សេដ្ឋកិច្ចថៃ

ថៃ គ្រោងបង្កើនថវិកាចែកជូនពលរដ្ឋឱ្យដល់ជាង៣ពាន់លានដុល្លារ ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ច


ក្រោយគម្រោងចែកលុយជូនពលរដ្ឋត្រូវបានពន្យារពេលជាបន្តបន្ទាប់រួចមក នៅពេលនេះរដ្ឋាភិបាលថៃដឹកនាំដោយគណបក្សភឿថៃ កំពុងស្វែងរកលទ្ធភាពក្នុងការបង្កើនកញ្ចប់ថវិកាកាបូបឌីជីថល ឱ្យដល់ជាង៣ពាន់៣រយលានដុល្លារ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ គម្រោងពង្រីកកញ្ចប់ថវិកានេះទំនងជាអាចដំណើរការទៅរួម បន្ទាប់ពីកញ្ចប់ថវិកាជិត៩៦ពាន់លានដុល្លារ ដែលគេបានពន្យារពេលកាលពី១ខែមុនត្រូវបានអនុម័តរួចរាល់។
សេដ្ឋកិច្ចថៃ
ដោយ

ប្រធានការិយាល័យថវិកាជាតិថៃ បានអះអាងកាលពីពេលថ្មីៗថា រដ្ឋាភិបាលកំពុងស្វែងរកការបង្កើនកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៤ ចំនួនជាង៣ពាន់៣រយដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងចែកចាយលុយជំរុញសេដ្ឋកិច្ច បន្ទាប់ពីគម្រោងថវិកាទំហំជិត៩៦ពាន់លានដុល្លារ ដែលត្រូវបានពន្យារពេលកាលពី១ខែមុន ត្រូវបានអនុម័តរួចរាល់។

គម្រោងពង្រីកទំហំថវិកានេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលថៃ កំពុងជំរុញទៅមុខនូវផែនការជំរុញសារពើពន្ធជាមួយនឹងការផ្តល់ប្រាក់មូលនិធិជិត១៤ពាន់លានដុល្លារ នៅមុនត្រីមាសទី៤ឆ្នាំនេះ ដែលជាគោលនយោបាយដ៏លេចធ្លោរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាច។

លោក ឆាឡើមផុល ផេនស៊ូត (Chalermphol Pensoot) ប្រធានការិយាល័យថវិកាជាតិថៃ បានប្រាប់សារព័ត៌មានថា ថវិកាដែលគ្រោងបង្កើននេះ ត្រូវបានផ្តួចផ្តើមដោយរដ្ឋាភិបាល តែក៏ត្រូវការអនុម័តដោយគណរដ្ឋមន្រ្តីផងដែរ។

ដើម្បីឲ្យគម្រោងនេះអាចដំណើរការទៅមុខស្របតាមការចង់បានរបស់រដ្ឋាភិបាល រដ្ឋបាលជំនាញថៃ កំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពមូលនិធិសម្រាប់គម្រោងនេះ តាមការពង្រីកឱនភាពថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខ ដែលគេរំពឹងថា នឹងមានទំហំដល់ទៅជាង៤ពាន់២រយលានដុល្លារ។

ពាក់ព័ន្ធនឹងគម្រោងនេះអ្នកសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាលពីររូប បានរិះគន់កម្មវិធីនេះ ដោយពួកគេបានលើកឡើងថា នេះគឺជាការងារសេដ្ឋកិច្ច ដែលមិនមានការទទួលខុសត្រូវផ្នែកសារពើពន្ធ តែរដ្ឋាភិបាលច្រានចោលរឿងនោះ ហើយនិយាយថា វាចាំបាច់ ដើម្បីចាប់ផ្តើមជំរុញសេដ្ឋកិច្ចឲ្យក្រោកចេញពីវិបត្តិ ខណៈដែលកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ ត្រូវបានគេព្យាករថា បានថយចុះពី៣% មកនៅត្រឹម២%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីចិន ត្រូវបានចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅអាស៊ាន?

ព័ត៌មាន
ការស្ទង់មតិរបស់វិទ្យាស្ថានមួយនៅប្រទេសសិង្ហបុរី ដែលធ្វើឡើងទៅលើអ្នកឆ្លើយសំណួរជិត២ពាន់នាក់មកពីប្រទេសអាស៊ានទាំង១០ បានចាត់ទុកថា ចិន ជាមហាអ…

តើហេតុអ្វីអ្នកជំនាញចង់ឱ្យបញ្ឈប់ការសាងសង់សណ្ឋាគារនៅតាមមាត់សមុទ្រនៅវៀតណាម?

ព័ត៌មាន
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យវៀតណាម Knight Frank ចង់ឱ្យបញ្ឈប់ការសាងសង់សណ្ឋាគារលំដាប់ផ្កាយនៅតាមឆ្នេរសមុទ្រនៅវៀតណាម បើទោះបីកំណើនភ្ញៀវទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ