ហេដ្ឋរចនាសម្ព័ន្ធ

គម្រោងស្ពានថ្មីដ៏វែងអស្ចារ្យប្រវែងជាង៣០គីឡូម៉ែត្ររបស់ហ្វីលីពីន ត្រូវបានអនុម័ត


គម្រោងស្ពានថ្មីដ៏វែងអស្ចារ្យមួយដែលមានប្រវែងរហូតដល់ទៅជាង៣២គីឡូម៉ែត្រ នៅប្រទេសដែនកោះហ្វីលីពីន ត្រូវបានអនុម័តជាផ្លូវការហើយ ខណៈដែលការងាររចនាវិស្វកម្មលម្អិតជិតសម្រេចបាន១០០% ហើយគម្រោងសាងសង់ដ៏ធំសម្បើមនេះអាចនឹងប្រើពេលរហូតដល់៦ឆ្នាំឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់អង់គ្លេស EXPRESS។
ហេដ្ឋរចនាសម្ព័ន្ធ
ដោយ

គម្រោងស្ពានដ៏មហិច្ឆតានេះ ត្រូវបានអនុម័តជាផ្លូវការដោយអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ ហ្វីលីពីន (NEDA) ក្រោមទំហំទុនវិនិយោគរហូតដល់ទៅប្រមាណ៣ពាន់លានដុល្លារអាម៉េរិក។

តាមការរំពឹងទុក នៅពេលសាងសង់រួចជាស្ពាពរ និងដាក់ឱ្យដំណើរការ គម្រោងស្ពានដែលមានឈ្មោះថា បាតាអាន-កាវីតេ អ៊ីនធើលីង ប៊្រីច (Bataan-Cavite Interlink Bridge) នេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់បាតាអាន (Bataan) នៅជ្រោយខាងជើងនៃឆកសមុទ្រម៉ានីឡា និងខេត្តកាវីតេ (Cavite) ដែលស្ថិតនៅជ្រោយភាគខាងត្បូងបានច្រើនគួរឱ្យភ្ញាក់ផ្អើល។

សូមបញ្ជាក់ថា បច្ចុប្បន្នការធ្វើដំណើររវាងតំបន់ទាំងពីរខាងលើនេះ ត្រូវចំណាយពេលយូររហូតដល់ទៅប្រមាណ៥ម៉ោងឯណោះ ប៉ុន្តែបើមានស្ពាននេះការធ្វើដំណើររវាងតំបន់ទាំងពីរនេះនឹងប្រើពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


ការតភ្ជាប់ផ្លូវដែកថ្មីជាមួយឡាវ កំពុងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ថៃ ក្នុងការពង្រីកពាណិជ្ជកម្មជាមួយចិន

ផ្លូវដែកជាតិរបស់ប្រទេសថៃ បានបើកសេវាកម្មដឹកអ្នកដំណើរថ្មីទៅកាន់ប្រទេសឡាវ នៅក្នុងខែនេះ ដែលជាការបន្ថែមចុងក្រោយបំផុតទៅលើការពង្រីកបណ្តាញផ្លូវដ…

អតីតអនុរដ្ឋមន្ត្រីបរិស្ថានវៀតណាមម្នាក់ត្រូវបានចាប់ខ្លួន ពីបទរំ,លោភច្បាប់ហាមឃាត់ការជីកយករ៉ែកម្រ

ប៉ូលិសវៀតណាម បានចាប់ខ្លួនអតីតអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានម្នាក់ និងមន្ត្រីជាន់ខ្ពស់៤នាក់ផ្សេងទៀតពាក់ព័ន្ធពីបទរំលោភលើបទប្បញ្ញត្តិនៃការជីកយករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ