ការជួញដូរមាស

រដ្ឋាភិបាលវៀតណាម គ្រោងយកពន្ធលើការជួញដូរមាស ដើម្បីទប់ស្កាត់ការទិញមាសទុកលក់យកចំណេញ


រដ្ឋាភិបាលវៀតណាម គ្រោងធ្វើវិសោធនកម្មច្បាប់ពន្ធ ដើម្បីបើកផ្លូវឈានទៅរកការយកពន្ធលើការជួញដូរមាស ស្របពេលរដ្ឋាភិបាលវៀតណាម កំពុងខិតខំកែលម្អតម្លាភាពទីផ្សារ និងទប់ស្កាត់ការទិញមាសទុកលក់យកចំណេញនៅថ្ងៃក្រោយ។ រដ្ឋាភិបាលវៀតណាម ក៏បានណែនាំឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគាររដ្ឋទាំងអស់អនុវត្តតាមវិធានការនេះ ដែលបានជំរុញឱ្យតម្លៃមាសមានការប្រែប្រួលយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
ការជួញដូរមាស
ដោយ

តម្លៃដុំមាសនៅក្រុមហ៊ុន Saigon Jewelry នៅក្នុងខែនេះ បានហក់ឡើងដល់ជាង៥,១១៦ដុល្លារអាម៉េរិក ក្នុង១តម្លឹង ដែលខ្ពស់ជាងតម្លៃពិភពលោកប្រហែល១៧% មុនពេលធ្លាក់ចុះមកនៅត្រឹមជិត៥ពាន់ដុល្លារក្នុង១តម្លឹងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បច្ចុប្បន្នប្រាក់ចំណេញពីការទិញ-លក់មាសនៅវៀតណាម មិនត្រូវបានបង់ពន្ធជូនរដ្ឋនោះទេ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការយកពន្ធលើការជួញដូរមាស វានឹងជួយបង្កើតឱ្យមានភាពស្មើគ្នាសម្រាប់ប្រភេទទ្រព្យសកម្មផ្សេងទៀត។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការក្លែងបន្លំទីផ្សារ និងការស្តុកមាសទុក ដែលជំរុញឱ្យតម្លៃមាសនៅក្នុងប្រទេសនេះកើនឡើងខ្ពស់កប់ពពក និងចង់ធ្វើវិសោធនកម្មច្បាប់ពន្ធ ដើម្បីបើកផ្លូវឈានទៅរកការយកពន្ធលើការជួញដូរមាសនាពេលខាងមុខ ដើម្បីទប់ស្កាត់ការទិញមាសទុកលក់យកចំណេញ។ គួរបញ្ជាក់ថា តម្លៃមាសនៅវៀតណាម បានកើនឡើងរហូតដល់៥៦% នៅឆ្នាំនេះបន្ទាប់ពីបានកើនឡើង១៤% កាលពីឆ្នាំមុន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតងទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យនៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេ…

មន្ត្រីអាម៉េរិក និងចិន បន្តជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម និងការលក់ក្រុមហ៊ុន TikTok

មន្ត្រីរបស់អាម៉េរិក និងចិន បានបន្តជួបពិភាក្សាគ្នា ដើម្បីដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការលក់ក្រុមហ៊ុន TikTok នៅទីក្រុងម៉ាឌ្រីដ ប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ