ដំណាំស្វាយនៅកម្ពុជា

ឧកញ៉ា ម៉ុង ឫទ្ធី ថាស្វាយលោកជាង៦ម៉ឺនដើមមិនទាន់បេះផ្លែទេព្រោះនាំចេញមិនបាន


ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាកំពូលអ្នកវិនិយោគឈានមុខមួយរូបនៅក្នុងវិស័យកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា ចម្ការរបស់លោកកំពុងនៅសល់ស្វាយលើដើមជាង៦ម៉ឺនដើម ស្មើនឹងប្រមាណជិត១ពាន់តោន មិនទាន់បេះផ្លែទេ ដ្បិតថាបើបេះមកហើយ មិនដឹងថាត្រូវលក់ទៅទីណា ព្រោះមិនអាចនាំចេញទៅបាន ដោយសារតែបញ្ហារាំងស្ទះការដឹកជញ្ជូននៅអំឡុងកូវីដ-១៩។
ឧកញ៉ា ម៉ុង ឫទ្ធី ថា ស្វាយលោកជាង៦ម៉ឺនដើមមិនទាន់បេះផ្លែទេ ព្រោះនាំចេញមិនបាន
ដោយ

ការលើកឡើងរបស់​ ឧកញ៉ា ម៉ុង ឫទ្ធី នេះ គឺនៅពេលដែល នា​ប៉ុន្មាន​សប្ដាហ៍មកនេះ ទីផ្សារ​ផ្លែស្វាយ​កែវរមៀត​កំពុង​ជួប​ប្រទះ​នឹងបញ្ហា​ទីផ្សារ ខណៈដែល​ពលរដ្ឋ​ និងក្រុមហ៊ុន​បានលើកឡើងថា តម្លៃស្វាយ​កែវរមៀត​បាន​ធ្លាក់ចុះខ្លាំង ហើយមិនសូវមាន​ឈ្មួញមកទិញផងដែរ។

កសិករដាំស្វាយ​កែវ​រនៅខេត្តត្បូងឃ្មុំ បានលើកឡើងថា ពួកគេ​កំពុងជួបបញ្ហាខ្លាំង ដោយសារស្វាយកែវរមៀត​មាន​តម្លៃទាបពេក ដែលតម្លៃបោះដុំ​នៅចំការ គឺ១គីឡូក្រាម​ត្រឹមតែ ៤០០រៀល ទៅ៥០០រៀលប៉ុណ្ណោះ ខណៈកាលពីមុន​តម្លៃ​ពី១.៥០០រៀលទៅជាង ២.០០០រៀល ក្នុងមួយគីឡូក្រាម។

លោក អ៊ុំ សុភា តំណាងកសិករ​នៃសហគមន៍​កសិកម្ម​សាមគ្គីតំបែរ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា​ បច្ចុប្បន្ន​សហគមន៍​របស់លោក នៅសល់ស្វាយ​ដែលចាស់​ល្មមបេះ ប្រមាណជា ១.៥០០តោន ទៅ២ពាន់តោន ដោយកសិករ​មិនទាន់ហ៊ានបេះ ព្រោះបាន​តម្លៃទាបពេក ខណៈដែល​តម្លៃទាប​បែបនេះហើយ គ្មានឈ្មួញទិញទៀត។

ជាមួយគ្នានេះដែរ លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិ នាយកដ្ឋាន​នាំចេញ​កសិផល នៃក្រុមហ៊ុន​អង្គរហ្រ្គីន បានឲ្យដឹងថា​ដែរថា តម្លៃស្វាយ​ពិតជាមាន​ការចុះថ្លៃ​ប្រាកដមែន ដោយសារតែ​រោងចក្រមួយចំនួនធំ​នៅចិន បានបិទទ្វារ​សម្រាកចូលឆ្នាំចិន ។

ជុំវិញនឹង​បញ្ហា​តម្លៃស្វាយ​នេះដែរ ក្រសួងកសិកម្ម​កាលពីថ្ងៃទី ៤​ ខែកុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​មួយ ដោយបានលើកឡើងថា តម្លៃស្វាយ​កាលពីដើមឆ្នាំ មានតម្លៃល្អប្រសើរ ប៉ុន្ដែ នាដើមខែកុម្ភៈមក តម្លៃស្វាយ​ធ្លាក់ចុះ គឺដោយសារ​តែ​ដល់រដូវ​កាល​ប្រមូលផល​ស្វាយ​មានបិរមាណច្រើន ហើយស្វាយ ដែលលក់បាន​តម្លៃទាប ក៏ព្រោះតែ​ផ្លែស្វាយ​នោះ មានគុណភាព​មិនត្រូវតាម​ស្ដង់ដារតាមការបញ្ជាទិញ​របស់​ក្រុមហ៊ុន គួបផ្សំនឹង​រដូវកាល​ចូលឆ្នាំ​ប្រពៃណីចិន វៀតណាម ធ្វើឲ្យពាណិជ្ជករ​ផ្អាកការ​បញ្ជាទិញ។

របាយការណ៍​ស្តីពីក្រសួង​កសិកម្ម បានឲ្យដឹងថា នៅខែ​មករា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយស្រស់​ប្រមាណ​ជាង ១ម៉ឺន ១ពាន់តោន ទៅកាន់​ប្រទេសថៃ វៀតណាម កូរ៉េ សិង្ហបុរី និងហុងកុង៕

សូមទស្សានាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា នៅតែបន្ដ ពង្រីកការផ្ដល់ឥណទាន និងរំពឹងកំណើនប្រាក់ចំណេញ ១០% នៅឆ្នាំ២០២១

ព័ត៌មាន
នៅឆ្នាំ២០២១ អេស៊ីលីដា បានត្រៀមពង្រីកទំហំឥណទានបន្ថែមប្រមាណ ៦០០លានដុល្លារអាមេរិកទៀត ដោយក្នុងនោះ ឥណទានក្នុងវិស័យកសិកម្មក៏គ្រោងនឹងពង្រីកបន្ថ…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យហ្វីលីពីនទិញអង្ករពីកម្ពុជា

ព័ត៌មាន
សម្តេច តេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសហ្វីលីពីនឲ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន ដ្បិតថាបច្ចុប្បន្នកម្ពុជាមានអង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ