កោះតៃវ៉ាន់ សហភាពអឺរ៉ុប

មេដឹកនាំកំពូលកោះតៃវ៉ាន់ប្រាប់អឺរ៉ុបថា ត្រូវតែធ្វើការរួមគ្នាដើម្បីការពារលទ្ធិប្រជាធិបតេយ្យ


មេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានបញ្ជាក់ច្បាស់ៗចំៗ ទៅកាន់ក្រុមសមាជិកសភាពីប្រទេសតំបន់អឺរ៉ុប ដែលមកធ្វើទស្សកិច្ចនៅកោះតៃវ៉ាន់នៅថ្ងៃចន្ទសប្ដាហ៍នេះថា តៃវ៉ាន់ និងអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា ដើម្បីការពារប្រឆាំងនឹងរបបផ្ដាច់ការ និងព័ត៌មានមិនពិត។ ការលើកឡើងរបស់មេដឹកនាំកោះតៃវ៉ាន់យ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងនៅចំពេលដែលភាពតានតឹងរវាងកោះតៃវ៉ាន់ និងក្រុងប៉េកាំង កំពុងស្ថិតនៅក្នុងចំណុចមួយគួរឲ្យព្រួយបារម្ភ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ សហភាអឺរ៉ុប

ក្រុម​សមាជិក​សភា​ពី​រដ្ឋបាល់​ទិ​ក​នៃ​ប្រទេស​លី​ទុ​យ​អា​នី​, ឡា​ត​វី និង​អេ​ស្គូ​នី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ជា​លើក​ដំបូង​បង្អស់​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ នឹង​បាន​ជួប​ផ្ទាល់​ជាមួយនឹង​មេដឹកនាំ​កំពូល​របស់​កោះ​តៃវ៉ាន់​លោកស្រី សៃ អ៊ី​ង​វិ​ន​ផង​ដែរ​។ នៅ​ក្នុង​ជំនួប​នោះ មេដឹកនាំ​កោះ​តៃវ៉ាន់ បាន​ថ្លែង​ចំ​ៗ​ថា តៃវ៉ាន់ និង​អឺរ៉ុប ត្រូវ​តែ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ និង​ព័ត៌មាន​មិន​ពិត​។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទីក្រុង​ប៉េ​កាំ​ង​បាន​បង្កើន​សម្ពាធ​ផ្នែក​យោធា និង​ការទូត​កាន់តែ​ខ្លាំង​ឡើង​ៗ​ទៅ​លើ​ក្រុង​តៃប៉ិ ដើម្បី​ឲ្យ​ទទួលយក​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន និង​មានការ​ដាក់​កម្រិត​លើ​កោះ​តៃវ៉ាន់​ក្នុង​ការ​ចូលរួម​ជា​អន្តរជាតិ​ជាដើម​។ ទោះ​យ៉ាងណា មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ិ​ន​វិ​ន អះអាង​ថា តៃវ៉ាន់​នឹង​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមកំហែង​ដាច់ខាត ហើយ​ប្តេជ្ញា​នឹង​ការពារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​ឲ្យ​ខាង​តែ​បាន​។

ក្នុង​នោះ​ដែរ ប្រទេស​លី​ទុ​យ​អា​នី ដែល​កំពុង​តែ​មាន​សម្ព័​នភា​ព​ជិត​ស្និទ្ធ​ជាមួយ​តៃវ៉ាន់ ក៏​បាន​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​ពី​ប្រទេស​ចិន​ខ្លាំង​ណាស់​ដែរ ដោយសារ​តែ​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ បាន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​បើក​ស្ថានទូត​នៅ​ក្នុង​រដ្ឋធានី​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

លោកស្រី សៃ អ៊ិ​ន​វិ​ន បាន​ប្រាប់​ទៅ​កាន់​សមាជិក​សភា​នៃ​ប្រទេស​តំបន់​អឺរ៉ុប​យ៉ាង​ដូច្នេះ​ថា «​លទ្ធិប្រជាធិបតេយ្យ​ដែល​យើង​ទទួល​បាន​សព្វ​ថ្ងៃនេះ គឺ​ពិបាក​រកបាន​ណាស់​។ នេះ​គឺជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​បាន​យល់​យ៉ាង​ជ្រាលជ្រៅ​បំផុត​»​។

លោកស្រី​បន្ថែម​ថា "​ឥឡូវនេះ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ដែល​បណ្តាល​មក​ពី​ការ​ពង្រីក​អំណាច​ផ្តាច់​ការ និង​ការ​គំរាមកំហែង​នៃ​ព័ត៌មាន​មិន​ពិត​។ ហើយ​តៃវ៉ាន់​មាន​ឆន្ទៈ និង​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិតជា​មួយ​ប្រទេស​តំបន់​អឺរ៉ុប​។

ប្រធាន​សមាជិក​សភា​ប្រទេស​លី​ទុ​យ​អា​នី បាន​លើក​ឡើង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​សមាជិក​សភា​របស់​ខ្លួន​នៅ​កោះ​តៃវ៉ាន់​នា​ពេល​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​សាមគ្គីភាព​ជាមួយនឹង​កោះ​តៃវ៉ាន់​។

បើ​ទោះបីជា​ប្រទេស​ខ្លះ​នៅ​តំបន់​អឺរ៉ុប មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កោះ​តៃវ៉ាន់​ក៏​ដោយ​ចុះ ប៉ុន្ដែ បើ​មើល​ក្នុង​ក្រប​ខណ្ឌ​សហភាព​អឺរ៉ុប​ជា​រួម គឺ​មិន​មាន​រដ្ឋ​ណាមួយ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង​កោះ​តៃវ៉ាន់​នោះ​ទេ​។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​សមាជិក​សភា​ពី​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​នៅ​កោះ​តៃវ៉ាន់​នេះ ក៏​ត្រូវ​បាន​ភាគី​ចិន ថ្កោលទោស​យ៉ាង​ខ្លាំង​ផង​ដែរ ខណៈ​ដែល​ចិន​បាន​ព្រមាន​ម្ដង​ហើយ​ម្ដងទៀត​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​កន្លង​មក មេដឹកនាំ​ចិន​ក៏​បាន​លើក​ឡើង​ពី​ការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ដោយ​សន្ដិវិធី​ផង​ដែរ​។ បន្ថែម​ពី​នេះ ចិន ធ្លាប់​បាន​អះអាង​ថា ស្ថានភាព​តានតឹង​រវាង​ក្រុង​ប៉េ​កាំ​ង និង​កោះ​តៃវ៉ាន់​នេះ គឺ​បណ្ដាល​មក​ពី ក្រុម​អ្នកនយោបាយ​កោះ​តៃវ៉ាន់​មួយ​ចំនួន មានការ​ឃុបឃិត​គ្នា ជាមួយនឹង​កងកម្លាំង​បរទេស​។ ហើយ​ចិន ក៏​បាន​ប្រាប់​ទៅ​កាន់​បរទេស ពិសេស​អា​មេ​រិ​ក កុំ​ឲ្យ​មានការ​យល់​ច្រឡំ និង​ជៀសវាង​ការ​បញ្ជូន​សារ​ខុស​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ឲ្យ​មាន​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​ឲ្យ​សោះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិថា លិខិតឆ្លងដែនវ៉ាក់សាំងជួយស្តារវិស័យទេសចរណ៍នៅអឺរ៉ុបពីកូវីដ-១៩

ព័ត៌មាន
ការប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីចាក់វ៉ាក់សាំងរួច គួបផ្សំនឹងការចាក់វ៉ាក់សាំងបានក្នុងចំនួនច្រើន សម្រាប់តំបន់អឺរ៉ុប បានឈានទៅស្តារឡ…

បញ្ហាខ្វះបុគ្គលិក នៅតែជាឧបសគ្គសម្រាប់រោងចក្រផលិតនៅវៀតណាម

ព័ត៌មាន
រោងចក្រជាច្រើន នៅវៀតណាម កំពុងផ្ដល់ជូនប្រាក់ខែកាន់តែខ្ពស់ និងអត្ថប្រយោជន៍ច្រើនជាងមុន ដើម្បីទាក់ទាញបុគ្គលិកឲ្យចូលធ្វើការ ដើម្បីបំពេញតម្រូវកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ