ហ្វីលីពីនថា កាស៊ីណូអនឡាញអាចមានទំនាក់ទំនងនឹងចិន!

ហ្វីលីពីន ចោទថា កាស៊ីណូអនឡាញដែលជាមេរោគសម្រាប់សង្គមខ្លួន អាចមានទំនាក់ទំនងជាមួយនឹងចិន


ការរីកដុះដាលកាស៊ីណូអនឡាញកំពុងដាក់សម្ពាធលើសេដ្ឋកិច្ច សង្គម និងសន្តិសុខកាន់តែធ្ងន់ធ្ងរលើរដ្ឋាភិបាលហ្វីលីពីន នាពេលបច្ចុប្បន្ន រហូតដល់អាជ្ញាធរបានហៅករណីនេះជាមេរោគ ដែលកំពុងរីករាលដាលនៅក្នុងប្រទេស។ ជាមួយគ្នានេះអាជ្ញាធរហ្វីលីពីន កំពុងរឹតបន្តឹងនិងបើកការសើបអង្កេត ក៏ដូចជាបង្រ្កាបលើកាស៊ីណូអនឡាញនេះ។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន Nikkei ។
កាស៊ីណូអនឡាញ
ដោយ

អាជ្ញាធរហ្វីលីពីន កំពុងប្រឈមមុខនឹងបញ្ហានានារាប់តាំងពីសន្តិសុខជាតិ ដែលបង្កឡើងដោយពិភពដ៏ខ្មៅងងឹតនៃប្រតិបត្តិករកាស៊ីណូអនឡាញ។ អ្នកវិភាគបានលើកឡើងថា កាស៊ីណូអនឡាញ ដែលត្រូវបានគេមើលឃើញថា ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចក្នុងអាណត្តិប្រធានាធិបតីមុន កំពុងតែប្រែក្លាយទៅជាមេរោគ ដែលបង្កផលវិបាកដល់សង្គម និងសេដ្ឋកិច្ច។ មកដល់ពេលនេះកាស៊ីណូអនឡាញទាំងនេះបានបង្កើតប្រតិបត្តិការនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីន យ៉ាងក្រាស់ក្រែល​។

អាជ្ញាធរហ្វីលីពីន បានរាយការណ៍ថា តាមការស៊ើបអង្កេត និងចាត់វិធានការជាបន្តបន្ទាប់ ប្រតិបត្តិករហ្គេមអនឡាញ កំពុងយកអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ហ្វីលីពីន ភ្ជាប់ទៅនឹងហានិភ័យនៃការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការជ្រៀតចូលដោយជនបរទេសទៅក្នុងបញ្ហាសន្តិសុខជាតិហ្វីលីពីនជាដើម។

ប្រតិបត្តិការបង្ក្រាបលើប្រតិបត្តិករកាស៊ីណូអនឡាញ ដោយប៉ូលីស និងទីភ្នាក់ងារសម្របសម្រួលការអនុវត្តច្បាប់នៅទីក្រុងលូហ្សុន ( Luzon )ដែលជាកោះដ៏ធំបំផុតរបស់ហ្វីលីពីន ពីខែមីនា ដល់ខែមិថុនា បានលាតត្រដាងនូវបណ្តាញនៃសកម្មភាពឧក្រិដ្ឋកម្មដែលភ្ជាប់ទៅនឹង បណ្តាញនៃក្រុមជនសង្គមងងឹតខុសច្បាប់ ដែលពាក់ព័ន្ធនឹងការចាប់ជំរិត និងការធ្វើទារុណកម្ម។

រហូតមកដល់ពេលនេះ ហ្វីលីពីនមានកាស៊ីណូអនឡាញស្របច្បាប់ប្រមាណ៣៩ ដោយពួកគេបានផ្តល់ប្រភពចំណូលត្រឹមតែ៨៦លានដុល្លារប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ដូច្នេះហើយបានជាមាននិន្នាការជំរុញឲ្យបិទប្រតិបត្តិករទាំងអស់ ដោយសារតែអ្នកវិភាគអះអាងថា វាគឺជាប្រភពនៃមេរោគសង្គមនៅក្នុងប្រទេស​។

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ថៃ ដាក់គោលដៅទាញចំណូលពីផលិតកម្មភាពយន្តបរទេសឱ្យបានជាង២០០លានដុល្លារនៅឆ្នាំនេះ

ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ ដាក់គោលដៅទាញចំណូលឱ្យបានជាង២០០លានដុល្លារពីផលិតកម្មភាពយន្តបរទេសនៅឆ្នាំនេះ ដែលមានការកើនឡើង១០% បើធៀបន…

Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកធ្លាក់ថ្លៃមកនៅក្រោម៦ម៉ឺនដុល្លារអាម៉េរិក

សារព័ត៌មាន CNBC បានចុះផ្សាយថា Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកបានបន្តធ្លាក់ថ្លៃនៅថ្ងៃអង្គារ ទី២៥ ខែមិថុនា នេះមកនៅក្រោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ