វិស័យការពារជាតិ

បក្សភឿថៃ ចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ទាំងងងើលថា កម្ពុជា បានដាក់បង្កៃគ្រាប់មីនថ្មីៗ


បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បញ្ជាឱ្យផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិកម្ពុជា-ថៃ ដោយឯកតោភាគី ដោយសារតែទាហានថៃ ២នាក់ដើរជាន់មីនផ្ទុះបណ្តាលឱ្យរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា រួចមក ពេលនេះគណបក្សភឿថៃ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្ពុជា ទាំងងងើល និងបានផ្តល់ការណែនាំឱ្យភាគីថៃ ធ្វើរឿងមួយចំនួន ដើម្បីយកឈ្នះលើកម្ពុជា។ តែយ៉ាងណាពាក់ព័ន្ធបញ្ហាការចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ និងដាក់មីនថ្មីនេះ កម្ពុជា បានចេញមកបដិសេធ និងច្រានចោលជាបន្តបន្ទាប់រួចហើយ។
វិស័យការពារជាតិ
ដោយ

បក្សភឿថៃ ដែលមានគ្រួសារត្រកូល ថាក់ស៊ីន នៅពីក្រោយ បានចេញសេចក្តីថ្លែងការណ៍គួរឱ្យអស់សំណើចចោទប្រកាន់ទាំងងងើលថា កម្ពុជា បានដាក់បង្កៃគ្រាប់មីនដោយខុសច្បាប់ និងបានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលថៃ ឱ្យយកប្រៀបលើកម្ពុជា ផងដែរ។ ក្នុងនោះ បក្សភឿថៃ បានថ្កោលទោសកម្ពុជា ចំពោះការរុះរើបន្លាលួសខណ្ឌព្រំដែនដោយស្ងាត់ៗ និងដាក់បង្កៃគ្រាប់មីនថ្មីៗនៅលើទឹកដីថៃ ដែលជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាព កិច្ចព្រមព្រៀងបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់មីន។

ជាមួយគ្នានេះ បក្សភឿថៃ ជំរុញឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់មនុស្សយន្តបោសសម្អាតមីន ដែលពីមុនត្រូវបានគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការរងរបួសរបស់ទាហានបន្ថែមទៀត។ បក្សភឿថៃ ក៏អំពាវនាវឱ្យប្រើបច្ចេកវិទ្យាឃ្លាំមើលទំនើបៗ ដើម្បីតាមដានការរំលោភបំពានរបស់កម្ពុជា តាមបណ្តោយព្រំដែនផងដែរ។

បន្ថែមលើនេះ បក្សភឿថៃ ស្នើឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល រាយការណ៍បញ្ហានេះជាបន្ទាន់ទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និង ប្រទេសចិន ដែលសុទ្ធតែជាភាគីជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ឬ កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ។

បក្សភឿថៃណែ ក៏បាននាំឱ្យនាយករដ្ឋមន្ត្រីថៃ គួរនាំយកបញ្ហានេះទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំ នៃអនុសញ្ញាក្រុងអូតាវ៉ា នៅទីក្រុងហ្សឺណែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១-៥ ខែធ្នូ ឆ្នាំ២០២៥ ហើយជំរុញឱ្យបណ្ដារដ្ឋជាសមាជិកថ្កោលទោសកម្ពុជា និងទាមទារឱ្យកម្ពុជា ទទួលខុសត្រូវចំពោះការបំពានច្បាប់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើបក្សភឿថៃ បានអះអាងថា បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញជាហេតុផលធ្វើឱ្យមានភាពតានតឹងរវាងកម្ពុជា និងថៃ ហើយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន បណ្ដាមហាអំណាច និងការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) ដើម្បីកាត់ផ្តាច់ប្រភពលុយរបស់ឧក្រិដ្ឋជន និងជួយគាំទ្រដល់ជនរងគ្រោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់យ៉ាងផុសផុល លើសេចក្ដីព្រាងរបាយការណ៍សិក្សា…

ចិន ចោទអាម៉េរិក នៅពីក្រោយការវាយប្រហារតាមអ៊ីនធើណិតលួចកាក់ Bitcoin ជាង១៣ពាន់លានដុល្លារ

មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទររបស់ចិន បានអះអាងថា រដ្ឋាភិបាលអាម៉េរិក ជាអ្នកនៅពីក្រោយការលួចយកកាក់ Bitcoin ប្រមាណជាង១២ម៉ឺណ៧ពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ