ពាណិជ្ជកម្មវៀតណាម

វៀតណាមនាំចូលសាច់ជ្រូកកើនឡើងជាង៣៨០%


វៀតណាម បាននាំចូលសាច់ជ្រូកជាង១៤ម៉ឺនតោននៅឆ្នាំ២០២០ ដែលមានការកើនឡើងប្រមាណជាង៣៨០% ក្នុងនោះ បើគិតជាតម្លៃទឹកប្រាក់វិញមានប្រមាណជិត ៣៣៥លានដុល្លារ កើនឡើងជាង ៥០០% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយវៀតណាម។
រូបតំណាង (រូបភាព៖ អ៊ីធឺណែត)
ដោយ

ការកើនឡើងការនាំចូលសាច់ជ្រូកដ៏គំហុកនេះ ក៏ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកមានទាប ព្រោះតែមានការរីករាលដាលនៃមេរោគកូវីដ-១៩ ជំងឺប៉ះជ្រូកអាហ្វ្រិក និងគ្រោះទឹកជំនន់នៅក្នុងភាគកណ្ដាលប្រទេសវៀតណាម។

ប្រទេសប្រេស៊ីល គឺជាអ្នកផ្គត់ផ្គង់សាច់ជ្រូកធំជាងគេបង្អស់របស់វៀតណាម ដោយមានប្រមាណជិត ២៥% នៃសាច់ជ្រូកនាំចូលសរុប និងតាមពីក្រោយដោយប្រទេសរុស្ស៊ីមានជាង ២៤% និងសហរដ្ឋអាមេរិកមានជិត១៤%។

មានជាង ៨០០ សហគ្រាសមកពី១៩ទីផ្សារ ត្រូវបានអនុញ្ញាតឲ្យនាំចេញសាច់ជ្រូកទៅកាន់វៀតណាម នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០ឱនភាពពាណិជ្ជកម្មអាមេរិកហក់ឡើងខ្ពស់បំផុតនៅក្នុងរយៈពេល ១២ឆ្នាំ​ កន្លងមក

ព័ត៌មាន
ក្នុងឆ្នាំ២០២០ ឱនភាពពាណិជ្ជកម្មរបស់អាមេរិក បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតនៅក្នុងរយៈពេល ១២កន្លងមកនេះ ដោយសារតែ វិបត្តិមេរោគឆ្លងកូវីដ-១៩…

ការចែករំលែកបទពិសោធន៍ របស់កសិករដាំខ្ទឹមបារាំងបានជោគជ័យមុនគេនៅខេត្តមណ្ឌលគិរី

ព័ត៌មាន
លោក លឿង វ៉ានថុន ជាកសិករដែលដាំខ្ទឹមបារាំងបានជោគជ័យដំបូងគេ នៅខេត្តមណ្ឌលគិរី ដោយខ្ទឹមបារាំង ដែលគាត់បានដាំ មានទំហំធំៗ និងថ្លោសៗល្អ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ