភេសជ្ជៈបែបសុខភាពដ៏ពេញនិយមនៅកម្ពុជាឥឡូវនេះបានពង្រីកមកដល់កំពតហើយ អ្វីដែលកាន់តែពិសេស គឺទីតាំងអំណោយទាន ស្ថិតនៅក្នុងក្រុង តាមបណ្តោយផ្លូវទៅរមនីយដ្ឋានទឹកឈូតែម្តង។
ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្ត ផឹកកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈមើលទេសភាពស្អាតៗនៅកំពតកុំភ្លេច ផាកកាហ្វេ ។
សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ កំពត
ផាកកាហ្វេ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda WOWNOW Nham24 ផងដែរ ជាពិសេសដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ PARK CAFE ឬ លេខទូរស័ព្ទ៖ 023 990 990។
- តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត
- ហ្វេសបុកផេក៖ Park Café