វិស័យទេសចរណ៍

តើការចាប់ខ្លួនជនជាតិចិនថ្មីៗនេះ អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ដែរឬទេ?


ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានចាប់ខ្លួនជនជាតិចិន ចំនួន៥នាក់ ពាក់ព័ន្ធនឹងចារកម្ម ចំពេលប្រទេសនេះ កំពុងខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន ឱ្យបានច្រើន ខណៈដែលចំនួនភ្ញៀវទេសចរចិន ទៅលេងប្រទេសនេះ បានវិលទៅរកសម័យកាលវិបត្តិកូវីដ-១៩ ដោយកាលពីឆ្នាំមុនហ្វីលីពីន ទទួលបានភ្ញៀវទេសចរចិន ត្រឹមតែ៣១ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័តមាននីកេអេស៊ា។
វិស័យទេសចរណ៍
ដោយ

ចំនួនភ្ញៀវទេសចរចិន ដែលបានទៅលេងប្រទេសហ្វីលីពីន បានវិលត្រឡប់ទៅកាន់សម័យកាលវិបត្តិកូវីដ-១៩ វិញហើយ ដោយកាលពីឆ្នាំ២០២៤ ហ្វីលីពីនទទួលបានភ្ញៀវទេសចរចិន ត្រឹមតែ៣១ម៉ឺននាក់ប៉ុណ្ណោះ ទាបជាង១ភាគ៥នៃចំនួនខ្ពស់បំផុត១,៧លាននាក់ ក្នុងឆ្នាំ២០១៩។ រដ្ឋាភិបាលហ្វីលីពីន បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានចំនួន៧,៧លាននាក់ កាលពីឆ្នាំ២០២៤ ប៉ុន្តែទទួលបានត្រឹមតែជិត៦លាននាក់ប៉ុណ្ណោះ ដោយសារតែការធ្លាក់ចុះរំហូរចូលរបស់ភ្ញៀវទេសចរមកពីប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ហ្វីលីពីន លោកស្រី គ្រីស្ទីណា ហ្វ្រាស្កូ (Christina Frasco) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះភ្ញៀវទេសចរចិននេះ។ លោកស្រីបានអះអាងថា ស្របពេលដែលប្រទេសផ្សេងៗនៅក្នុងតំបន់បានផ្លាស់ប្តូរគោលនយោបាយដោយបានបន្ធូរបន្ថយតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននោះ ប្រទេសហ្វីលីពីនមិនបានធ្វើដូច្នេះទេ។

កាលពីចុងឆ្នាំ២០២៤ រដ្ឋាភិបាលហ្វីលីពីន បានបិទល្បែងអនឡាញចោលទាំងអស់ ដែលភាគច្រើនធ្វើប្រតិបត្តិការដោយជនជាតិចិន ដោយសារតែក្រុមហ៊ុនល្បែងអនឡាញទាំងនេះ មានពាក់ព័ន្ធនឹងពាណិជ្ជកម្មគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនជាតិចិន នៅប៉ុន្មានឆ្នាំថ្មីៗនេះ។

ចំណាត់ការដ៏ខ្លាំងក្លានេះ បានបង្កើនក្តីសង្ឃឹមដល់ហ្វីលីពីនថា នឹងអាចទាក់ទាញភ្ញៀវទេសចរចិន បានកាន់តែច្រើន ប៉ុន្តែបញ្ហាពាក់ព័ន្ធជនជាតិចិននេះ បានកើតឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កាលពីថ្ងៃទី១៧ ខែមករា ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន (NBI) បានចាប់ខ្លួនជនជាតិចិនម្នាក់ដោយចោទប្រកាន់ពីបទចារកម្មនៅពេលរូបគេបានប្រើប្រាស់រថយន្តដែលមានឧបករណ៍ឃ្លាំមើលដើម្បីរុករកទីតាំងយោធា។

បន្ទាប់មកការិយាល័យ NBI បានប្រកាសកាលពីថ្ងៃទី៣០ ខែមករា អំពីការចាប់ខ្លួនជនជាតិចិន ៥នាក់ដែលសង្ស័យថា បានប្រមូលព័ត៌មានយោធា ដោយប្រើយន្តហោះដ្រូន នៅលើកោះផាឡាវ៉ាន (Palawan) នៅទល់មុខនឹងសមុទ្រចិន ខាងត្បូង​ ជាកន្លែងដែលហ្វីលីពីន និងចិន មានជម្លោះទឹកដីដ៏រ៉ាំរ៉ៃ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ផលិតផលកសិកម្មរបស់វៀតណាម រងសម្ពាធកាន់តែខ្លាំងក្នុងការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប

ការិយាល័យភូតគាមអនាម័យរបស់វៀតណាម បានអះអាងថា ផលិតផលនាំចេញមួយចំនួនរបស់វៀតណាម មិនបានបំពេញតាមស្តង់ដាដ៏តឹងរ៉ឹងរបស់សហគមន៍អឺរ៉ុបឡើយ។ …

DeepSeek ធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យា AI ចិន ឡើងកូដខ្លាំងរហូតដល់ធនាគារខ្នាតយក្ស Goldman Sachs ដំឡើងការព្យាកររបស់ខ្លួនសម្រាប់ផ្សារហ៊ុនរបស់មហាយក្សចិន

វត្តមាន AI ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្កើតថ្មី DeepSeek ដែលបានក្លាយជា App ហ្វ្រីឥតគិតថ្លៃដ៏កំពូលនៅលើ App Store របស់ Apple…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ