អេស៊ីលីដា

កត្តាអ្វីខ្លះជួយឲ្យអេស៊ីលីដាចំណេញជាង១៦៦លានដុល្លារនៅឆ្នាំ២០២១?


ទោះបីឆ្នាំ២០២១ ជាឆ្នាំដែលកម្ពុជាទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ តែធនាគារអេស៊ីលីដានៅតែអាចធ្វើប្រតិបត្តិការបានយ៉ាងរលូននិងរឹងមាំ។ ជាក់ស្តែងនៅឆ្នាំ២០២១ កន្លងទៅធនាគារពាណិជ្ជកម្មខ្មែរមួយនេះទទួលបានប្រាក់ចំណេញដល់ទៅជាង ១៦៦លានដុល្លារ កើនជិត១៨% បើធៀបនឹងឆ្នាំមុន។ តើមានកត្តាអ្វីខ្លះជួយឲ្យអេស៊ីលីដានៅតែអាចទទួលបានប្រាក់ចំណេញខ្ពស់បែបនេះ?
ធនាគារ អេស៊ីលីដា

ធនាគារអេស៊ីលីដាបាន និងកំពុងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចម្រុះ ពិសេសប្រព័ន្ធឌីជីថលឲ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនអតិថិជន និងអភិវឌ្ឍន៍ការធ្វើស្វ័យប្រតិបត្តិការឲ្យកាន់តែរីកចម្រើន។  

លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបង្ហាញពីមូលហេតុចំនួនដែលធ្វើឲ្យធនាគារអេស៊ីលីដានៅតែអាចរក្សាប្រតិបត្តិការយ៉ាងរឹងមាំជាមួយកំណើនប្រាក់ចំណេញជិត១៨%នៅឆ្នាំ២០២១។ លោកស្រីអះអាងថា កំណើនប្រាក់ចំណេញរបស់អេស៊ីលីដាកើតឡើងក្រោយសំពៀធឥណទានមានការកើនឡើង បន្ទាប់ពីមានកំណើនតម្រូវការផលិតផលឥណទានក្នុងវិស័យ SME  គួបផ្សំប្រាក់បញ្ញើ-សន្សំមានការកើនឡើង រួមជាមួយផលិត និងសេវាកម្មផ្សេងទៀត។

លោកស្រីបានបន្ថែមថា កត្តាទាំងពីរនេះត្រូវបានផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។ បន្ថែមលើនេះ អេស៊ីលីដា បាននិងកំពុងតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធចម្រុះ ឲ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនអតិថិជន ជាពិសេសដើម្បីផ្លាស់ប្ដូរបន្តិចម្ដងៗទៅជាមជ្ឈមណ្ឌលដែលអាចធ្វើស្វ័យប្រតិបត្តិការដែលមានទីតាំងធនាគារស្វ័យប្រវត្តិចំនួន៧៣ ម៉ាស៊ីនអេធីអឹម ៩០១គ្រឿង ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ចំនួន២៦គ្រឿង ម៉ាស៊ីនបើកគណនី និងបោះពុម្ពបណ្ណអេធីអឹមចំនួន២៥គ្រឿង និងម៉ាស៊ីនឆូតកាតចំនួនជាង៤ពាន់៤រយគ្រឿង។  

ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹមអេស៊ីលីដា ចំនួនប្រមាណ ១លាន៦សែនបណ្ណជូនដល់អតិថិជន ស្របពេលដែល អេស៊ីលីដាម៉ូបាល បានទទួលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជិត២លាន៣សែននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ សមតុល្យឥណទានរបស់ធនាគារអេស៊ីលីដាមានការកើនឡើងជាង ២០% ស្មើនឹងជាង៩២០លានដុល្លារ ចំណែកឯសមតុល្យប្រាក់បញ្ញើវិញមានការកើនឡើងជិត២៤% ស្មើនឹងជាង១ពាន់១រយលានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់ភាគខាងត្បូងនៃវៀតណាមជួបបញ្ហាខ្វះខាតប្រេងឥន្ធៈ ចំពេលតម្លៃប្រេងហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅតែបន្តបិទទ្វាដោយសារការផ្គត់ផ្គង់ប្រេងសាំងមានការខ្វះខាត…

ចិន និងសិង្ហបុរី បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Paxlovid របស់ Pfizer

ព័ត៌មាន
និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិន និងសិង្ហបុរី ថ្មីៗនេះទើបតែបានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ប្រភេទ Paxlovid របស់ក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ