ក្រុមហ៊ុនចិន

សហរដ្ឋអាម៉េរិក ដាក់បញ្ចូលក្រុមហ៊ុនកប្បាសចិន ចំនួន២៦បន្ថែមទៀតក្នុងបញ្ជីហាមឃាត់នាំចូល


សហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា បានដាក់បញ្ចូលក្រុមហ៊ុនផលិតកប្បាសចិនចំនួន២៦បន្ថែមទៀតចូលទៅក្នុងបញ្ជីហាមឃាត់នាំចូល ដោយសារគេជឿថា ក្រុមហ៊ុនទាំងនោះមានជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំលើជនជាតិដើមភាគតិចអ៊ុយហ្គ័រ (Uyghur) ហើយចំណាត់ការនេះនឹងបន្ថែមសម្ពាធកាន់តែខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនចិន
ដោយ

ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េរិក បាននិយាយថា ក្រុមហ៊ុនជាច្រើននៅទូទាំងប្រទេសចិនរួមមានទាំងនៅខេត្តហឺណាន (Henan) ខេត្តជាំងស៊ូ (Jiangsu) ខេត្តហ៊ូប៉ី (Hubei) និងខេត្តហ្វូជាន (Fujian) ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអង្គភាពចាប់បង្ខំឱ្យមនុស្សធ្វើការ ដែលរហូតមកទល់ពេលនេះមានចំនួន៧៦អង្គភាពហើយ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ប្រទេសចិន ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចតួកគី អ៊ុយហ្គ័រ កាន់សាសនាឥស្លាម និងក្រុមជនជាតិភាគតិចផ្សេងៗទៀតដែលទទួលរងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ជាការឆ្លើយតប ប្រទេសចិន បានច្រានចោលការអះអាងទាំងនេះ ហើយនិយាយថា កម្មវិធីការងារនៅតំបន់ស៊ីនជាំង គឺដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលរស់នៅទីនោះប៉ុណ្ណោះ គឺមិនមែនជាការចាប់បង្ខំឱ្យមនុស្សធ្វើការដូចការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកនោះឡើយ។

ច្បាប់ទប់ស្កាត់ការងារដោយបង្ខំលើជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur Forced Labor Prevention Act) របស់សហរដ្ឋអាម៉េរិក ជាទូទៅហាមឃាត់ការនាំចូលទំនិញដែលមានប្រភពដើមមួយផ្នែក ឬទាំងស្រុងចេញពីតំបន់ស៊ីនជាំង ដែលជាតំបន់ផ្គត់ផ្គង់កប្បាសដ៏ធំមួយរបស់ពិភពលោក។ ការអនុវត្តច្បាប់ដែលបានចូលជាធរមាននៅខែមិថុនា ឆ្នាំ២០២២ នេះបានធ្វើឱ្យការដឹកជញ្ជូនទំនិញឆ្លងដែនចិន ធ្លាក់ចុះប្រមាណ៣ពាន់លានដុល្លារ។

ក្រោមច្បាប់ទប់ស្កាត់ការងារដោយបង្ខំលើជនជាតិភាគតិចអ៊ុយហ្គ័រ ទំនិញដែលចេញពីតំបន់ស៊ីនជាំង ត្រូវគេសន្មតថា បានមកពីការងារដោយបង្ខំ លុះត្រាតែមាន "ភស្តុតាងច្បាស់លាស់ និងគួរឱ្យជឿជាក់" បញ្ជាក់ពីភាពស្អាតស្អំនៃទំនិញទាំងនោះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិបានព្យាករថា សេដ្ឋកិច្ចសកលនឹងសម្រេចបានកំណើនជិត៣%នៅឆ្នាំ២០២៤នេះ

ព័ត៌មាន
អង្គការសហប្រជាជាតិ បានរាយការណ៍ពីចក្ខុវិស័យល្អប្រសើរសម្រាប់សេដ្ឋកិច្ចសកលដោយបានព្យាករថានឹងសម្រចបានកំណើនជិត៣% នៅឆ្នាំ២០២៤នេះ។ ការរំពឹងបែបន…

ពលរដ្ឋថៃ អាចប្រឈមនឹងបាត់បង់ការងារ ដោយសារគោលនយោបាយដំឡើងប្រាក់ឈ្នួលរបស់រដ្ឋាភិបាល

ព័ត៌មាន
ក្រុមអ្នកបញ្ចុះបញ្ចូលអាជីវកម្មបាននិយាយថា គោលនយោបាយដ៏លេចធ្លោរបស់រដ្ឋាភិបាលថៃ ដឹកនាំដោយគណបក្សភឿថៃ ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ