ដោយឡែក សម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើតាមការគណនា នៅឆ្នាំ២០២២នេះ អគ្គិសនីកម្ពុជា បានខាតបង់ថវិការហូតជាង ១០០លានដុល្លារ ឯណោះ ក៏ព្រោះតែវិបត្តិសង្គ្រាមរបសើរុស្ស៉ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលធ្វើឲ្យពិភពលោកជួបប្រទះនូវវិបត្តិថាមពលនេះ។សម្តេចតេជោ សង្កត់ធ្ងន់ថា ការខាតបង់នេះ គឺជាការខាតបង់លើកដំបូង ក្នុងប្រវត្តិសាស្ត្រហើយ សម្រាប់អគ្គិសនីកម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហានានា ដែលបាននិងកំពុងកើតមាន ដោយសារឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ដែលធ្វើឲ្យថ្លៃទំនិញកើនខ្ពស់ ពិសេសការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ តែម្ដង។ សម្រាប់ប្រទេសកម្ពុជា បើទោះបី មិនទាន់ឈានដល់វិបត្តិនៃការខ្វះខាតថាមពល តែបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈ បន្តកើនឡើងជាលំដាប់ផងដែរ។ ដោយឡែក ចំពោះតម្លៃអគ្គិសនីវិញ សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន ដោយបញ្ហាសង្រ្គាមរុស្សី-អ៊ុយក្រែននេះ បានធ្វើឲ្យតម្លៃអគ្គិសនី នៅតាមបណ្ដាប្រទេសមួយចំនួនកើនឡើង ស្របពេលពិភពលោកកំពុងឈានដល់វិបត្តិខ្វះខាតថាមពល។ ក៏ប៉ុន្តែ សម្រាប់កម្ពុជា ដ្បិតមិនទាន់ឈានដល់ការកើតមានវិបត្តិខ្វះខាតថាមពល និងស្បៀងអាហារ ដូចបណ្ដាប្រទេសមួយចំនួន តែសម្ដេច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបណ្តាស្ថាប័នរដ្ឋទាំងអស់ចូលរួមសន្សំសំចៃ លើការប្រើប្រាស់ថាមពលអគ្គិសនី ដោយសម្ដេចបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២២នេះ អគ្គិសនីកម្ពុជា បានខាតបង់ថវិការហូតជាង ១០០លានដុល្លារ ឯណោះ ដោយសម្ដេចបញ្ជាក់ថា នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ដែលចូលដល់ដំណាក់កាលនៃការខាតបង់។
ស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាមរបស់រុស្សី និងអ៊ុយក្រែន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ដូច្នេះ បើសិនរាជរដ្ឋាភិបាលកម្ពុជា មិនគិតគូដល់ប្រជាពលរដ្ឋនោះទេ តម្លៃអគ្គិសនីនៅកម្ពុជា នាពេលនេះអាចនឹងកើនឡើងទ្វេរដង។ ឆ្លៀតនាឱកាសនោះ សម្ដេចក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តី ក៏រាជរដ្ឋាភិបាលមិនមានផែនការ ក្នុងការដំឡើងថ្លៃអគ្គិសនីនោះដែរ ខណៈដែលប្រទេសមួយចំនួន បានដំឡើងថ្លៃអគ្គិសនីម្តងជា២ដងរួច មកហើយ។ សម្ដេចបន្តដែរថា នៅចុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលមានគម្រោងបញ្ចុះថ្លៃអគ្គិសនី ដើម្បីសម្រួលដល់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ប៉ុន្តែ ដោយសារវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយ ធ្វើឲ្យពិភពលោកបាននិងកំពុងជួបនូវបញ្ហាខ្វះខាតប្រេងឥន្ធនៈ ស្របពេលដែលកម្ពុជា បានខាតបង់ថវិកានោះ ដូច្នេះ កម្ពុជា មិនអាចបញ្ចុះថ្លៃអគ្គិសនីនោះទេ៕