កិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរ

ប្រធានាធិបតីរុស្ស៊ីបើកផ្លូវឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ក្រោយការវាយប្រហាររបស់ខ្លួន


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកចំហឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ប៉ុន្តែលោកពូទីន អះអាងថាជំនួបនោះមិនគួរធ្វើឡើងនៅក្នុងទីក្រុង Chernobyl នៃប្រទេសអ៊ុយក្រែននោះទេ និងស្នើឲ្យជួបពិភាក្សាគ្នានៅប្រទេសទី៣ ឬតាមអនឡាញវិញ។ មែនទែនទៅ ទីក្រុង Chernobyl ជាទីតាំងកិច្ចប្រជុំ ដែលបានស្នើឡើង ដោយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី RT។
ប្រធានាធិបតីរុស្ស៊ីបើកផ្លូវឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ក្រោយការវាយប្រហាររបស់ខ្លួន

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​បារាំង​លោក Emmanuel Macron លោក Putin បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​បង្កើត​ព័ត៌មាន​ក្លែងក្លាយ នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ហ្សា​ប៉ូ​រី ហ្សី​យ៉ា​(Zaporizhzhia) ដោយ​មានការ​ចូលរួម​ពី​បរទេស ដែល​លោកពូ​ទី​ន​ហៅ​ថា ជា​ក្រុម​បំផ្លិចបំផ្លាញ​។

គួរ​រំឭក​ថា ភាព​ចម្រូងចម្រាស​ស្តី​ពី​បញ្ហា​រោងចក្រ​នុយក្លេអ៊ែរ​នេះ កើត​មាន​ឡើង​ក្រោយ មានការ​វាយប្រហារ​គ្នា នៅ​រោងចក្រ ហ្សា​ប៉ូ​រី ហ្សី​យ៉ា (Zaporozhskaya )​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​០៤​ខែមីនា បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ទូ​ទាំង​ពិភពលោក និង​ការ​ចោទប្រកាន់​ថា រុ​ស្ស៊ី​កំពុង​ប្រថុយប្រថាន​នឹង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ប្រសិនបើ​ម៉ាស៊ីន​រ៉េ​អាក់​ទ័​រ​នុយក្លេអ៊ែរ​ត្រូវ​បំផ្លាញ​។ ទន្ទឹម​នឹង​នេះ ទីក្រុង​គៀវ និង​ទីក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត ថា បាន​បង្ក​ស្ថានការណ៍​ឲ្យ​កាន់តែ​អាក្រក់​ឡើង​ៗ​។ 

វិមាន​ក្រឹម​ឡាំង​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ប៉ុនប៉ង​បន្ទោស​យោធា​រុ​ស្ស៊ី​ចំពោះ​ឧប្បត្តិ​ហេតុនេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឃោសនា​បំផ្លើស ព្រោះ​សុវត្ថិភាព​របស់​រោងចក្រ​នុយក្លេអ៊ែរ​ត្រូវ​បានការ​ពារ​យ៉ាង​ល្អ​បំផុត​មក​ទល់​ពេល​នេះ​។ លោក Putin បាន​និយាយ​ថា រោងចក្រ​ថាមពលនុយក្លេអ៊ែរ ហ្សា​ប៉ូ​រី ហ្សី​យ៉ា Zaporizhzhia និង​ទីក្រុង Chernobyl ឥឡូវនេះ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​កងទ័ព​រុ​ស្ស៊ី​។

ទោះបី​បែប​នេះ​ក្តី ភាគី​រុ​ស្ស៊ី​នៅ​តែ​ស្វាគមន៍​សម្រាប់​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​នេះ តប​តាម​ការ​ចង់បាន​របស់​ប​ស្ចឹ​ម​លោក ប៉ុន្តែ​លោកពូ​ទី​ន​បាន​បដិសេធ​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ក្នុង​តំបន់ Chernobyl ដោយ​ស្នើ​ឲ្យ​រៀបចំ​ឡើង​នៅ​ប្រទេស​ទី​បី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​វិញ​។ 

សូម​រំឭក​ថា កាលពី​ថ្ងៃ​សុក្រ​ទី​៤​មីនា​ស​ប្តា​ហ៍​មុន កងកម្លាំង​រុ​ស្ស៊ី​បាន​បាញ់​ផ្លោង​ទៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​មួយ​ឈ្មោះ​ហ្សា​ប៉ូ​រី ហ្សី​យ៉ា Zaporizhzhia ដោយ​បាន​បង្ក​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​ជា​ខ្លាំង រហូត​បាន​កាន់កាប់​ទាំងស្រុង​លើ​រោងចក្រ​មួយ​នេ​។

ការ​វាយលុក​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​ជា​ថ្មី​ថា ការ​លុកលុយ​អាច​បំផ្លាញ​ម៉ាស៊ីន​រ៉េ​អាក់​ទ័​រ​នុយក្លេអ៊ែរ​ដ៏​ធំ​មួយ ក្នុង​ចំណោម​ម៉ាស៊ីន​រ៉េ​អាក់​ទ័​រទាំង​១៥​របស់​អ៊ុយ​ក្រែ​ន ហើយ​អាច​ឈាន​ទៅ​ជួប​ឧ​ប​ទ្ទេវ​ហេតុ​ដូច​ករណី នៅ​រោងចក្រ Chernobyl កាលពី​ឆ្នាំ​១៩៨៦ ដែល​ជា​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក ដែល​បាន​ភាយ​ជាតិ​វិទ្យុសកម្ម​ប្រហែល ១១០ គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​កៀវ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីប្រាប់ចិនត្រូវតែចូលរួមសកម្មភាពជាសកលប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី

ព័ត៌មាន
អូស្ត្រាលីបានលើកឡើងចំៗថា ចិនត្រូវតែចូលរួមសកម្មភាពជាសកលប្រឆាំងនឹងរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទប្រ…

ប្រទេសចិនបង្ហាញពីជំនឿចិត្តក្នុងការធានាការផ្គត់ផ្គង់ថាមពល ទោះបីជាមានបញ្ហាប្រឈមក៏ដោយ

ព័ត៌មាន
មន្ត្រីផែនការរដ្ឋចិនបានឱ្យដឹងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា រដ្ឋាភិបាលរបស់ប្រទេសចិនមានលទ្ធភាពផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ ទោះបីជាមានបញ្ហាប្រឈមធ្ងន់ធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ