សហព័ន្ធស្រូវអង្ករកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា៖ វិធានការបិទការនាំចេញអង្ករស នឹងប៉ះពាល់ដល់ការនាំចេញអង្ករ ១០%ប៉ុណ្ណោះ


កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រូវបិទការនាំចេញស្រូវ និងអង្ករស ដោយអនុញ្ញាតឲ្យនាំចេញតែអង្ករក្រអូបចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ទៅ រហូតដល់មានការជូនដំណឹងជាថ្មីវិញ។ ជុំវិញនឹងបញ្ហានេះ ខាងសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា អាចនឹងមានផលប៉ះពាល់ ដល់ការនាំចេញអង្ករក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
សហព័ន្ធស្រូវអង្ករកម្ពុជា៖ វិធានការបិទការនាំចេញអង្ករស នឹងប៉ះពាល់ដល់ការនាំចេញអង្ករ ១០%ប៉ុណ្ណោះ
ដោយ

លោក លន់ យ៉េ​ង លេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ​ថា ចំពោះ​បិទ​នេះ វា​មាន​ផល​ប៉ះពាល់​តិចតួច​ប្រមាណ​តែ​១០%​ប៉ុណ្ណោះ ចំពោះ​អង្ក​រស និង​អង្ករ​ចំហុយ តែ​នេះ​មិនមែន​មាន​ន័យ​ថា​បិទ​រហូត​ទេ គ្រាន់តែ​ថា​លើក​ពេល​នាំ​ចេញ​បន្តិច​ប៉ុណ្ណោះ ហើយ​ព្រោះ​ភាគច្រើន គឺ​កម្ពុជា នាំ​ចេញ​តែ​ប្រភេទ​អង្ករ​ក្រអូប និង​អង្ករ​ប្រណីត​។

លោក​បាន​បន្ថែម​ថា «​នេះ​ជា​វិធានការ​មួយ​ដែល​រដ្ឋ​រៀបចំ​ព្រៀង​ទុក ក្រែងលោ​ករណី​កូ​វី​ដ​១៩​នេះ វា​សាយភាយ​កាន់តែ​ធំ​គ្រប់គ្រង​អត់​បាន​អាច​ថា រដ្ឋ​ប្រកាស​ក្នុង​ភាព​អាសន្ន នឹង​អាច​មាន​បំរាម​ជា​ច្រើន ចឹ​ង​រដ្ឋ​ខ្លាច​ខ្វះខាត​ប្រជាជន​មួយ​ចំនួន ដែល​អាច​មក​ពី​ថៃ​ពី​អីចឹង ចឹ​ង​នេះ​ជា​វិធានកា​មួយ ដែល​អាច​ជួយ​ធ្វើ​ម៉េច​ឲ្យ​ប្រសើរ មាន​ន័យ​ថា ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាជន​»​។

បើ​តាម​លេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ ក្នុង​បរិមាណ​ស្តុក​បច្ចុប្បន្ន​នេះ ចំពោះ​ការ​ផ្អាក​ការ​នាំ​ចេញ​នេះ បើសិន​អូស​បន្លាយ​ដល់​ខែមិថុនា​ក៏​ដោយ ក៏​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ដែរ តែ​ខ្លាច​បញ្ហា​នេះ​វា​អូស​បន្លាយ​យូរ​ជាង​នេះ​។ 

ម្យ៉ាងវិញទៀត លោក​ថា រាជរដ្ឋាភិបាល​ទប់ស្កាត់​នេះ​គឺ​ដើម្បី ទី​មួយ ខ្លាច​ប្រជាជន​យើង​ប្រមូលស្រូវ​លក់​អស់ ដោយសារ​ស្រូវ​ឡើងថ្លៃ​បន្តិច ហើយ​នាំ​ឲ្យ​អស់​ស្តុក អាច​ឈាន​ដល់​ការ​ខ្វះខាត​ស្រូវ​បរិភោគ​ខ្លួនឯង​។ មួយវិញទៀត ទម្លាប់​កសិករ​យើង​បច្ចុប្បន្ន​ខុស​ពី​មុន គឺ​មិនសូវ​មាន​ស្រូវ​ស្តុក​ទុក​ទេ គឹល​ក់​ឲ្យ​អស់​សិន ចាំ​ទិញ​អង្ករ​គេ​ហូប​តាម​ក្រោយ ហើយ​ទី​២ ប្រជា​កសិករ មិនមែន​មាន ៨០%​ដូច​មុន​ទេ គឺ​នៅ​សល់​តែ ៤០% នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ នេះ​បើ​តាម​ស្ថិតិ​របស់​ក្រសួងផែនការ​។

ចំពោះ​តម្លៃ​អង្ករ​ក្រអូប​វិញ មានការ​ប្រែប្រួល​ខ្លះ ទៅ​តាម​ការ​ចរចា​រវាង​អ្នកលក់​និង​អ្នកទិញ តែ​មិន​មាន​តម្លៃ​រួម​ណាមួយ​ទេ ពីព្រោះ​បច្ចេកទេស​នៃ​ការ​កិន​ខុស​គ្នា តម្លៃ​នៃ​រោង​ម៉ាស៊ីន​មួយ​ៗ​ក៏​ខុស​គ្នា​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ស្នើ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បិទ​នេះ វា​មិន​មាន​បញ្ហា​អ្វី​ធំដុំ​ទេ ហើយ​សូម​ឲ្យ​ប្រជា​កសិករ​ព្យាយាម​ដាំ​ដុះ​នូវ​ប្រភេទ​ពូជស្រូវ​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ ជា​ពិសេស​ស្រូវ​សែន​ក្រអូប ជាដើម​ពីព្រោះ​ថា ឥឡូវនេះ​តម្រូវការ​កំពុង​តែ​មានការ​កើនឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីឆ្លងកូវីដ១៩ នៅខេត្តសៀមរាបកើនឡើង០២ករណីទៀត សរុប១០៩ករណីហើយ!

ព័ត៌មាន
ព្រឹកថ្ងៃទី៣១ មីនានេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មី០២ ករណីទៀតហើយ នៅខេត្តសៀមរាប ដែលដែលរហូតមកទល់នឹងពេលនេះ នៅខេត្តសៀមរាបមានករណីឆ្…

សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក្នុងខេត្ត-ក្រុងចំនួន ៧ ទទួលបានការលើកលែងពន្ធពីរាជរដ្ឋាភិបាល

ព័ត៌មាន
យ៉ាងហោចណាស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅក្នុងខេត្ត-ក្រុងចំនួន ៧ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ