អាស៊ីប៉ាស៊ីហ្វិកដឹកនាំកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ!

ស្ថាប័នហិរញ្ញវត្ថុ S&P៖ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជាក្បាលម៉ាស៊ីនដឹកនាំកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣


ស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិកគឺ S&P Global បានប៉ាន់ស្មានថា សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងនាំមុខគេ ហើយជះឥទ្ធិពលគ្រប់ដណ្តប់សេដ្ឋកិច្ចសកលទាំងមូលតែម្តងនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយគិតចាប់ពីឆ្នាំ២០២៣តទៅ។ ក្នុងនោះ ស្ថាប័ន S&P ព្យាករ តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៣,៥% នៅឆ្នាំក្រោយ ស្របពេលដែលសេដ្ឋកិច្ចធំៗដូចជាអាមេរិក និងអឺរ៉ុបប្រឈមមុខនឹងការធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
ស្ថាប័នហិរញ្ញវត្ថុ S&P៖ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជាក្បាលម៉ាស៊ីនដឹកនាំកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣

តើអ្វីខ្លះជាអំណះអំណាង​របស់​ស្ថាប័ន S&P ចំពោះការព្យាករនេះ?

ក្នុងកំណត់ហេតុមួយស្ថាប័ន S&P និយាយថា អាស៊ីប៉ាស៊ីហ្វិកតំណាងឱ្យ ៣៥% នៃGDP ពិភពលោក នឹងក្លាយជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣។​ សេដ្ឋកិច្ចតំបន់ដ៏មានឥទ្ធិពលមួយនេះ​ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់​​​ និងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។

ទោះបីមើលឃើញភាពល្អប្រសើរ​នៃសេដ្ឋកិច្ចអាស៊ី​ប៉ាស៊ីហ្វិក ដែលឈានទៅដឹកនាំ​សេដ្ឋកិច្ចពិភពលោកក៏ដោយ ប៉ុន្ដែស្ថាប័នហិរញ្ញវត្ថុ S&P បានកាត់បន្ថយការព្យាករ​កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២២​ពីអត្រា ២% ដែលបានព្យាករ​កាលពីខែមុន មកនៅត្រឹម១,៦%នៅក្នុងខែនេះ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ S&P រំពឹងថា GDP ពិភពលោកនឹងមានកំណើន១,៤%។ នោះគឺជាការធ្លាក់ចុះយ៉ាងខ្លាំង​ពីកំណើនសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០២១ដែលធ្លាប់មានដល់ទៅ៥,៩%។

យ៉ាងណាក្តី S&P ប៉ាន់ស្មានថា សេដ្ឋកិច្ចសកលទំនងជា​អាចបញ្ចៀសការធ្លាក់ចូលក្នុងវិបត្តិបាន បើទោះបីទស្សនវិស័យសេដ្ឋកិច្ច​នៅតាមតំបន់ក្រៅពី​អាស៊ីប៉ាស៊ីហ្វិក និងប្រទេសនានា កំពុងមាននិន្នាការអវិជ្ជ ហើយកំពុង​ជះឥទ្ធិពលមិនល្អមកលើ​សេដ្ឋកិច្ចសកលក្តី។

ក្រៅតែពីកំណើនសេដ្ឋកិច្ចជារួម S&P ចាប់អារម្មណ៍ខ្លាំងទៅលើសន្ទុះសេដ្ឋកិច្ច​ប្រទេសទាំង១០នៅអាស៊ាន និងនៅប្រទេសឥណ្ឌា ដែលទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួនឯង ឃ្លាតចេញពីការពឹងផ្អែកទាំងស្រុងលើប្រទេសចិន ខណៈដែល​ប្រទេសឥណ្ឌាបានបង្ហាញ​ពី​កំណើន​​ដ៏​រឹងមាំជាងគេ។

ទិន្នន័យពីការតាមដានរបស់សារព័ត៌មាន CNBC បង្ហាញថា ប្រទេសចិនកំពុងបាត់បង់ការគ្រប់គ្រងផលិតកម្ម និងការនាំចេញ​របស់ខ្លួនកាន់តែច្រើន បណ្តាលមកពី​ដោយគោលនយោបាយកូវីដស្មើសូន្យ របស់ខ្លួន។

គួរបញ្ជាក់ថា ដោយសារការតែការជឿជាក់លើ​អតិផរណាអាច​នឹងធ្លាក់ចុះមកវិញ ស្របពេល គោលនយោបាយរូបិយវត្ថុក៏ត្រូវបន្ធូរបន្ថយ​វិញ​ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ S&P រំពឹងថា GDP សកលលោកនឹងកើនឡើងដល់ ២,៨% ក្នុងឆ្នាំ២០២៤ ហើយកើនដល់ ៣% ក្នុងឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឲ្យអ្នកសារព័ត៌មានអភិវឌ្ឍចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងព័ត៌មានកត់សម្គាល់ឃើញថា អ្នកយកព័ត៌មាននៅកម្ពុជាមួយចំនួនខ្វះការយល់ដឹងលើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាវិស័យស្នូលក្នុ…

តម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារ ប៉ុន្ដែមេក្រុមហ៊ុនប្រាប់ឱ្យអត់ធ្មត់ និងបន្តក្តីសង្ឃឹមលើគម្រោង Metaverse

ព័ត៌មាន
តាមកាសែត The Financial Times បានឲ្យឹងថា តម្លៃរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារនៅក្នុងទីផ្សារ កាលពីថ្ងៃទី២៦ ខែតុលា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ