វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech

Pfizer-BioNTech និយាយថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព១០០% លើកុមារអាយុពី១២ដល់១៥ឆ្នាំ


ក្រុមហ៊ុន Pfizer បាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាព ១០០% នៅក្នុងការសិក្សាទៅលើកុមារវ័យពី ១២ ដល់ ១៥ឆ្នាំ ដែលនេះជាលទ្ធភាពគួរជាទីរីករាយដែលអាចបើកផ្លូវដល់ការចាក់វ៉ាក់សាំងឲ្យក្មេងៗសិស្សសាលា នៅមុនពេលឆ្នាំសិក្សាថ្មីចាប់ផ្ដើមនៅពេលខាងមុខ។
រូបតំណាង៖ វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech - Xinhua
ដោយ

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer លោក Albert Bourla បាន​និយាយ​ថា ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​ជូន​ទិន្នន័យ​ថ្មី​អំពី​វ៉ាក់សាំង​ដែល​ខ្លួន​បាន​ផលិត​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ឱសថ​អា​ល្លឺ​ម៉​ង់ BioNTech ទៅ​កាន់​រដ្ឋបាល​ស្បៀង​និង​ឱសថ (FDA) និង​និយ័ត​ករ​ដទៃ​ទៀត «​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ដោយ​សង្ឃឹមថា កុមារ​ក្នុង​ក្រុម​អាយុ​នេះ​នឹង​អាច​បាន​ចាក់​វ៉ាក់សាំង​នៅ​មុន​ចូល​រៀន​នៅ​ឆ្នាំ​ក្រោយ ។

នៅ​អា​មេ​រិ​ក វ៉ាក់សាំង Pfizer-BioNTech ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រួច​ហើយ សម្រាប់​មនុស្ស​ចាប់ពី​អាយុ ១៦​ឆ្នាំ​ឡើង​ទៅ ។

ការ​សាកល្បង​វ៉ាក់សាំង Pfizer-BioNTech ទៅ​លើ​អ្នកចូលរួម​ជា​កុមារ​អាយុ​ពី ១២ ដល់​១៥​ឆ្នាំ ចំនួន ២២៦០​នាក់ នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ពុំ​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ឡើយ​នៅ​ក្នុង​ក្រុម​កុមារ​ដែល​ចាក់​វ៉ាក់សាំង ដូច្នេះ​ប្រសិទ្ធភាព គឺ ១០០% ។ ប៉ុន្តែ ទោះ​យ៉ាងណា គឺ​ទីភ្នាក់ងារ FDA និង​និយ័ត​ករ​ដទៃ​ទៀត​របស់​អា​មេ​រិ​ក ដែល​នឹង​ធ្វើការ​ពិនិត្យ​និង​សម្រេច​លើ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ឬ​យ៉ាងណា នៅ​ពេល​ខាង​មុខ ៕

None



អត្ថបទបន្ទាប់


អាមេរិកចេញថ្កោលទោសចិន ក្រោយច្បាប់បោះឆ្នោតថ្មីនៅហុងកុងត្រូវបានដាក់ឲ្យប្រើប្រាស់

សហរដ្ឋអាមេរិកនៅថ្ងៃទី ៣១មីនា បានចេញមកថ្កោលទោសខ្លាំងៗដល់ការរឹតត្បិតសេរីភាព ក្នុងការធ្វើនយោបាយ និងជារួមការរឹតត្បិតលទ្ធិប្រជាធិបតេយ្យនៅហុង…

អាជ្ញាធររាជធានីភ្នំពេញ សម្រេច​ដាក់ចេញ​វិធានការរដ្ឋបាល ០២សប្ដាហ៍ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក ជាកំហិត!

នៅថ្ងៃទី ០១ ខែមេសាឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានសម្រចចេញវិធានការរដ្ឋបាល​បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ដែលត្រូវអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ