ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម វង្សី វិស្សុត ផ្តល់ទស្សនៈគន្លឹះ៥ចំណុច ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ច


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមធ្វើជាអធិបតីភាព និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីផ្សាយរបាយការណ៍«អភិវឌ្ឍន៍មនុស្សក្នុងតំបន់ឆ្នាំ២០២៤» និងសិក្ខាសាលាស្តីពីការបង្កើតអនាគតរបស់យើង៖ ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលរៀបចំដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)។
ឯកឧត្តម វង្សី វិស្សុត ផ្តល់ទស្សនៈគន្លឹះ៥ចំណុច ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ច
ដោយ

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ទស្សនៈគន្លឹះ៥ចំណុច ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលជាកត្តាស្នូលសម្រាប់ការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ សកលភាវូបនីយកម្មបានប្រែក្លាយតំបន់អាស៊ីប៉ាស៊ីហ្វិកជាចំណុចកណ្តាល នៃខ្សែច្រវាក់តម្លៃសកល ដោយបានបង្កើតមូលដ្ឋានឧស្សាហកម្ម និងផលិតកម្មដ៏រឹងមាំ, វិស័យទេសចរណ៍ និងសេវាកម្មដ៏រស់រវើក ជាពិសេសនៅប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ វឌ្ឍនភាពទាំងនេះ បានប្រែក្លាយតំបន់នេះជាតំបន់គំរូសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ប៉ុន្តែសម្ពាធនៃតម្រូវការក្នុងការស្តារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ផ្ទួនជាមួយនឹងបញ្ហាសកលនានា ដូចជាភាពកាន់តែតានតឹងនៃភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុបានបង្កើតជាបញ្ហាប្រឈមថ្មីសម្រាប់ការអភិវឌ្ឍ ជាពិសេសក្នុងការអភិវឌ្ឍមូលធនមនុស្ស។ កត្តានេះទាមទារឱ្យប្រទេសនៅក្នុងតំបន់នេះ ត្រូវតែត្រៀមខ្លួនដើម្បីប្រឈមនឹងបញ្ហា ហើយប្រទេសក្នុងតំបន់នឹងត្រូវពឹងផ្អែកលើមនុស្ស ដើម្បីដឹកនាំឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះដោយសុវត្ថិភាព។

សម្រាប់ឯកឧត្តម វង្សី វិស្សុត នៅពេលកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជួបប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន គឺជាគោលការណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល។ ក្នុងន័យនេះ ប្រទេសក្នុងតំបន់ត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមនុស្ស រួមមានការអប់រំ សុខភាព ចំណេះដឹង ជំនាញ សមត្ថភាព និងការគាំពារសង្គម។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តមយល់ឃើញថា ដើម្បីអាចសម្រេចបាននូវកិច្ចការទាំងអស់នេះ គឺទាមទារឱ្យមានអភិបាលកិច្ចល្អ និងលំហសារពើពន្ធរឹងមាំ ដែលការណ៍នេះតម្រូវឱ្យមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។

ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ឱ្យប្រកបដោយនិរន្តភាព និងបរិយាបន្ន ឯកឧត្តម វង្សី វិស្សុត បានផ្តល់ទស្សនៈគន្លឹះចំនួន៥ចំណុចសម្រាប់ជាធាតុសម្រាប់ការអនុវត្តរបស់ប្រទេសក្នុងតំបន់។ ទស្សនៈទាំងនោះរួមមានទី១, បន្តរួមគ្នាគិតឡើងវិញ និងស្វែងរកមធ្យោបាយ ដើម្បីចាត់វិធានការសមស្រប សំដៅបង្កើត និងពង្រឹងសន្ទុះសាកលភាវូបនីយកម្ម តាមរយៈការកសាងយន្តការសហប្រតិបត្តិការបើកចំហ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ដែលមានភាពចាំបាច់ក្នុងការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនយើង។ ទី២, ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអំណោយផលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព ខណៈពេលដែលតំបន់នេះត្រូវដោះស្រាយគម្លាតយេនឌ័រនៅក្នុង STEAM ការអប់រំ និងបច្ចេកវិទ្យាឌីជីថល។

ទី៣, អភិវឌ្ឍភាពធន់ក្នុងសង្គម តាមរយៈការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងគាំពារសង្គម ដែលឆ្លើយតបនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយមនុស្សធម៌។

ទី៤, លើកកម្ពស់ឌីជីថលភាវូបនីយកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងពលរដ្ឋឌីជីថល បង្កើនចំណេះដឹង និងសមត្ថភាពឌីជីថល និងកាត់បន្ថយការបែងចែកឌីជីថលជាអប្បបរមា និងទី៥, ជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀរគរធនធានទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស។

None



អត្ថបទបន្ទាប់


កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំលើកទី ២ បានមកវិញម្តងទៀតហើយនៅឆ្នាំនេះក្រោមប្រធានបទ «ចក្រាវិស័យបរិស្ថាន (ការបង្កើនការប្រើប្រាស់ឡ…

ស្ត្រីទីមួយរបស់កម្ពុជា លើកទឹកចិត្តឱ្យស្រ្តី និងក្មេងស្រី ចាប់យកជំនាញបច្ចេកវិទ្យា ដែលកំពុងមានទីផ្សារខ្ពស់

ក្នុងឱកាសទិវារអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយរបស់កម្ពុជា បានអះអាងថា នៅក្នុងយុគស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ