ឱនភាពពាណិជ្ជកម្មអាមេរិក

ឆ្នាំ២០២០ឱនភាពពាណិជ្ជកម្មអាមេរិកហក់ឡើងខ្ពស់បំផុតនៅក្នុងរយៈពេល ១២ឆ្នាំ​ កន្លងមក


ក្នុងឆ្នាំ២០២០ ឱនភាពពាណិជ្ជកម្មរបស់អាមេរិក បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតនៅក្នុងរយៈពេល ១២កន្លងមកនេះ ដោយសារតែ វិបត្តិមេរោគឆ្លងកូវីដ-១៩ បានរំខានដល់លំហូរទំនិញ និងសេវាកម្មរបស់អាមេរិក។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មាន Reuters។
រូបតំណាង
ដោយ

ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិក នៅឆ្នាំ២០២០ បានហក់ឡើងដល់ទៅ ជិត១៨% ដោយមានក្នុងទំហំទឹកប្រាក់ប្រមាណជិត៦៨០ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតមួយខ្ពស់បំផុតគិតតាំងពីឆ្នាំ២០០៨មក។

ការនាំចេញទំនិញ និងសេវាកម្មបានធ្លាក់ចុះ ជិត១៦% ដែលជាកម្រិតមួយទាបបំផុតមិនធ្លាប់មាន តាំងពីឆ្នាំ២០១០មក។ ការនាំចូលទំនិញ និងសេវាកម្មវិញ ក៏បានធ្លាក់ចុះជិត ១០% ផងដែរ ជាកម្រិតមួយទាបបំផុតក្នុងរយៈពេល ៤ឆ្នាំកន្លមកនេះ។

ការធ្លាក់ចុះនៃការនាំចេញបានធ្វើឲ្យសេដ្ឋកិច្ចរបស់អាមេរិករួញទំហំប្រមាណ ៣,៥% កាលពីឆ្នាំ២០២០ ធ្វើឲ្យមានការធ្លាក់ចុះនូវផលិតផលក្នុងស្រុកសរុបខ្លាំងបំផុតមិនធ្លាប់មានតាំងពីឆ្នាំ១៩៤៦មក។ 

ទោះយ៉ាងណា លំហូរពាណិជ្ជកម្មអាមេរិក បានចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ពោលគឺនៅខែធ្នូឆ្នាំ២០២០ ឱនភាពពាណិជ្ជកម្មអាមេរិកបានរួមតូចមកវិញ ៣,៥% មកនៅប្រមាណ ជាង៦៦ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងហក់ឡើង ដោយសារមានក្ដីសង្ឃឹមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លាររបស់អាមេរិក

ព័ត៌មាន
ភាគហ៊ុននៅអាស៊ី បានកើនឡើងស្ទើរតែនឹងបំបែកនូវកំណត់ត្រាថ្មី នៅថ្ងៃចន្ទ ទី ៨ ខែកុម្ភៈ ខណៈដែលតម្លៃប្រេងវិញ ក៏បានហក់ឡើងដល់ប្រមាណ ៦០ដុល្លារអាម…

វៀតណាមនាំចូលសាច់ជ្រូកកើនឡើងជាង៣៨០%

ព័ត៌មាន
វៀតណាម បាននាំចូលសាច់ជ្រូកជាង១៤ម៉ឺនតោននៅឆ្នាំ២០២០ ដែលមានការកើនឡើងប្រមាណជាង៣៨០% ក្នុងនោះ បើគិតជាតម្លៃទឹកប្រាក់វិញមានប្រមាណជិត ៣៣៥លានដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ