ចំណូលរដ្ឋ

១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធដារកើនដល់ជាង ២.៦០០ លានដុល្លារអាមេរិក


អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាមានតួនាទីប្រមូលចំណូលចូលរដ្ឋនោះ នៅរយៈពេល១១ ខែនៅឆ្នាំ ២០១៩នេះ បានប្រមូលចំណូលបានជាង២ពាន់៦០០ លានដុល្លារអាមេរិក ស្មើនឹង១១៥% នៃផែនការប្រចាំឆ្នាំ ហើយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ឃើញថា ចំណូលពន្ធដារនៅ១១ខែឆ្នាំនេះ គឺបានកើនឡើងជិត២៨%។ នេះបើតាមរបាយការណ៍ចំណូលថ្មីចុងក្រោយមួយ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋាន​ពន្ធដារ)
ដោយ

បើតាម​អគ្គនាយកដ្ឋានពន្ធដារ បើគិតតែ​ក្នុងខែវិច្ឆិកា​តែមួយប៉ុណ្ណោះ ឃើញថា ចំណូល​ពន្ធ-អាករ ដែលប្រមូលបាន​ គឺមាន​ប្រមាណជាង​២២៧ លាន​ដុល្លារអាមេរិក ស្មើនឹង​ប្រមាណ​១០% នៃផែនការ​ប្រចាំឆ្នាំ ហើយបើធៀបនឹង​នឹងខែ​វិច្ឆិកា​ឆ្នាំ២០១៨ គឺមាន​ការកើនឡើង​ជាង​២១%។

គួរបញ្ជាក់ថា កន្លងមក​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជារឿយៗ ដោយបាន​លើកសរសើរ​ពី​ស្ថាប័នជាតិ​ប្រមូលចំណូលចូលរដ្ឋ​ទាំងពីរ គឺ អគ្គនាយកដ្ឋាន​ពន្ធដារ និងអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ ដែលកន្លងមក​ស្ថាប័នទាំងពីរនេះ គឺតែងតែមានការប្រមូលបាន​ច្រើនលើសផែនការ។ 

តួយ៉ាង កាលពី​ពេល​ថ្មីៗនេះ សម្ដេច តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុងច្បាប់ផែនការថវិកា របស់​អគ្គនាយដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋាន​ពន្ធដារ ដែលបានដាក់ចេញ គឺស្ថាប័នទាំងពីរនេះ មាន​គម្រោង​ប្រមូលចំណូល​សរុបប្រមាណ ៤.៥៤៨លានដុល្លារទេ ប៉ុន្តែរហូតដល់ពេលនេះ គឺប្រមូល​បានប្រមាណ ៥.៦៥២ លានដុល្លារ​ ពោលគឺលើសពីផែនការ​ដែលបាន​កំណត់ប្រមាណ ជាង​១ពាន់លាន​ឯណោះ។

ក្រៅពីចំណូលគយ និងពន្ធដារ ដែលជា​ចំណូលសារពើពន្ធហើយនោះ រដ្ឋាភិបាល​ក៏នៅមាន​ ចំណូល​មិនមែន​សារពើពន្ធជាច្រើនទៀត ដូចជា ចំណូល​បានមក​ពីថ្លៃទិដ្ឋាការ និងចំណូលពីការ​លក់សំបុត្រ​ចូលទស្សនា​ប្រាសាទអង្គរ ជាដើម។

លើពីនេះទៀត ប្រមុខរដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ក៏ធ្លាប់បាន​​គូសបញ្ជាក់​ដែរថា បច្ចុប្បន្ន​ រាជរដ្ឋាភិបាល មានថវិកា​ជាសាច់ប្រាក់​ប្រមាណ ៣ពាន់​៥០០លានដុល្លារ ដែលអាច​ប្រើប្រាស់​បានភ្លាមៗ និងមាន​ទុនបម្រុងអន្តរជាតិ​ប្រមាណ ១៥ពាន់លានដុល្លារ ព្រមជាមួយនឹង​មាស​ប្រមាណ ៣០តោន​ទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី​សុំ​ឱ្យ​មន្ទីរពេទ្យ កុំ​ដណ្តើម​អ្នក​ជំងឺ​គ្នា

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​ចន្ទ ទី១៦ ខែ​ធ្នូ​នេះ បាន​សុំ​ឱ្យ​មន្ទីរ​ពេទ្យ​ឯកជន​ទាំងអស់ កុំ​ដណ្តើម​អ្នក​ជំងឺ​ពី​គ្នា​ទៅ​វិញ​ទៅ…

ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០

ព័ត៌មាន
ទីផ្សារភាគហ៊ុនកម្ពុជា នឹងនៅតែរក្សាបាននូវ សញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០ខាងមុខទៀត ក្រោយពីបានសម្រេចលទ្ធផលដ៏គាប់ប្រសើរ ក្នុងឆ្នាំ ២០១៩នេះ ជាពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ