សហគមន៍ពាមក្រសោប

គ្រំចំពុះទាកំពុងត្រូវប៉ាន់ ក្រោយមានតម្រូវការខ្ពស់ពីទីផ្សារថៃ និងវៀតណាម


គ្រំចំពុះទា ដែលជាផលនេសាទសមុទ្ររបស់សហគមន៍ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងមានតម្រូវការទីផ្សារកើនឡើងទាំងក្នុង និងក្រៅប្រទេស។ តាមរយៈកំណើនតម្រូវការនេះ កំពុងផ្តល់ក្តីសង្ឃឹមដល់កសិករ និងប្រធានសហគមន៍ពាមក្រសោប ក្នុងការជួយជំរុញការប្រមូលផលនេសាទគ្រំចំពុះទាឱ្យឈានដល់៣ពាន់តោននៅឆ្នាំ២០២៣ នេះ។កំណើនតម្រូវការប្រើប្រាស់ បានជួយជំរុញចំនួនអ្នកចិញ្ចឹមគ្រំចំពុះទា ឱ្យមានការកើនឡើងដល់១៥៣គ្រួសារ។
4
ដោយ

លោក វង្ស តារា ប្រធានសហគមន៍ពាមក្រសោប បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា ការបញ្ជាទិញគ្រំចំពុះទារបស់កសិករពីសំណាក់ឈ្មួញជាតិ និងអន្តរជាតិ ជាពិសេសវៀតណាម និងថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ។ កត្តានេះ បានជួយជំរុញឱ្យចំនួនសមាជិកអ្នកចិញ្ចឹមគ្រំចំពុះទាមានការកើនឡើងពី១២៥គ្រួសារដល់១៥៣គ្រួសារ។ ការកើនឡើងនៃចំនួនអ្នកចិញ្ជឹម​​ត្រូវបានប្រធានសហគមន៍ពាមក្រសោបរូបនេះវាយតម្លៃថា គឺដោយសារតែគ្រំចំពុះទាមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណេញខ្ពស់ គួបផ្សំការប្រមូលផលធនធាននេសាទក្នុងសមុទ្រមិនសូវបានច្រើនដូចមុន។ បើតាមប្រធានសហគមន៍រូបនេះ គ្រំចំពុះទាលក់​បោះដុំមានតម្លៃជាមធ្យមចន្លោះពី១៥០០៛ ទៅ២០០០៛ ក្នុង១គីឡក្រាម។

បើទោះបីបច្ចុប្បន្នគ្រុំចំពុះទារបស់សហគមន៍ពាមក្រសោប កំពុងមានតម្រូវការទីផ្សារខ្ពស់ ក៏ពិតមែន ប៉ុន្តែលោក វង្ស តារា ហាក់មានការព្រួយបារម្ភខ្លះដែរ អំពីភាពមិនទៀងទាត់នៃតម្រូវការទីផ្សារ ដ្បិតបច្ចុប្បន្នគ្រំចំពុះទាចំនួន៧៥% ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈ២៥%ទៀត ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកបារម្ភថា ប្រសិនបើមិនមានការបញ្ជាទិញពីប្រទេសជិតខាងទាំងពីរនេះទេ នោះវា​នឹងធ្វើឱ្យគ្រំចំពុះទារបស់សហគមន៍លោកនឹងចាល់ទីផ្សារ។

បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍ពាមក្រសោប ការចិញ្ចឹមគ្រំចំពុះទា ត្រូវចំណាយពេលចាប់ពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលលក់លើទីផ្សារបាន ហើយការចិញ្ចឹមទៀតសោត គឺតាមលក្ខណៈធម្មជាតិ ​ដោយមិនមានការផ្តល់ចំណីអ្វីនោះទេ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានមូលហេតុអ្វីខ្លះទើបមេផ្សារមូលបត្ររំពឹងមានក្រុមហ៊ុនថ្មីចុះបញ្ជីនៅចុងឆ្នាំនេះ?

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះហាក់បង្ហាញទំនោរធ្លាក់ចុះ បើធៀបនឹងការជួញ…

អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ ដោយសារគាំងបេះដូង

ព័ត៌មាន
ជារឿងមួយដ៏គួរភ្ញាក់ផ្អើល និងសោកសៅនៅក្នុងប្រទេសចិន ខណៈដែលអតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៧ តុលានេះ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ