សម្តេចធិបតីអះអាងថា

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា មជ្ឈមណ្ឌលឆបោកតាមអនឡាញកំពុងបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា ដូច្នេះត្រូវតែបោសសម្អាតឱ្យអស់


សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា មជ្ឈមណ្ឌលឆបោកតាមអនឡាញកំពុងបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា ដូច្នេះត្រូវតែបោសសម្អាតឱ្យអស់! បច្ចុប្បន្នកម្ពុជាបានក្លាយជាផ្ទាំងស៊ីប នៃការរិះគន់យ៉ាងចំហរសាមញ្ញទៅហើយពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះមានតម្លៃរាប់ពាន់លានដុល្លារឯណោះ។ ក្រុមឧក្រិដ្ឋជនឆបោកទាំងនោះ បានប្រើប្រាស់ល្បិចបោកបញ្ឆោតអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងពិភពលោកតាមរយៈការបង្កើតស្នេហាក្លែងក្លាយ ការផ្តល់ការងារប្រាក់ខែខ្ពស់ និងការវិនិយោគរូបិយ
សម្តេចធិបតីអះអាងថា
ដោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកបញ្ហានេះ ជាក្តីកង្វល់រួមរបស់ពិភពលោក ដែលកំពុងបំផ្លាញមុខមាត់ កេរ្តិ៍ឈ្មោះ និង សេដ្ឋកិច្ចដ៏សុចរិតរបស់កម្ពុជា។

Story: នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃទី២៥ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បណ្តាញបោកប្រាស់ ឬសេដ្ឋកិច្ចងងឹត កំពុងបំផ្លាញសេដ្ឋកិច្ចដ៏សុចរិត និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក៏ដូចជាបំផ្លាញវិស័យទេសចរណ៍ និងការវិនិយោគផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ ដែលថា រដ្ឋាភិបាលមានការសមគំនិតក្នុងរឿងនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times សម្តេចធិបតី បានទទួលស្គាល់ថា ទោះបីសកម្មភាពទាំងនេះអាចជំរុញដល់វិស័យអចលនទ្រព្យ និង ការសាងសង់មួយចំនួនដោយប្រយោលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលមិនដែលទទួលបានផលប្រយោជន៍ពីប្រាក់ចំណូលងងឹតទាំងនោះឡើយ។

ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានច្រោលចោលចំពោះការលើកឡើងរបស់មនុស្សមួយចំនួន ដែលថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាពឹងផ្អែកលើបណ្តាញបោកប្រាស់ផងដែរ។ ទន្ទឹមនឹងច្រានចោលការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យសុចរិតសុទ្ធសាធដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ផលិតកម្ម និងផ្សេងៗទៀត ដែលកត្តានេះហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។

ពាក់ព័ន្ធទៅនឹងចំណាត់ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានប្រាប់ភ្នាក់ងារព័ត៌មាន Bloomberg ថា គិតត្រឹមដើមឆ្នាំ២០២៦ នេះ ការបង្ក្រាបបណ្តាញឆបោកតាមអនឡាញសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានកាត់បន្ថយសកម្មភាពខុសច្បាប់អស់ប្រមាណ ៥០%។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជាបានដាក់ឱសានវាទយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតប្រតិបត្តិការឆបោក ដែលនៅសេសសល់ឱ្យអស់នៅត្រឹមខែមេសាខាងមុខនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ធនាគារហត្ថា ទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 (Data Security Standard) បង្ហាញពីសុវត្ថិភាពខ្ពស់លើការគ្រប់គ្រងទិន្នន័យសម្ងាត់អតិថិជន

ធនាគារ ហត្ថា ដែលជាសមាជិក នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ថ្មីៗនេះ ទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 (Data Security Standard) ពីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ