អត្ថបទក្រុមហ៊ុន

ពិព័រណ៍ផលិតផលខ្មែរនៅភ្នំពេញ រំពឹងថានឹងទទួលបានការគាំទ្រច្រើនដល់ក្រុមហ៊ុនផលិតក្នុងស្រុក


អតិថិជននិងអ្នកគាំទ្រផលិតផលខ្មែររាប់ពាន់នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងរៀបចំធ្វើឡើងនាពេលឆាប់ៗនេះក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យក្នុងការតាំងពិព័រណ៍ក្នុងខេត្តសៀមរាបដែលមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនដោយក្រុមហ៊ុនផលិតក្នុងស្រុក។
ការទទួលបានជោគជ័យក្នុងការតាំងពិព័រណ៍ក្នុងខេត្តសៀមរាបដែលមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនដោយក្រុមហ៊ុនផលិតក្នុងស្រុក ពេលកន្លងទៅ
ដោយ

យោងតាម​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​កំពុង​រៀបចំ​​ពិព័រណ៍​​នេះ​​ក្នុងនាម​ឱ្យ​សហគ្រិន​​​ខ្មែរ (Khmer Enterprise) ​ដែល​ជា​អង្គភាព​មួយ​ក្រោម​ចំណុះ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​អ្នក​ទស្សនា​រាប់ពាន់នាក់​ដែលបានចូលរួម​ក្នុង​ពិពិរណ៍​នេះ ដែល​បានរៀបចំ​ធ្វើឡើងនៅ​អង្គរ​ប៉ាវីស​ក្នុង​ទីក្រុងសៀម​រាប​ពីថ្ងៃទី​៨ ដល់ទី​៩ ខែ​មករា ឆ្នាំ​២០២២។ អ្នក​ទស្សទា​កាន់តែច្រើនថែមទៀត​ត្រូវ​បាន​​រំពឹងថា​នឹង​ចូល​រួម​ក្នុង​ពិព័រណ៍នា​ពេលខាង​មុខ​នេះ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ចាប់​ផ្តើម​នៅថ្ងៃទី​២៩ ខែ​មករា។

កញ្ញា ច័ន្ទ សីមា ប្រធាន​គម្រោង​នៃ​​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​ទទួលខុស​ត្រូវ​លើការ​រៀបចំ​ពិព័រណ៍​នេះ​បាន​ថ្លែង​ថា៖ «យើង​ស្ងើចសរសើរ​ជា​ខ្លាំង​ចំពោះ​​ចំណាប់អារម្មណ៍​និងការ​គាំទ្រ​ផលិត​ផល​ខ្មែរ និង​ក្រុមហ៊ុន​ផលិត​ខ្មែរ​នៅសៀមរាប។ អ្នកដែលចូល​មក​មើល​ស្តង់ និង​ហាង​ទំនិញ​មានការ​ចាប់​អារម្មណ៍​​​ខ្លាំង ហើយ​ក៏ភ្ញាក់​ផ្អើលផង​ដែរ​ ដោយសារ​ផលិតផល​ខ្មែរដែលបាន​តាំង​បង្ហាញ​​មាន​គុ​ណភាព​​ខ្ពស់​។ ប្រជាជនកម្ពុជា​ភាគច្រើន​ស្ងើច​សរសេរ​ចំពោះ​ផលិតផលស្តង់ដារ​ខ្ពស់បែប​នេះ ដែល​ក្រុមហ៊ុន​ផលិតខ្មែរ​អាច​ផលិត​បាន»។

ពិព័រណ៍​នៅ​រាជធានី​ភ្នំពេញលើកទី១ នឹង​​ធ្វើ​ឡើង​នៅថ្ងៃទី​២៩ និង៣០ ខែមករា​​​​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែល​​នឹង​​មាន​ការ​​តាំង​បង្ហាញ​ផ​លិតផល​តុបតែង​ផ្ទះ និង​​​ផលិតផល​ម៉ូដ​និង​គ្រឿង​តុប​តែង​​​​​ហើយ​​ផលិតផល​សុខុមាល​ភាព និង​ផលិតផល​ម្ហូប​អាហារ​​នឹង​តាំង​បង្ហាញ​នៅ​ថ្ងៃទី៥ និងទី​៦ ខែ​កុម្ភៈ។

ពិព័រណ៍​ផ្សេងៗ​ទៀត​គ្រោង​នឹងធ្វើឡើង​​នៅ​ផ្សារ​ទំនើប​ ជីប ម៉ុង សែនសុខ​ ម៉ល នៅ​​ថ្ងៃទី​១២ និង​១៣​ ខែ​កុម្ភៈ ដែល​នឹង​មាន​ការតាំង​បង្ហាញ​ផលិតផល​សុខុមាលភាព និងផលិតផល​ម្ហូប​អាហារ ហើយ​​ផលិត​ផល​តុប​តែង​ផ្ទះ ​និង​​​​​ផលិត​ផល​​​ម៉ូដ​និងគ្រឿង​​តុប​តែង​​​​នឹង​ត្រូវបាន​តាំង​បង្ហាញ​​​នៅ​ថ្ងៃ​ទី​១៩ និងទី​២០ ខែ​កុម្ភៈ។

កញ្ញា ច័ន្ទ សីមា បានបន្ថែមថា៖ «ដោយ​ផ្អែក​លើក​សន្ទុះ​នៃការ​ចូលរួម​ដែល​យើងបានមើលឃើញ​​​ក្នុង​ពិព័រណ៍​ក្នុងខេត្ត​សៀមរាប យើងរំពឹងថា អ្នក​ទស្សនា​និងអ្នក​ប្រើប្រាស់​នៅ​ភ្នំពេញ​នឹង​កោត​សរសើរ​ផលិតផល​និងក្រុមហ៊ុន​ផលិត​ខ្មែរ​ដូច​គ្នាដែរ»។

ផលិតផល​ដែលរំពឹង​ថា​នឹង​ត្រូវ​យក​មក​តាំង​បង្ហាញ ​រួមមាន​សម្លៀក​បំពាក់ និងគ្រឿង​តុបតែង​សម្លៀក​បំពាក់ សាប៊ូ​​និង​ប្រេងផលិត​​ក្នុង​ស្រុក ព្រមទាំង​ម្ហូប​អាហារ​ផលិតក្នុង​ស្រុក និង​ផលិតផល​កសិកម្ម។

ដោយសារ​មាន​ការគាំទ្រខ្លាំង​ពី​អង្គរ​ប៉ាវីស ក្រុមហ៊ុន​ ជីប ម៉ុង​ រីថែល និង​ធនាគារ​ ជីប ម៉ុង ពិព័រណ៍​នេះ​នឹង​បង្ហាញ​បទ​ពិសោធ​ដ៏​អស្ចារ្យអំពីផលិតផល​ខ្មែរ។

យោងតាម​ក្រុម​អ្នករៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍ផលិតផល​ខ្មែរនេះ​បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិ​​ត​កម្ពុជា​​ដែល​មាន​បំណង​ចង់​រួម​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​នេះ ចាំបាច់​ត្រូវ​​បំពេញ​លក្ខណៈវិនិច្ឆ័យ​មួយ​ចំនួន​ រួមទាំង​​ការ​ធ្វើតេស្ដ​ទាក់ទង​នឹង​ប្រភព​ដើម​ និងគុណភាព​​ផលិតផល​ផងដែរ​។ ក្រុមហ៊ុន​​​ដែល​ចង់​ចូល​រួម​ ​ក៏នឹង​​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌មាន​អំពី​​​ការ​ទទួល​ខុសត្រូវផ្នែក​ក្រម​សីលធម៌​របស់​ក្រុមហ៊ុនផលិត​​ផង​ដែរ។ 

ក្រុមហ៊ុន​ផលិត​កម្ពុជា​ណា​មួយ​ដែល​មាន​បំណង​ចង់​ដាក់ពាក្យ​ចូលរួម​​​​​ក្នុង​ដំណើរ​ការ​ទទួល​ការ​ជ្រើស​រើស​​​​​ដើម្បីបានតាំងបង្ហាញ​និង​លក់​ផលិតផល​របស់ខ្លួន​ ​អាច​ធ្វើ​ការ​ទាញ​យក​ និង​ដាក់ពាក្យ​សុំ​តាម​រយៈ​​​តំណ​ភ្ជាប់​នេះ https://forms.gle/v89G3maFY1E6yn7Z8។​

ក្រុម​ហ៊ុន ជីប ម៉ុង និងអង្គរ​ប៉ាវីស គឺជា​អ្នក​​ឧបត្ថម្ភពិព័រណ៍ «មោន​ទភាព​​កម្ពុជា​»​នេះ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីឡាចាស្មីនណាម៉ូដឺន និងវីឡាភ្លោះម៉ូដឺន ជម្រើសគេហដ្ឋានដ៏ល្អប្រណីតបែបទំនើបទាន់សម័យ សម្រាប់លោកអ្នក

ព័ត៌មាន
ពាក្យថាគេហដ្ឋានសំដៅទៅលើទីកន្លែងសម្រាប់ការរស់នៅ និងបង្កើតសុភមង្គល ក្នុងរង្វង់ក្រុមគ្រួសារ។ ដូច្នេះហើយការជ្រើសរើសគេហដ្ឋាន ពិតជាសំខាន់និងត្រូ…

ចិនព្រមានអត្តពលិកកីឡាអូឡាំពិកកុំឲ្យនិយាយពាក់ព័ន្ធនឹងបញ្ហានយោបាយ

ព័ត៌មាន
ស្របពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាន់តែខិតជិតមកដល់ អាជ្ញាធរចិនកំពុងបង្កើនការដាស់តឿនដល់អ្នកចូលរួម ពិសេសក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ