នាយករដ្ឋមន្ត្រី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ

នាយក​រដ្ឋមន្ត្រី​នឹង​ចុះ​សួរ​សុខទុក្ខ​កម្មករ​កម្មការិនី​រោងចក្រ​រៀងរាល់​សប្ដាហ៍


នេះ​អាច​ជា​ដំណឹង​ល្អ​សម្រាប់កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​សហគ្រាស​នានា! នាយក​រដ្ឋមន្ត្រី​ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា លោក​នឹង​ចុះ​ជួប​សួរ​សុខ​ទុក្ខ​បង​ប្អូន​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​ និង​​សហគ្រាស​នានា រៀងរាល់ស​ប្ដាហ៍​តែម្ដង គឺ​រៀងរាល់​ថ្ងៃពុធ។
កម្មករ​កម្មការិនី​រោងចក្រ​នាំ​គ្នា​ថត​រូប​ selfie ជាមួយ​នាយករដ្ឋមន្ត្រី​ សម្ដេចតេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ក្នុង​ពិធី​មួយ​នៅ​កោះពេជ្រ។ រូបភាព​៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

ការ​ចុះ​សួរ​សុខទុក្ខ​ដល់​កន្លែង​ធ្វើការនេះ គឺ​បន្ថែម​ពី​លើ​កាលវិភាគ​ជួប​សំណេះ​សំណាល​ រៀងរាល់​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​សំណេរ​​មួយ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែសីហា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​​នាយករដ្ឋមន្ត្រី។ 

ការ​ចុះ​សួរ​សុខទុក្ខ​ដោយ​ផ្ទាល់​ដល់​កន្លែង​ធ្វើការនេះ ត្រូវ​គេ​មើល​ឃើញថា ជា​ការ​ផ្ដល់​ឱកាស​ដល់​កម្មករ​កម្មការិនី​បាន​ជម្រាប​ជូន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ផ្ទាល់​អំពី​កង្វល់​នានា ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​ ជាដើម ដែល​កន្លង​មក គេ​សង្កេតឃើញ​មាន​ការ​ផ្ទុះ​ការតវ៉ា​ពី​ក្រុម​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន​តូច ដែល​មិន​គោរព​លក្ខខណ្ឌ​ការងារ។

ប៉ុន្តែ ទោះ​យ៉ាង​ណា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​នៃ​ការ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ហាក់​មាន​ការ​ថយ​ចុះ​ច្រើន នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ មួយ​ផ្នែក​គឺ​ដោយសារ​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​ការងារ បាន​បង្កើត​ឲ្យ​មានយន្តការ​ចម្រុះ​ភាគី​ចរចា​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រៀងរាល់​ឆ្នាំ។ 

វិស័យកាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើងកម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណ ៨សែននាក់ ដែល​ភាគច្រើន​ជា​កម្លាំង​ប្រជាជន​វ័យ​ក្មេង​ដែល​ចំណាក​ស្រុក​ពី​ទីជនបទ​មក​ធ្វើការងារ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ប្រាក់​ចំណូល​ពី​វិស័យ​នេះ បាន​ជួយ​ដល់​ជីវភាព​គ្រួសារជនបទ​បាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់៕




អត្ថបទបន្ទាប់


ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញៗ​១០​យ៉ាង​ដែល​ជួយ​ឲ្យ​អ្នក​រីករាយ​ជាង​មុន!

មិន​ថា​អ្នក​មាន អ្នកក្រ បុគ្គលិក សេដ្ឋី មន្រ្តី ស្តេច ឬ​នរណា​ក៏​ដោយ​ តែង​ចង់​សប្បាយ​រីករាយ​ចិត្ត​ដូចៗ​គ្នា។ អ្នក​ខ្លះ​គាត់​គិត​ថា ពេល​មាន…

អត្ថប្រយោជន៍​៤​យ៉ាង​ដែល​​កម្មករ​​កម្មការិនីនឹង​ទទួល​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ!​​

នាព្រឹក​​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៧ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ