Advertisement
Advertisement
ការនាំចេញ​កម្ពុជា-ជប៉ុន

កម្ពុជានាំចេញទៅជប៉ុនធ្លាក់ចុះ ០,២% នៅឆមាសទី១ ឆ្នាំ២០២០


ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៧៩១ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ធ្លាក់ចុះតិចតួច ប្រមាណ ០,២ ភាគរយ។ នេះបើតាមទិន្នន័យពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO។
ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងប្រមាណ ២២ លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងទឹកស្អាតនៅខេត្តពោធិ៍សាត់
ដោយ
Advertisement

ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ចាប់ពី​ខែមករា ដល់​បំណាច់​ខែឧសភា ឆ្នាំ​២០២០​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​យ៉ាងណា​តួលេខ​នាំ​ចេញ​នេះ​នៅ​តែ​ខ្លាំង​ជាង ប្រទេស​ឡាវ និង​មី​យ៉ា​ន​ម៉ា ដដែល​នោះ​ទេ សម្រាប់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដែល​បាន​ធ្វើការ​នាំ​ចេញ​ទៅ​ជប៉ុន​ដូច​គ្នា​។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​គូសបញ្ជាក់​ថា មាន​បញ្ហា​ធំ​តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​មានការ​ធ្លាក់​នា​ពេល​នេះ គឺ​បញ្ហា​កូ​វី​ដ ១៩ ដែល​ធ្វើ​ឲ្យ​ជប៉ុន​កាត់​បន្ថយ​ការ​ប្រើប្រាស់​សម្ភារៈ​មិន​ចាំបាច់ ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច សំលៀក​បំពាក់ កង់ និង​រថយន្ត​ជាដើម​។

លោក​ឧកញ៉ា​បាន​គត់​សម្គាល់​ឃើញ​ថា ក្នុង​ស្ថានភាព​នៃ​វិបត្តិ​សង្គ្រាម កូ​វី​ដ ១៩ នេះ ធ្វើ​ឲ្យ​ការ​ផលិត​នៅ​កម្ពុជា​មានការ​ថយ​ចុះ ជា​បន្តបន្ទាប់​ដោយសារ​តែ​ការ​បញ្ជា​រទិញ​មិន​ត្រឹមតែ​ពី​ជប៉ុន​ប៉ុណ្ណោះ​ទេ ដែល​មានការ​ថយ​ចុះ នៅ​សហ​គម​អឺរ៉ុប​ក៏​ដូច​គ្នា​ដែរ​។  

ទោះ យ៉ាងណា លោក ឧកញ៉ា លឹ​ម ហេង នៅ​តែ​មាន​ជំនឿ​ជាក់​ខ្ពស់​ចំពោះ​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ដោយ​សង្ឃឹមថា ក្រោយ​ពី​កូ​វី​ដ ១៩ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​ជប៉ុន ខណៈ​កាលពីដើម​ខែកក្កដា កន្លង​ទៅ​នៅ​ក្នុង​ជំនួប​ជាមួយ​សភាពាណិជ្ជកម្ម​ជប៉ុន បាន​អះអាង​ថា សភាពាណិជ្ជកម្ម​ជប៉ុន​បាន​ត្រៀម​នាំ​វិនិយោគិន​ជប៉ុន​ជា​ច្រើន​ទៀត​មក​កាន់​កម្ពុជា​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ថា ជប៉ុន​បច្ចុប្បន្ន​មិន​ត្រឹមតែ​សម្លឹង​ឃើញ​ពី​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ប៉ុណ្ណោះ​ទេ ការ​វិនិយោគ​កែ​ច្នៃ​ម្ហូបអាហារ​ពី​វិស័យ​កសិកម្ម​ក៏​កំពុង​ចាប់​អារ​ម្ម​ខ្លាំង​បំផុត មិន​ខុស​អី​ទៅ​នឹង​វិនិយោគិន​ចិន និង​កូរ៉េ​នោះ​ឡើយ​។

សូម​ជម្រាប​ថា គិត​មក​ដល់​ត្រឹម​បំណាច់​ខែមិថុនា ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២១៨ លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​វិញ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៩១ លាន​ដុល្លារ​។ ក្នុង​នោះ​ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ដូច​ជា​ស្បែកជើង សម្លៀក​បំពាក់ និង គ្រឿង​បង្គំ​ម៉ាស៊ីន​អគ្គិសនី ចំណែកឯ​កម្ពុជា​មាន​តម្រូវការ​នាំ​ចូល​ពី​ជប៉ុន​វិញ​គឺ​ផលិតផល​គ្រឿង​ម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ​រថយន្ត គ្រឿង​អេ​ឡិច​ទ្រូ​និ​ច គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និង​គ្រឿង​បរិក្ខា​សម្រាប់​លំនៅ​ដ្ឋា​ន​ជាដើម​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​អភិវឌ្ឍន៍​ដ៏​មាន​សក្តានុពល​របស់​បុរី ប៉េង ហួត បង្អួត​ខ្លួន​នៅ​តំបន់​ភាគ​ខាងត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
បើក្រលេកមើលមកភាគខាងត្បូងនៃរាជធានីភ្នំពេញ ធ្វើអោយយើងប្រាកដជានឹកឃើញ ពីមហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ៦០ ម៉ែត្រ និងផ្លូវក្រវ៉ាត់ក្...

ចិន បន្ថែមវិធានការរក្សាស្ថិរភាពពាណិជ្ជកម្ម និងការវិនិយោគបរទេស ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសចិនបានដាច់ចេញនូវវិធានការបន្ថែមទៀត ដើម្បីការពារអង្គភាពពាណិជ្ជកម្មបរទេស និងរក្សាស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់ ទប់ទនឹងនឹងការធ្លាក់ចុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ