ប្រយ័ត្នការក្លែងបន្លំ​ឯកសារវាយតម្លៃអចលនទ្រព្យ!

ក្រុមហ៊ុនស៊ីភីអែល (CPL) ស្នើសុំឲ្យមានការបញ្ឈប់ការក្លែងបន្លំឯកសារវាយតម្លៃអចលនវត្ថុ


ក្រុមហ៊ុនស៊ីភីអែល ខេមបូឌា ប្រភើធី លីមីធីត (CPL) ដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេនៅកម្ពុជា បានរកឃើញថា កាលពីពេលថ្មីៗនេះ មានបុគ្គលមួយចំនួន បានយកឯកសារវាយតម្លៃអចលនវត្ថុ និងការឆែកតម្លៃបឋម ទៅធ្វើការកែបន្លំលើទំហំ និងតម្លៃអចលនវត្ថុ ក្នុងគោលបំណងទុច្ចរិតណាមួយ ដូចជាការបង្កើនតម្លៃជាថ្នូរនឹងការទទួលបានប្រាក់កម្ចីខ្ពស់ពីស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្ដល់សេវាបញ្ចាំជាដើម ។
ដោយ

ក្រុមហ៊ុនសូមស្នើដោយ​ទទូចឲ្យអ្នកពាក់ព័ន្ធទាំងអស់ បញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពកែ្លងបន្លំឯកសារទាំងនោះ ហើយប្រសិនបើមិនមានការកែប្រែនូវអ្វីដែលអ្នកពាក់ព័ន្ធខាងលើបានធ្វើទេ ក្រុមហ៊ុន នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពីក្រុមហ៊ុន​ ស៊ីភីអែល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ស្នើសុំដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្ដល់សេវាបញ្ចាំនានា មានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំឯកសារបែបនេះ ហើយប្រសិនបើមានករណីសង្ស័យណាមួយ សូមអនុវត្តតាមជំហានដូចខាងក្រោម៖ 

  1. ស្កែនលើកូដ QR ដែលស្ថិតនៅផ្នែកខាងក្រោមនៃឯកសារវាយតម្លៃអចលនវត្ថុ ដើម្បីផ្ទៀងផ្ទាត់រវាងឯកសារនៅនឹងដៃ ជាមួយនឹងឯកសារដែលមាននៅលើមូលដ្ឋានទិន្នន័យរបស់ CPL
  2. ទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៩៩៣ ១៦៨ ដើម្បីស្នើសុំការផ្ទៀងផ្ទាត់ 
  3. ផ្ញើសារតាមរយៈទំព័រ Facebook ផ្លូវការរបស់ CPL https://www.facebook.com/CambodiaPropertiesLimited 

ក្រុមហ៊ុន CPL សូមថ្លែងអំណរគុណចំពោះអតិថិជន និងអ្នកពាក់ព័ន្ធដែលបានចូលរួមសហការក្នុងការជូនដំណឹង និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំទាំងអស់នេះ។

CPL ក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មវាយតម្លៃអចលនវត្ថុ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសុច្ចរិតភាព ដើម្បីផ្ដល់ជាឧត្តមប្រយោជន៍ដល់អ្នកពាក់ព័ន្ធនឹងសេវាវាយតម្លៃអចលនវត្ថុនេះ។ 

គួរបញ្ជាក់ថា ស៊ីភីអែល (CPL) ជាក្រុមហ៊ុនដំបូងគេ និងឈានមុខគេនៅក្នុងវិស័យអចលនវត្ថុក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៧ ដោយមានការិយាល័យកណ្ដាលនៅរាជធានីភ្នំពេញ សាខានៅក្រុងព្រះសីហនុ និងខេត្តសៀមរាប ក៏ដូចជាធ្វើប្រតិបត្តិការនៅទូទាំងប្រទេស។ ស៊ីភីអែលផ្ដល់សេវាទាក់ទងនឹង អចលនវត្ថុ ដែលមានដូចជា សេវាវាយតម្លៃអចលនវត្ថុ ភ្នាក់ងារ ទិញ-លក់-ជួល អចលនវត្ថុ ធ្វើទីផ្សារ លក់គម្រោង សេវាគ្រប់គ្រងអចលនវត្ថុ ប្រតិបត្តិការផ្នែកអចលនវត្ថុ និងលិខិតូបករណ៍ប្រាតិភោគ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ ម្ចាស់អចលនវត្ថុ អ្នកកាន់កាប់ អ្នកវិនិយោគ វិស័យហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធផ្សេងទៀត ។ 

បច្ចុប្បន្ននេះ ស៊ីភីអែលធ្វើការសហការ ជាមួយនឹងដៃគូជំនាញអន្តរជាតិ នៅក្នុងបណ្ដាប្រទេសចំនួន ១១ ក្នុងនោះរួមមាន ក្រុមហ៊ុន VPC Asia Pacific ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិផ្នែកអចលនវត្ថុ និងក្រុមហ៊ុន Pacific Appraisal Co., Ltd ជាក្រុមហ៊ុនវាយតម្លៃអចលនវត្ថុធំបំផុតមួយក្នុងប្រទេសកូរ៉េខាងត្បូង ។ ផ្អែកលើបទពិសោធន៍ ជំនាញរបស់យើង ស៊ីភីអែល បានទទួលការទុកចិត្តពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុនានា ក្រុមហ៊ុន អភិវឌ្ឍន៍ និងវិនិយោគិនបរទេសជុំវិញពិភពលោក សម្រាប់គុណភាព និងស្តង់ដារនៃការផ្ដល់សេវា របស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cplagent.com




អត្ថបទបន្ទាប់


ប្រជាជនជិត ១លាននាក់ ប្រើ អេស៊ីលីដាម៉ូបាល ! តើ​ហេតុអ្វី​ប្រើ​ អេស៊ីលីដាម៉ូបាល ?

ព័ត៌មាន
គិតត្រឹម​សប្ដាហ៍ទី២នៃ​ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកប្រើប្រាស់​ អេស៊ីលីដាម៉ូបាល បាន​កើនឡើង​ដល់​ ៩៩៥.៧៦៣នាក់​ហើយ ។ នេះ​បើតាម​ការ​ឲ្យ​…

ក្រសួងសុខាភិបាល «មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគបំប្លែងថ្មី ឌែលតា ព្យាបាលតាមផ្ទះទេ!»

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែសីហានេះ បានសម្រេច មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី ឌែលតា សម្រាកព្យាបាលនៅតាមផ្ទះនោះទេ ហើយក្រសួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ