Advertisement
ការងារ

មន្ត្រី​រិះគន់​កម្មករ​វៀតណាម​ដែល​ចូលចិត្ត​ផឹក​ស្រា​និង​ហូប​សាច់​ឆ្កែ​-ឆ្មា


កម្មករ​វៀតណាម​ត្រូវ​គេ​ចាត់ទុក​ថា ឆ្លាត​និង​ឧស្សាហ៍​ការងារ ប៉ុន្តែ មារយាទ​ឥត​វិន័យ​មួយ​ចំនួន​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទទួល​ប្រយោជន៍​ពី​ទីផ្សារ​ការងារ​ក្នុង​តំបន់​បាន។ នេះ​បើ​តាម​សម្ដី​របស់​មន្ត្រី​ក្រសួង​ការងារ​វៀតណាម ដែល​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​វៀតណាម។
កម្មករ​វៀតណាម​ដែលធ្វើការនៅក្រៅ​ប្រទេស​រង​ការ​រិះគន់ពី​រឿង​ផឹក​ស្រា និង​ហូប​សាច់​ឆ្កែ​ឆ្មា។
ដោយ
Advertisement

មន្ត្រី​ក្រសួងការងារ​មួយ​រូប​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អនឡាញ Infonet ដែល​គ្រប់គ្រង​ដោយ​ក្រសួងព័ត៌មាន​វៀតណាម​ ថា កង្វះ​ជំនាញ​ភាសា​អង់គ្លេសគឺ​ជា​ឧបសគ្គ​មួយ ប៉ុន្តែ បញ្ហា​ធំ​ជាង​នេះ​ទៀត គឺ​កង្វះ​វិន័យ​របស់​​កម្មករ​វៀតណាម​នៅ​ក្រៅ​ប្រទេស។ 

លោកស្រី ហា មិញឌុក នាយិកា​រង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងការងារ បាន​ថ្លែងថា ៖ «ពួកគេ​មិន​អាច​ជឿជាក់បានទេ ហើយ​អ្នក​ខ្លះ​ចូលចិត្ត​ផឹកស្រា ដែល​ជា​ប្រការ​មិន​ល្អ​សោះ​នៅ​ពេល​ធ្វើការនៅ​ប្រទេស​ក្រៅ»។ លោកស្រី​ថ្លែងរិះគន់​ជាក់លាក់​ទៅ​លើ​បុរសៗ​ជា​កម្មករ​នៅ​ក្រៅ​ប្រទេស ដែល​ចូលចិត្ត​ហូប​សាច់​ឆ្កែ​និង​ឆ្មា។ 

លោកស្រី​ថ្លែង​រិះគន់​យ៉ាងដូច្នេះ ៖ «ពួកគេ​ផឹក​ស្រា ឬ​លេង​ល្បែង​រាល់ពេល​ដែល​ពួកគេជួបជុំគ្នា។ កម្មករ​ខ្លះ​ទៅធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយឆ្កែ​ឆ្មា​របស់​អ្នកស្រុក​ចាប់​ផ្ដើម​បាត់​ជា​ហូរហែ។ មិន​តែ​ប៉ុណ្ណោះ​សត្វ​ស្លាប​ដែល​គេ​ប្រទះ​ភ្នែក​ គឺ​ចាប់​ធ្វើ​បបរ​ហូប»។

ប្រជាជន​វៀតណាម​ទទួល​ទាន​ឆ្កែ​ប្រមាណ ៥លាន​ក្បាល​រៀងរាល់ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ានមួយ​នេះ​ក្លាយ​ជា​ប្រទេស​បរិភោគ​ឆ្កែ​ធំ​ជាងគេ​បំផុត​ទីពីរ បន្ទាប់​ពី​ប្រទេស​ចិន ដែល​បរិភោគ​ឆ្កែប្រហែល ២០​លាន​ក្បាល​ក្នុងមួយ​ឆ្នាំៗ៕




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី៖ ក្នុង​ការ​រកស៊ី ការសម្រេច​ចិត្ត​ទាន់​ពេល​វេលា​គឺ​សំខាន់​ណាស់

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទ្ធី ជាធុរជន​ល្បី​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​អចលនទ្រព្យ និង​ភ័ស្តុភារ (logistics) ហាក់​បង្កើន​ការ​វិនិយោគ​យ៉ាងច្រើន​...

កំពូល​ឈ្មួញ​នាំ​ចេញ​អង្ករ​ទាំង​១០​នៅ​កម្ពុជា ជា​នរណា​ខ្លះ?

ព័ត៌មាន
កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ផ្នែក​កសិកម្ម ប្រជាជន​ប្រមាណ ៥០​ភាគរយ​ប្រកប​មុខ​របរ​កសិកម្ម។ ជាពិសេស ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ផលិត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ