មេដឹកនាំថៃ

ក្រោយលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែង គណបក្សភឿថៃ កំពុងខ្នះខ្នែងស្វែងរកការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ពីគណបក្សប្រជាជនថៃ


ក្រោយគណបក្សភឿថៃ បាត់បង់នាយករដ្ឋមន្រ្តី២រូបក្នុងអំឡុងពេលនៃការកាន់អំណាចប្រមាណជា២ឆ្នាំ បច្ចុប្បន្នគណបក្សនេះកំពុងស្វះស្វែងរកការគាំទ្របេក្ខជននាយករដ្ឋមន្រ្តីថ្មីមួយរូបទៀត គឺលោក ឆៃកាសេម និធិស៊ីរី (Chaikasem Nitisiri) ដែលគេដឹងថា ជាអ្នកនយោបាយចាស់ទុំ ហើយមានទំនាក់ទំនង និងភក្តីភាពល្អជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ដើម្បីទទួលបានតំណែងនេះ គណបក្សភឿថៃ ដាច់ខាតត្រូវការគាំទ្រពីគណបក្សប្រជាជនថៃ ពីព្រោះគណបក្សភូមិចៃថៃ ដែលធ្លាប់ចូលរួមសម្ពន្ធភាព ក៏បានដាក់បេក្ខភាពនាយករដ្ឋមន្រ្តីប្រជែងនឹងបក្សភឿថៃ ផងដែរ។
មេដឹកនាំថៃ
ដោយ

សារព័ត៌មាន Thai Examiner បានរាយការណ៍ថា គណបក្សភឿថៃ និងបក្សប្រជាជនថៃ កំពុងចរចាពីការចងសម្ពន្ធភាព ដើម្បីជ្រើសរើសលោក ឆៃកាសេម និធិស៊ីរី ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ចំពេលមានភាពចលាចលនយោបាយ និងភាពមិនច្បាស់លាស់បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចបញ្ចប់ដំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីបទរំលោភក្រមសីលធម៌ក្នុងនាមជាអ្នកដឹកនាំប្រទេស ក្រោយលេចធ្លាយការសន្ទនាតាមទូរសព្ទជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្រៅពីគណបក្សភឿថៃ គណបក្សភូមិចៃថៃ របស់លោក អានុទិន ឆានវិរៈគល់ (Anutin Charnvirakul) ក៏បានបង្ហាញចេតនាចង់បានការគាំទ្រពីគណបក្សប្រជាជនថៃ ផងដែរ ក្រោយលោកសម្រេចថា នឹងឈរជាបេក្ខជននាយករដ្ឋមន្រ្តីទី៣២របស់ថៃ ក្រោយលោកបានដកខ្លួនពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ និងតំណែងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានបណ្តឹងឱ្យដកលោកស្រី ផៃថងថាន ចេញពីតំណែង។

ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំបក្សប្រជាជនថៃ លោក ណាថាផុង រូងផាយ៉ាវុធ (Natthapong Ruangpanyawut) ទទួលស្គាល់ថា គណបក្សរបស់លោកពិតជាទទួលបានស្នើបែបនេះពីគណបក្សទាំងពីរខាងលើមែន តែមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ។ លោកបានសង្កត់ធ្ងន់ថា ភាគីណាមួយដែលស្វែងរកការគាំទ្រពីគណបក្សរបស់លោក ត្រូវតែទទួលយកនូវលក្ខខណ្ឌរបស់គណបក្សលោក និងបញ្ជូននាយកប្រតិបត្តិសម្រាប់ការចរចាជាផ្លូវការ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនថៃ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសំណើរបស់គណបក្សភឿថៃ ក្នុងការពន្យារពេលការរំលាយសភាពី៤ ទៅ៦ខែ។ លោក ណាថាផុង បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនអាចពិចារណារឿងនេះបានទេ ហើយគណបក្សរបស់លោកនឹងមិនចូលរួមការចរចានៅពីក្រោយឆាក ឬការចរចាក្រៅផ្លូវការឡើយ។ ប្រមុខគណបក្សប្រជាជនថៃ បានសង្កត់ធ្ងន់ថា មានតែការចរចាផ្លូវការជាមួយថ្នាក់ដឹកនាំបក្សនៅទីស្នាក់ការបក្សប៉ុណ្ណោះទើបចាត់ទុកថា ស្របច្បាប់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃមាស នៅវៀតណាម បំបែកកំណត់ត្រា២ដងក្នុង១ថ្ងៃឈានដល់ជាង៤,៩០០ដុល្លារអាម៉េរិក ក្នុង១តម្លឹងគួរឱ្យភ្ញាក់ផ្អើល

ហាងឆេងដុំមាសនៅប្រទេសវៀតណាម កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានហក់ឡើងខ្លាំងឈានដល់កម្រិតបំបែកកំណត់ត្រាដល់ទៅ២ដងក្នុងថ្ងៃតែមួយ ពោលគឺបានហក់ឡើងខ្ព…

វៀតណាម វ៉ាដាច់ម៉ាឡេស៊ី និងថៃ ក្លាយជាគោលដៅទេសចរណ៍មានកំណើនភ្ញៀវទេសចរបរទេសឆាប់រហ័សបំផុតទី៤ ក្នុងពិភពលោក

យោងតាមស្ថិតិរបស់អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO) បានឱ្យដឹងថា ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ក្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ