
ភាពជាដៃគូនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញឌីជីថលូបនីយកម្ម ជំរុញប្រតិបត្តិការដោយមិនប្រើក្រដាសប្រាក់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។
តាមរយៈកម្មវិធី KB PRASAC Mobile អតិថិជនអាចបង់សេវាសាធារណៈជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព ដោយរួមមាន ៖
-ទិញលេខសម្គាល់យានយន្ត
-ចុះបញ្ជីយានយន្ត
-ត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)
-ការផ្តល់ និងការបន្តសុពលភាពបណ្ណបើកបរ
-អាជ្ញាប័ណ្ណអាជីវកម្មដឹកជញ្ជូនផ្លូវគោក
-សេវាផ្សេងៗទៀតជាច្រើន

សូមជម្រាបថា ថ្មីៗនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏មានផ្ដល់សេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) ផងដែរ។ សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ។