រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដាក់ដំណើរការសាកល្បង រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១


នៅទីបំផុត គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃ១៥៦លានដុល្លារ បានសាងសង់រួចរាល់ និងគ្រោងបើកដំណើរការសាកល្បងចាប់ពីយប់ថ្ងៃសុក្រទី ២១ ខែមេសានេះតទៅ ដោយគម្រោងនេះ នឹងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ជ្រោយចង្វារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានគូសបញ្ជាក់ថា ការដំណើរការសាកល្បងនេះ អាចនឹងធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករកើតឡើងនៅមួយរយៈខ្លី។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដាក់ដំណើរការសាកល្បង រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១

ក្រោយពីបានសាងសង់អស់រយៈពេលជិត៤ឆ្នាំ នៅទីបំផុត គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ តម្លៃ១៥៦លានដុល្លារ បានសាងសង់រួចរាល់ និងចាប់ផ្ដើមដំណើរការសាកល្បងផ្គត់ផ្គង់ទឹកទៅកាន់តំបន់ជ្រោយចង្វារ។

ឯឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ខេមបូណូមីស​នៅថ្ងៃទី ២១ ខែមេសានេះថា ការបើកសាកល្បងនេះ គឺគ្រាន់តែជាការបញ្ជូនទឹកទៅកាន់តំបន់ជ្រោយចង្វារប៉ុណ្ណោះ នៅមិនទាន់មានការផ្គត់ផ្គង់ពេញលេញនៅឡើយទេ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកជាផ្លូវការ​ពីគម្រោងរោចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងត្រូវធ្វើឡើងនៅខែឧសភាខាងមុខ។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងនេះ មានសមត្ថភាពផលិតទឹកបានប្រមាណ ១៩ម៉ឺន៥ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយវាត្រូវបានសាងសង់ឡើងក្នុងគោលបំណងចម្បងគឺផ្គត់ផ្គង់ទឹកទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ និងបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរស់នៅភាគខាងលិចរាជធានីភ្នំពេញ ស្របតាមគោលនយោបាយវិស័យផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ត្រូវបានសាងសង់ឡើងក្រោមកិច្ចសហការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាមួយនឹងក្រុមហ៊ុន VINCI Construction Grands Projects ដោយមានតម្លៃសាងសង់សរុប១៥៦លានដុល្លារ ក្នុងនោះ ថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១៣៦ លានដុល្លារអាមេរិក ដែលទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប (EIB) និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២០ លានដុល្លារអាមេរិក។




អត្ថបទបន្ទាប់


ការលក់រាយអចលនទ្រព្យនៅម៉ាឡេស៊ីបានងើបឡើងវិញដល់កម្រិតមុនការរីករាលដាលនៃមេរោគកូវីដ ១៩

ព័ត៌មាន
ក្រុមហ៊ុនបណ្តាក់ទុនអចលនទ្រព្យម៉ាឡេស៊ីមួយ ឈ្មោះ Pavilion Real Estate Investment Trust បានរំពឹងថា ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងសេវា…

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃ ១៤០០លានដុល្លារ នឹងបើកការសាងសង់នៅដើមខែមិថុនា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលមានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារនឹងបើកការដ្ឋានសាងសង់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ