
ដើម្បីជំរុញឲ្យតំបន់អាស៊ានទាំងមូលកាន់តែមានសក្តានុពលលើការប្រើប្រាស់ថាមពលស្អាត តំបន់នេះត្រូវការទុនវិនិយោគយ៉ាងណាស់៤ពាន់លានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍន៍បណ្តាញតភ្ជាប់ថាមពលរបស់តំបន់ ជាពិសេសការតភ្ជាប់ដោយប្រព័ន្ធឆ្លាតវៃ។ ប៉ុន្តែក្នុងករណីតំបន់នេះចង់បានប្រព័ន្ធតភ្ជាប់ថាមពលមួយ ដែលមានសុក្រឹតភាព និងដំណើរការដោយប្រព័ន្ធឌីជីថល រួមទាំងប្រព័ន្ធផ្ទុកថាមពលប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យតំបន់នេះបោះទុនវិនិយោគចន្លោះពី៦,៧ពាន់លានដុល្លារទៅ១០,៧ពាន់លានដុល្លា។
តម្លៃ និងប្រសិទ្ធភាពរបស់គម្រោងវាអាស្រ័យលើការធ្វើទំនើបកម្មនៃប្រព័ន្ធ ដោយរួមបញ្ចូលទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញចែកចាយរបស់ប្រទេសនីមួយៗ ការបំពាក់ឧបករណ៍វាស់ស្ទង់ឆ្លាតវៃ ក៏ដូចជាការកែលម្អភាពជឿជាក់ និងការគ្រប់គ្រងការដាច់ចរន្តឱ្យកាន់តែប្រសើរឡើង។
កត្តាដែលជំរុញឲ្យតំបន់នេះគិតគូរពីសេណារីយ៉ូធានាសន្តិសុខថាមពលអគ្គិសនីនេះ ធ្វើឡើងក្រោយគេសិក្សាឃើញថា ប្រសិនបើអាស៊ានមិនធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនីទេ នោះតំបន់ទាំងមូលអាចនឹងប្រឈមមុខនឹងការខាតបង់សេដ្ឋកិច្ចមួយឆ្នាំមានទំហំដល់ទៅ២,៣ពាន់លានដុល្លារនៅមុនឆ្នាំ២០៤០៕
ដោយៈ សរ សុជាតិ