ឧកញ៉ា ម៉ុង ឫទ្ធី ថាស្វាយលោកជាង៦ម៉ឺនដើមមិនទាន់បេះផ្លែទេព្រោះនាំចេញមិនបាន
ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាកំពូលអ្នកវិនិយោគឈានមុខមួយរូបនៅក្នុងវិស័យកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា ចម្ការរបស់លោកកំពុងនៅសល់ស្វាយលើដើមជា…
សម្តេច តេជោ បានបន្ថែមទៀតថា ហ្វីលីពីន ក៏អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។ ក្នុងន័យនេះដែរ សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា «យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក»។
កន្លងមក ហ្វីលីពីនក៏ធ្លាប់អញ្ជើញខាងក្រុមហ៊ុននៅកម្ពុជាទៅចូលរួមដៃថ្លៃនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនដែរ ប៉ុន្ដែមិនទទួលបានជោគជ័យនោះទេ។
ហ្វីលីពីនក៏ជាប្រទេសមួយមានតម្រូវការអង្ករច្រើនណាស់ដែរ ជាក់ស្ដែង កាលពីឆ្នាំ២០២០ វៀតណាមសម្រេចបានការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនក្នុងទំហំទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០២០ កម្ពុជាសម្រេចបានការនាំចេញអង្ករសរុប ជាង៦៩ម៉ឺនតោន ដោយមានតម្លៃជាទឹកប្រាក់ជាង៥០០លានដុល្លារ កើនឡើងជាង១១% ធៀបនឹងឆ្នាំ២០១៩៕