ចំណូល​ពន្ធ-​វិស័យ​កាស៊ីណូ

៩ខែ​ឆ្នាំ​២០១៧ ចំណូលពន្ធ​​ពី​វិស័យ​កាស៊ីណូ​ថយ​ចុះ​ជាង​៣០%


ការ​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ក្នុង​រយៈពេល ៩ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ ថមថយ​ចុះ​ជាង ៣០% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៦។ នេះ​បើ​តាម​របាយការណ៍​ថ្មី​បំផុត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។
ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ក្នុង​រយៈពេល ៩ខែ​ដើម​នៃ​ឆ្នាំ​២០១៧ ថយ​ចុះ​ជាង ៣០% បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦។
ដោយ

របាយការណ៍​ក្រសួង​ដដែល​បង្ហាញថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ប្រមូល​បាន​សរុបជាង ២៤​លាន​ដុល្លារ​អាមេរិក ធ្លាក់​ចុះ​ ៣៤% បើ​ធៀបនឹង​រយៈពេល​៩​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ដល់​ទៅ ៣៨លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម រស់ ភីរុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហ​កម្ម​ហិរញ្ញ​វត្ថុ នៃ​ក្រសួង​​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​​វត្ថុ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដាច់​ខែ​កញ្ញា ឆ្នាំ​២០១៧ ចំនួន​​អាជីវកម្ម​​កាស៊ីណូ​ដែល​បាន​ចុះ​បញ្ជី​អាជីវកម្ម​នៅ​ក្រសួង​សេដ្ឋកិច្ច មាន​ប្រមាណ ៩៣ ក្រុមហ៊ុន ប៉ុន្តែ​ ក្រុម​ហ៊ុន​ដែល​បាន​ដំណើរ​ការ​អាជី​វកម្ម​និង​អាច​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​បាន មាន​តែ ៧៨​ក្រុមហ៊ុន​ប៉ុណ្ណោះ។

ឯកឧត្តម​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​កាស៊ីណូ​នៅ​ដើម​ឆ្នាំ​នេះ បណ្តាល​មក​ពី​ភាព​យឺត​យ៉ាវ​របស់​កាស៊ីណូ ណាហ្គាវើល ដែល​ជា​ប្រភព​ចំណូល​ដ៏​ធំ​បំផុត មិន​ទាន់បាន​បង់​​ពន្ធ​​អស់​នៅ​ឡើយ។ ឯកឧត្ដម​សង្ឃឹមថា កាស៊ីណូ​នេះ​នឹង​បង់​ពន្ធ​ជូន​រដ្ឋ​នៅ​ត្រីមាស​ទី​៤​នេះ។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បង្កើត​វិស័យ​ល្បែង​នៅ​កម្ពុជា​គឺ​រដ្ឋាភិបាល​មិន​បាន​សំដៅ​ទៅ​​លើ​ប្រាក់​ចំណូល​ជា​ធំ​ទេ ពោល​គឺ​ចង់​អភិវឌ្ឍ​តំបន់​ជាប់​ព្រំដែន​តាមរយៈ​ការ​បង្កើត​អគារ​ដ៏​រឹង​មាំ​នៅ​តាម​ព្រំដែន និង​​ជួយ​បង្កើត​ការងារ​កាន់​តែ​ច្រើន​សម្រាប់​ពលរដ្ឋ​កម្ពុជា។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម រស់ ភីរុណ ជាទូទៅ ប្រាក់​ចំណូល​ពី​វិស័យ​កាស៊ីណូ​គឺ​មាន​កំណើន​ល្អ​ជានិច្ច នេះ​បើ​បូក​ចំណូល​បន្ថែម​បាន​មក​ពី​កាស៊ីណូ ណាហ្គាវើល ប្រមាណ​ជាង ៣០% ទៀត នោះ​អាច​នឹង​ច្រើន​ជាង​កាល​ពី​ឆ្នាំ២០១៦​ដដែល។

សូម​ជម្រាប​ថា បច្ចុប្បន្ន កាស៊ីណូ ណាហ្គាវើល និង​កាស៊ីណូ​​​ស្ថិត​​នៅ​​ព្រំដែន​ថៃ​​មាន​លក្ខណៈ​​ល្អ​​ប្រសើរ ជាង កាស៊ីណូ​ខាង​ព្រំដែន​​វៀតណាម ខណៈ​ដែល​ប្រទេស​​​វៀត​ណាម​​មាន​កាស៊ីណូ​​បើក​ដំណើរការ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​​ខាង​ព្រំដែន​វៀតណាម​ថយ​ចុះ ប៉ុន្តែ ជំនួស​​មក​វិញ​នូវ​កំណើន​ភ្ញៀវ​ចិន​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឃួន សុភ័ទ្ទ សហគ្រិនឌីជីថល​ ដែល​កំពុង​​ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង

ព័ត៌មាន
លោក ឃួន សុភ័ទ្ទ ជា​អគ្គនាយក​ក្រុមហ៊ុន «Morakot Technology» ដែល​ឈរ​ជើង​ក្នុង​ទីផ្សារ​កម្ពុជា​បាន​២​ឆ្នាំ​មក​ហើយ និង​មាន​ចំណូល​ជាង​កន្…

អ្នកឧកញ៉ា សៀ ឫទ្ធី៖ កុំ​ព្យាយាម​ហូប​នំ​តូច​​មួយ​ម្នាក់​ឯង! ចូរ​ហូប​នំ​ធំ​មួយ​ជាមួយ​គេឯ​ង​វិញ​!

ព័ត៌មាន
“កុំ​ព្យាយាម​ហូប​នំ​តូច​១​ម្នាក់​ឯង! ចូរ​ហូប​នំ​ធំ​១​ជាមួយ​គេ​ឯង​វិញ​ទៅ” នេះ​គឺ​ជា​សម្ដី​​មួយ​ឃ្លា​របស់​វិនិយោគិន​កំពុង​មាន​ឈ្មោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ