វិស័យយុត្តិធម៌

អំពើពុករលួយស៊ីរូងនៅប្រទេសហ្វីលពីនធ្វើឱ្យប្រជាជនជាងកន្លះលាននាក់ងើបឡើងធ្វើបាតុកម្ម


ក្រោយរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់ និងព្យុះទីហ្វុងជាបន្តបន្ទាប់ ប្រជាពលរដ្ឋហ្វីលីពីនប្រមាណ៦៥ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល។ ការតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ដោយក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលអនុវត្តឱ្យមានតម្លាភាព ចំពេលមានការស៊ើបអង្កេតលើភាពមិនប្រក្រតីរាប់លានដុល្លារក្នុងគម្រោងគ្រប់គ្រងទឹកជំនន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អំពើពុករលួយស៊ីរូងនៅប្រទេសហ្វីលពីនធ្វើឱ្យប្រជាជនជាងកន្លះលាននាក់ងើបឡើងធ្វើបាតុកម្ម
ដោយ

ការិយាល័យកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទីក្រុងម៉ានីល បានអះអាងថា ប្រជាជនហ្វីលីពីន ជាង៦០ម៉ឺននាក់កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា បានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីប្រឆាំងនឹងការអនុវត្តមិនមានតម្លាភាពលើការគ្រប់គ្រងមូលនិធិក្នុងការបង្ការ និងការពារទឹកជំនន់របស់រដ្ឋាភិបាលហ្វីលីពីន។ ក្រុមអ្នកតវ៉ាទាមទារឱ្យមានការបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមន្ត្រីអ្នកតាក់តែងច្បាប់ និងអ្នកម៉ៅការ ដែលត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចប្រាក់រាប់លានដុល្លារ។ ក្រុមអ្នកតវ៉ាបានរិះគន់ការចោទប្រកាន់មន្ត្រីទាំងនោះពីបទប្រើប្រាស់ប្រាក់សាធារណៈមិនមានតម្លាភាព។

ក្រោយការធ្វើបាតុកម្មបានផ្ទុះឡើង លោក ដេវ ហ្គោមេ (Dave Gomez) ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស កំពុងតាមដានការធ្វើបាតុកម្មនេះយ៉ាងយកចិត្តទុកដាក់ ស្របពេលប៉ូលិសប្រហែល១ម៉ឺន៦ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់។

អ្នករៀបចំបាតុកម្មតវ៉ានេះ បានអះអាងថា នេះជាចលនាតវ៉ាដោយសន្តិភាព ហើយគោលបំណងសំខាន់ គឺ​ទាមទារឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ យុត្តិធម៌ និងស្របតាមរដ្ឋធម្មនុញ្ញលើការប្រើប្រាស់កញ្ចប់មូលនិធិក្នុងការបង្ការ និងការពារទឹកជំនន់ ព្រោះអំពើពុករលួយបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនហ្វីលីពីនគ្រប់រូប ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់នោះទេ។

ការគ្រប់គ្រងទឹកជំនន់ គឺជាបញ្ហាដ៏រសើបមួយនៅក្នុងប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីវិបត្តិអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកសារសម្ងាត់របស់សេតវិមានទម្លាយថា ក្រុមហ៊ុនយក្ស Alibaba របស់មហាសេដ្ឋី Jack Ma ជួយយោធាចិន វាយប្រហារសហរដ្ឋអាម៉េរិក

ឯកសារសម្ងាត់របស់សេតវិមានបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្ស Alibaba របស់កំពូលមហាសេដ្ឋីចិន Jack Ma បានផ្ដល់ជំនួយគាំទ្រផ្នែកបច្ចេកវិទ្យាសម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ