សម្ព័ន្ធមិត្តចតុភាគី Quad

មេទ័ពចូលនិវត្តន៍អាមេរិក៖ សម្ព័ន្ធមិត្តចតុភាគី Quad ត្រូវមាន «កងកម្លាំងឈរជើងដែនសមុទ្រ» នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក


អតីតប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកកាលពីថ្ងៃសុក្រ ទី ២១ តុលា បាននិយាយថា ការដាក់ក្រុមសម្ព័ន្ធមិត្តសន្តិសុខចំនួនបួនគឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា គួរតែមាន «កងកម្លាំងការពារដែនទឹក» ដើម្បីឈរជើងប្រចាំការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការរះឡើងរបស់ប្រទេសចិន។
Quad ត្រូវមាន «កងកម្លាំងឈរជើងដែនសមុទ្រ» ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក!

គួរជម្រាបថា សម្ព័ន្ធមិត្តចតុភាគី Quad ដែល​មានឈ្មោះជាផ្លូវការថាកិច្ចសន្ទនាសន្តិសុខចតុភាគីត្រូវបាន​គេ​មើល​ឃើញ​​ថា ​មានគោលដោស្នូលគឺដើម្បី​ការ​រារាំង​ប្រឆាំង​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច ​និង​យោធា​ដែល​កំពុង​រះត្រដែងឡើង​របស់​ក្រុង​ប៉េកាំង តែយ៉ាងណាមិនដូចអង្គការណាតូ ដែលជាអង្គការសម្ព័ន្ធសន្តិសញ្ញាយោធានោះទេ។

នៅក្នុងការកិច្ចពិភាក្សានៅឯសន្និសីទមជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) លើកទី១៩ នៅទីក្រុងតូក្យូកាលពីថ្ងៃសុក្រ ឧត្តមនាវីឯកចូលនិវត្តអាមេរិក​ លោក Gary Roughead បានចង្អុលបង្ហាញថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺ «ពិតជាយុទ្ធសាស្រ្តផ្លូវសមុទ្រដ៏សំខាន់មួយ» ដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌាទៅសមុទ្រចិនខាងត្បូង ដោយលើកហេតុផលថា វត្តមានអចិន្ត្រៃយ៍របស់ Quad នឹងមានប្រយោជន៍ជាក់ជាមិនខាន។

លោកបាននិយាយយ៉ាងដូច្នេះថា «ដើម្បីបង្កើនទម្ងន់​ សម្ព័ន្ធមិត្តចតុភាគី Quad ត្រូវបង្កើតកងកម្លាំងដែនសមុទ្រដែលឈរជើងជាប្រចាំក្នុងសមុទ្រនៃឥណ្ឌូប៉ាស៊ីហ្វិក ដែលនេះវាជួយបង្កើនសន្តិសុខ និងធានាការពារធនធានសមុទ្ររបស់ពួកគេផងដែរ។

សមាជិកក្រុមមួយទៀតនៅក្នុងកិច្ចពិភាក្សានោះដែរបានសង្កត់ធ្ងន់លើតួនាទីនៃក្របខ័ណ្ឌសន្តិសុខក្នុងតំបន់ រួមទាំងកិច្វព្រមព្រៀងស្តីពីសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក (AUKUS) ដែលបង្កើតឡើងដោយអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។

លោក Michael Green នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យស៊ីដនីបាននិយាយថា «លោកគិតថាមេរៀនរបស់ Quad និង AUKUS គឺថា ប្រសិនបើមានបញ្ហាប្រឈមដែលធ្វើឲ្យខូតខាតសណ្តាប់ធ្នាប់ និងសន្តិសុខតំបន់នោះ រដ្ឋាភិបាលនៃប្រទេសដែលជាសមាជិកនឹងមានឆន្ទៈក្នុងការតភ្ជាប់បណ្តាញសម្ព័ន្ធភាព និងធ្វើការជាមួយគ្នាបន្ថែមទៀត» ហើយវាគឺជាប្រទេសចិនដែលគំរាមគំហែងដល់សន្តិសុខតំបន់ទាំងមូលតែម្តង។

លោកបានមានប្រសាសន៍ថា មេរៀនដែលទីក្រុងប៉េកាំងគួរតែរៀនសូត្រវិញបាននោះគឺ «នៅពេលណាចិនកាន់តែរុញ នោះយើងកាន់តែនឹងឆ្ពោះទៅរកសន្តិសុខរួមគ្នា» បើទោះបីជាប្រទេសទាំងនោះមានទំនាក់ទំនងសេដ្ឋកិច្ចដ៏ជ្រាលជ្រៅជាមួយមហាយក្សចិនក៏ដោយ។

ទន្ទឹមនឹងនេះ លោក Shinichi Kitaoka សាស្ត្រាចារ្យជាន់ខ្ពស់សនៅសាកលវិទ្យាល័យតូក្យូ បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលើកហេតុផលថា ប្រសិនបើប្រទេសចិនកាន់កាប់តំបន់នេះ ដែលវាជានៅចំកណ្តាលនៃបេះដូងឥណ្ឌូប៉ាស៊ីហ្វិក នោះសម្ព័ន្ធមិត្តចតុភាគី Quad នឹង «បែកបាក់ជាពាក់កណ្តាល»។

លោកបានសង្កត់ធ្ងន់ថា វាចាំបាច់ត្រូវផ្តោតលើប្រទេសនីមួយៗនៅក្នុងតំប​ន់អាស៊ីអាគ្នេយ៍ ហើយ «​ចំណុច​សំខាន់​គឺ​ត្រូវ​ទាញ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ធំ​ជាង​គេ​ក្នុង​តំបន់​មកខាងយើងដោយខានមិនបាន» ត្បិតថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏គ្មានប្រទេសណាមួយចង់ក្លាយជារដ្ឋដែលពឹងផ្អែកលើប្រទេសផ្សេងទៀតដែរ។ ម្យ៉ាងមិញទៀត «សម្ព័ន្ធមិត្តចតុភាគី Quad ក៏ដូចជា AUKUS គួរតែពង្រឹងទំនាក់ទំនងរបស់ជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ឱ្យកាន់តែមានភាពកក់ក្ដៅតាមគោលដៅស្នូលរបស់ខ្លួនក្នុងការរក្សាអធិបតេយ្យភាព ឯករាជ្យ សេរីភាព និងសន្តិសុខ» ជាដើម៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ និងសង្គមស៊ីវិលនៅអាមេរិកជំរុញឱ្យ IMF និង World Bank បញ្ចេញទុនជួយប្រទេសជួបការលំបាកដោយសារអតិផរណា

ព័ត៌មាន
ស្ថាប័នផ្តល់កម្ចី និងជំនួយហិរញ្ញវត្ថុពីរធំៗគឺ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក កំពុងស្ថិតក្រោមការជំរុញដោយរដ្ឋជាសមាជិក ពិសេស…

តើវេទិកាសហគ្រិនវ័យក្មេងអាស៊ានដែលត្រៀមធ្វើឡើងនៅខែក្រោយ នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកដំបូងចន្លោះពីថ្ងៃទី១២-១៣ វិច្ឆិកា ឆ្នាំ២០២២ ដែលមានសហគ្រិនវ័យក្មេងមកពីប្រទេសក្នុងតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ