ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព និងកំពុងរៀបចំនីតិវិធីដើម្បីសុំការអនុម័តពីរដ្ឋាភិបាល


បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន មកទល់ពេលនេះគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពហើយ និងកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំការឯកភាពលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ។ គម្រោងដែលមានតម្លៃវិនិយោគប្រមាណ២០០លានដុល្លារនេះ គ្រោងសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ២០២៥-២០២៩ និងដំណាក់កាលទី២ ពីឆ្នាំ២០៣៦-២០៤១។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធាណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ខេមបូណូមីស​ថា ការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានបញ្ចប់រួចរាល់ហើយ ហើយបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធកំពុងរៀបចំនិតីវិធី ដើម្បីស្នើសុំការអនុម័តលើសមិទ្ធផលសិក្សានេះពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ឯកភាពលើលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពនេះ ភាគីពាក់ព័ន្ធនឹងឈានដល់ការចរចាកិច្ចព្រមព្រៀងសម្បាទានមុនឈានដល់ការអភិវឌ្ឍ​គម្រោង ដែលបម្រើឱ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្មដ៏ធំមួយនេះ។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ គម្រោងនេះនឹងសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ២០២៥-២០២៩ និងដំណាក់កាលទី២ ពីឆ្នាំ២០៣៦-២០៤១។

គួរំលឹកថា គម្រោ​ងភស្តុភារកម្មភ្នំពេញ ដែលមានតម្លៃវិនិយោគប្រមាណ២០០លានដុល្លារ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រុមហ៊ុន YCH ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងបើកការដ្ឋានសាងសង់ដំណាក់កាលទី១ នៅអំឡុងឆ្នាំ២០២៣។ ប៉ុន្តែក្រោយមកក្រុមហ៊ុនសិង្ហបុរី YCH ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍន៍លើគម្រោងនេះ បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីរៀបចំផែនការសំយោគបញ្ជូលលើចំណុចសំខាន់​ៗពាក់ព័ន្ធនឹងផែនការហិរញ្ញវត្ថុ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ព្រមទាំងការពិនិត្យឡើងវិញ នៃច្បាប់គយ និងបទប្បញ្ញត្តិផ្សេងៗ ដើម្បីដាក់ឆ្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក រំពឹងថា នឹងជួយជំរុញឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរ ហើយវានឹងក្លាយជាកន្លែងប្រមូលផ្តុំដោយស្ថាប័នធំៗដូចជាគយ កន្លែងត្រួតពិនិត្យទំនិញ និងស្ថាប័នផ្តល់សេវាកម្មផ្សេងៗ ដែលអាចជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនិងជាប្…

ព្រលានយន្តហោះតារាសាគរត្រូវពន្យារពេលដាក់ឱ្យដំណើរការសាជាថ្មី តើមកពីមូលហេតុអ្វី?

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលគ្រោងដាក់ឱ្យដំណើរការហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ