ដំណាំម្រេច

តើមានកត្តាអ្វីជំរុញឱ្យមានការព្យាករថា តម្លៃម្រេចនៅលើទីផ្សារអន្តរជាតិ នៅឆ្នាំនេះនឹងហក់ឡើង?


ផលិតកម្មម្រេចពិភពលោកអាចផលិតបានប្រមាណ៣៦លានតោន នៅក្នុងមួយឆ្នាំ ប៉ុន្តែនៅឆ្នាំនេះ គេបានប៉ាន់ប្រមាណថា ទិន្នផលម្រេចអាចនឹងធ្លាក់ចុះដែលនឹងជំរុញឲ្យតម្លៃម្រេចនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់ ដែលវាជាការផ្តល់ក្តីសង្ឃឹមមួយដល់កសិករ។ សហគមន៍ម្រេចអន្តរជាតិ បានអះអាងថា ទិន្នផលម្រេចទូទាំងពិភពលោកនៅឆ្នាំ២០២៥ នេះ អាចធ្លាក់ចុះ៤% ឬប្រមាណ២ម៉ឺន២ពាន់តោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ដំណាំម្រេច
ដោយ

សហគមន៍ម្រេចអន្តរជាតិ បានព្យាករណ៍ថា ផលិតកម្មម្រេចសកលនៅឆ្នាំ២០២៥ នឹងបន្តធ្លាក់ចុះ ជាពិសេសផលិតកម្មម្រេចនៅវៀតណាម និងប្រេស៊ីល ដែលជាប្រទេសនាំចេញម្រេចច្រើនបំផុតនៅលើពិភពលោក។ សហគមន៍ម្រេចអន្តរជាតិ បានអះអាងថា ផលិតកម្មម្រេចពិភពលោកនឹងថយចុះប្រហែល ៤% ឬប្រមាណ២ម៉ឺន២ពាន់តោន។

លោកស្រី ហាង ធីលៀង (Hoang Thị Liên) ប្រធានសមាគមម្រេច និងគ្រឿងទេសវៀតណាម បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ វៀតណាមនាំចេញម្រេចគ្រប់ប្រភេទបានជាង២៥ម៉ឺនតោន ជាមួយចំណូលជាង១,៣ពាន់លានដុល្លារ។ ទំហំនាំចេញនេះមានការថយចុះជាង៥% បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែតម្លៃនៃការនាំចេញបានកើនឡើងជាង៤៥% ដោយសារតម្លៃម្រេចមានការកើនឡើង។

បច្ចុប្បន្នសហរដ្ឋអាម៉េរិក ដែលមហាអំណាចផុតលេខលើពិភពលោកទាំងយោធា និងសេដ្ឋកិច្ច ជាទីផ្សារនាំចេញម្រេចធំបំផុតរបស់វៀតណាម។ ជាក់ស្តែងកាលពីឆ្នាំ២០២៤ ការនាំចេញម្រេចរបស់វៀតណាម ទៅសហរដ្ឋអាម៉េរិក សម្រេចបានជាង៧ម៉ឺន២ពាន់តោន ស្មើនឹងជិត២៩% នៃទីផ្សារនាំចេញសរុប បន្ទាប់មក សហភាពអារ៉ាប់រួម អាល្លឺម៉ង់ ហូឡង់ និងឥណ្ឌា។

មកទល់ពេលនេះផលិតកម្មម្រេចនៅលើពិភពលោកត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណជាង៣៦ លានតោននៅក្នុងមួយឆ្នាំ ហើយក្រៅពីវៀតណាម ប្រទេសនាំចេញដែលនាំចេញម្រេចធំៗនៅលើពិភពលោករួមមានប្រេស៊ីល ឥណ្ឌូនេស៊ី បូគីណា ហ្វាសូ ឥណ្ឌា និងស្រីលង្កា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់យន់របស់ចិន ធ្លាក់ថ្លៃខ្លាំង ខណៈការចូលកាន់អំណាចរបស់លោក ត្រាំ បានបង្កការព្រួយបារម្ភពីបញ្ហាពន្ធគយទូទាំងពិភពលោក

ប្រាក់យន់របស់ចិន ត្រូវបានព្យាករថា នឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលកំពុងហក់ឡើងថ្លៃ ប៉ុន្តែសំណួរដ៏សំខាន់ដែលក្រ…

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Sharp ប្ដឹងក្រុមហ៊ុន Foxconn និងស្ថាបិនិកក្រុមហ៊ុននេះទារសំណងរាប់សិបលានដុល្លារ

លោក តៃ ជឹង វូ (Tai Jeng-wu) អតីតនាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិក Sharp របស់ជប៉ុន បានប្តឹងក្រុមហ៊ុនអេឡិចត្រូនិក Foxconn របស់តៃវ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ