អត្ថបទពាណិជ្ជកម្ម

តើការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍ រួមចំណែកសំខាន់អ្វីខ្លះក្នុងការដោះស្រាយបញ្ហាសង្គម?


ដោយមើលឃើញពីសារៈសំខាន់ នៃជំនាញសម្រុះសម្រួលក្នុងសហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍” នៅការិយាល័យកណ្តាល ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
តើការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍ រួមចំណែកសំខាន់អ្វីខ្លះក្នុងការដោះស្រាយបញ្ហាសង្គម?
ដោយ
អំពី LOLC

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញ និងសមត្ថភាពដល់អ្នកចូលរួមក្នុងការសម្រុះសម្រួលវិវាទ ឬដោះស្រាយជម្លោះដោយតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់វប្បធម៌ការសន្ទនា ពង្រឹងទំនាក់ទំនងសហគមន៍ បង្កើនបរិយាកាសប្រកបដោយសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍។

កម្មវិធីនេះទទួលបានការចូលរួមពីមន្ត្រីរាជការជាច្រើនរូបរួមទាំង ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មេឃុំ/ចៅសង្កាត់ មេភូមិ ជំទប់ឃុំ និងបុគ្គលិក អិលអូអិលស៊ី ។ ជាពិសេស អិលអូអិលស៊ី បានអញ្ជើញគ្រូបង្រៀនមកពីមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទកម្ពុជា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍អនុវត្តជាក់ស្តែងដល់អ្នកចូលរួមផងដែរ។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ អិលអូអិលស៊ី បានថ្លែងដូច្នេះថា៖ “ អិលអូអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយដែលមានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។ វគ្គបណ្តុះបណ្តាលនេះជាជំហានសំខាន់ក្នុងការផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសម្រុះសម្រួល ដើម្បីបង្កើនបរិយាកាសសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍”។

លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យអ្នកចូលរួមអភិវឌ្ឍជំនាញ ក្នុងការទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយវិវាទក្នុងសហគមន៍ដោយសន្តិវិធី ដោយមានការយល់ស្របពីគ្រប់ភាគីពាក់ព័ន្ធ។ លោកសង្ឃឹមថា វាជាឱកាសមួយសម្រាប់បង្កើនភាពរួបរួម និងអភិវឌ្ឍសន្តិភាពប្រកបដោយចីរភាពនៅក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរ អិលអូអិលស៊ី តែងតែរិះរក និងបង្កើតនូវកម្មវិធីបណ្តុះបណ្តាលថ្មីៗ​ ដើម្បីជំរុញ និងគាំទ្រដល់ការបង្កើនជំនាញទៅកាន់បុគ្គលិក និងអតិថិជន ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងជំនាញក្នុងការប្រាស្រ័យទាក់ទង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និង TrueMoney Cambodia ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកការបម្រើសេវាកម្មទូរគមនាគមន៍ និងហិរញ្ញវត្ថុដល់អតិថិជន

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង ICT ព្រមទាំងក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ដែលជាក្រុមហ៊ុនបច្ចេ…

រដ្ឋត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប

រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ