Advertisement
សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក ជះឥទ្ធិពល​លើ​កម្ពុជាដែរ?

អាមេរិក​ពិន័យ​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ នាំ​ទំនិញ​ចេញ​ប្រើ​ទឹកដី​កម្ពុជា​ដើម្បី​រួច​ពន្ធគយ​អាមេរិក


សហរដ្ឋ​អាមេរិក​បាន​ផាក​ពិន័យ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​នាំ​ទំនិញ​ទៅ​កាន់​អាមេរិក ដោយ​ប្រើ​ប្រាស់​ឈ្មោះ​និង​ទឹកដី​កម្ពុជា​ដើម្បី​រួច​ពី​ការ​បង់​ពន្ធ​គយ។
អាមេរិក​ពិន័យ​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ នាំ​ទំនិញ​ចេញ​ប្រើ​ទឹកដី​កម្ពុជា​ដើម្បី​រួច​ពន្ធគយ​អាមេរិក។
ដោយ
Advertisement

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Arend Zwartjes បាន​ប្រាប់​ រ៉យទ័រ នា​សប្ដាហ៍​នេះ​ថា ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​បាន​ត្រួត​ពិនិត្យ​រក​ឃើញ​និង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ទាំង​នោះ​​ ដែល​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក ប៉ុន្តែ លោក​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ឬ​ពិន័យ​យ៉ាង​ដូចម្តេច​នោះទេ។

លោក​ក៏​មិន​បាន​និយាយ​ថា តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ដែល​ត្រូវបាន​គេ​ពិន័យ​ឬ​ក៏​នាំ​ទំនិញ​ប្រភេទ​អ្វី​នោះ​ទេ។

លោក Arend Zwartjes បាន​និយាយ​ដូច្នេះ​ថា ៖ «ក្រសួង​សន្ដិសុខជាតិ​បាន​ត្រួត​ពិនិត្យ​និង​ពិន័យ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គេច​វេះ​ពន្ធ​នៅ​សហរដ្ឋ​អាមេរិក ដោយ​បញ្ជូន​ទំនិញ​តាម​ប្រទេស​កម្ពុជា។»

លោក Arend Zwartjes បន្ត​ថា ៖ «ក្រុមហ៊ុន​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ។»

យោងតាម​គេហទំព័រ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ  វា​គឺ​ជា​តំបន់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​បង្កើត​ឡើង​ដោយ​សហគ្រាស​ចិន​និង​កម្ពុជា​ដែល​ជា​គម្រោង​ដ៏​សំខាន់​មួយ ក្រោម​គំនិត​ផ្តួចផ្តើម "ខ្សែ​ក្រវាត់​និង​ផ្លូវ" របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ ក៏​មាន​ក្រុមហ៊ុន​ផលិត​ផលិតផល​ ដូចជា វាយនភណ្ឌ សម្លៀក​បំពាក់ កាបូប​និង​ផលិតផល​ស្បែក​និង​ឧបករណ៍​ផ្សេងៗ​ផង​ដែរ។

ដោយសារ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) កម្ពុជា​អាច​នាំចេញ​ទំនិញ​ធ្វើ​ដំណើរ ដូចជា កាបូប ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដោយ​មិន​ត្រូវ​បង់​ពន្ធ។

ធនាគារ​ពិភពលោក បាន​ឱ្យ​ដឹង​កាល​ពី​ខែ​មេសា ថា សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ខ្លាំង​ កាលពី​ឆ្នាំ​មុន (ឆ្នាំ​២០១៨) ក៏​ដោយសារ​តែ​មាន​កំណើន​ការនាំចេញ​ទៅ​អាមេរិក​ដែរ៕

Advertisement



អត្ថបទបន្ទាប់


កម្ពុជា-ចិន ចុះកិច្ចសន្យាពាណិជ្ជកម្មជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ គាំទ្រដល់ គោលដៅ នាំចេញអង្ករ ១លានតោន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន CITIC Construction Co.,Ltd បានសម្រេចចុះហត្ថលេខារួមគ្នា លើកិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុ...

ផ្ទះតម្លៃសមរម្យ តម្លៃចាប់ពី ២៥.០០០ ដុល្លារឡើងទៅកំពុងសម្រុកពន្លឿនការសាងសង់ ដើម្បីប្រគល់ ជូនអតិថិជននៅចុងឆ្នាំនេះ

ព័ត៌មាន
លំនៅដ្ឋានតម្លៃសមរម្យស្ថិតក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន WorldBr...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ