ការជួញដូរភាគហ៊ុន

តើមានមូលហេតុអ្វីខ្លះទើបមេផ្សារមូលបត្ររំពឹងមានក្រុមហ៊ុនថ្មីចុះបញ្ជីនៅចុងឆ្នាំនេះ?


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះហាក់បង្ហាញទំនោរធ្លាក់ចុះ បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២ បន្ទាប់ពីមានវិបត្តិផ្សេងៗនៅលើពិភពលោកបានកើតមានជាបន្តបន្ទាប់ ដែលបានជះឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា។ ជាក់ស្តែង រយៈពេលជាង៩ខែកន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជាធ្លាក់ចុះពី៥០ម៉ឺនដុល្លារក្នុង១ថ្ងៃមកនៅក្នុងរង្វង់៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ បើធៀបនឹងឆ្នាំមុន។
3
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពទំហំជួយដូរភាគហ៊ុនកម្ពុជា នៅ៩ខែឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាបន្តបន្ទាប់បើធៀបនឹងឆ្នាំមុន ពោលគឺបានធ្លាក់ចុះពីទំហំជួញដូរជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ មកនៅចន្លោះពី២០ម៉ឺនទៅ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺបណ្តាលមកពីការជះឥទ្ធិពលពីវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ដ្បិតបញ្ហាទាំងនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការប្រឡូកចូលក្នុងវិស័យភាគហ៊ុន។

ទោះបីជាទំហំជួញដូរភាគហ៊ុនកម្ពុជាបច្ចុប្បន្នមានទំនោរថយចុះក្ដី តែមេផ្សារមូលបត្រកម្ពុជាជឿជាក់ថា នៅពេលខាងមុខការជួញដូរភាគហ៊ុនកម្ពុជា នឹងវិលមករកស្ថានភាពល្អប្រសើរឡើងវិញ។ ការរំពឹងបែបនេះ ក៏ដោយសារបច្ចុប្បន្នភាគីពាក់ព័ន្ធទាំងអស់កំពុងជំរុញការផ្សព្វផ្សាយទៅដល់សាធារណជនអំពី សក្កានុពលនាពេលអនាគតរបស់ក្រុមហ៊ុនចុះបញ្ជី ក៏ដូចជាការបង្កើតយន្តការថ្មីៗបន្ថែមឱ្យកាន់តែងាយស្រួលដល់សាធារណជន និងអ្នកវិនិយោគ។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ ផ្សារមូល បត្រកម្ពុជាបានចុះកិច្ចព្រមព្រៀងអំពីការតភ្ជាប់ប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមអនឡាញ ជាមួយប្រព័ន្ធផ្ដល់លេខអត្តសញ្ញាណវិនិយោគតាមអនឡាញរបស់និយ័តករមូលបត្រកម្ពុជា។ បើតាមថ្នាក់ដឹកនាំរូបនេះ ប្រព័ន្ធតភ្ជាប់ការជួញដូរតាមប្រព័ន្ធអនឡាញនេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅក្នុងកម្មវិធីពិព័រណ៍ភាគហ៊ុន «My first Stock ឆ្នាំ២០២៣» នាពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។

ឯកឧត្តម ហុង សុហួរ រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៣បន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដោយក្នុងនោះមួយជាក្រុមហ៊ុនចុះបញ្ជីបោះផ្សាយភាគហ៊ុន និងពីរក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២០ ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះសៀមរាបថ្មីផ្តល់ការងារជាង៤០០កន្លែង និងទទួលបានអ្នកដំណើរជាង២ពាន់នាក់ក្នុង១ថ្ងៃ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្តល់ការងារជូនបុគ្គលិក និងកម្មករជាតិ និងអន្តរជាតិជាង៤រយកន្លែង ដែលភាគច្រើនជាពលរដ្ឋខ្មែរមានរហូតដល់ជា…

គ្រំចំពុះទាកំពុងត្រូវប៉ាន់ ក្រោយមានតម្រូវការខ្ពស់ពីទីផ្សារថៃ និងវៀតណាម

ព័ត៌មាន
គ្រំចំពុះទា ដែលជាផលនេសាទសមុទ្ររបស់សហគមន៍ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងមានតម្រូវការទីផ្សារកើនឡើងទាំងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ