យោងតាមរបាយការណ៍ចុងក្រោយ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 33.862 ពាន់ពាន់លានដុង (ប្រហែល 1.37 ពាន់លានដុល្លារ) ក្នុងរយៈពេល 6 ខែដំបូងឆ្នាំ 2024 ដែលខ្ពស់ជាងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើបន្តិច។ ប្រាក់ចំណេញមុនពន្ធ ត្រូវបានកត់ត្រាក្នុងចំនួន 1.166 ពាន់ពាន់លានដុង (ប្រហែល 47.38 លានដុល្លារ) ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ 688% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុន Vietjet បានបង្ហាញពីប្រាក់ចំណូលរួមឆមាសទីមួយនៃឆ្នាំ 2024 ចំនួន 34.030 ពាន់ពាន់លានដុង (ប្រហែល 1.38 ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធសរុបជាង 1 ពាន់ពាន់លានដុង (ប្រហែល 40.63 លានដុល្លារ) ដែលតំណាងឱ្យការកើនឡើង 15% និង 307% ពីមួយឆ្នាំទៅមួយឆ្នាំ។
គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ជាង 92.205 ពាន់ពាន់លានដុង (ប្រហែល 3.74 ពាន់លានដុល្លារអាមេរិក)។ អនុបាតបំណុលធៀបទៅនឹងទ្រព្យសកម្មនៅតែស្ថិតក្នុងរង្វង់ 2.16 ធៀបនឹងមធ្យមភាគសកលចំនួន 5។ សមាមាត្រសាច់ប្រាក់ឈរនៅលំដាប់ 1.39 ដែលស្ថិតក្នុងជួរដ៏ល្អសម្រាប់ឧស្សាហកម្មអាកាសចរណ៍។
យោងតាម Saigon Ratings ដែលជាស្ថាប័នវាយតម្លៃឥណទានឯករាជ្យ Vietjet បានផ្តល់ចំណាត់ថ្នាក់ឥណទានរយៈពេលវែងនៃ “vnBBB-” ថានឹងមាន “ស្ថិរភាពល្អ” នៅពេលអនាគ។ ដោយសារការងើបឡើងវិញនៃតម្រូវការធ្វើដំណើរដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុនអាកាសចរណ៍ និងការត្រៀមរៀបចំផែនការអនាគតពេញមួយឆ្នាំ 2022 និង 2023 ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវការអភិវឌ្ឍន៍ឈានមុខគេកាន់តែលឿន និងប្រកបដោយចីរភាពក្នុងរយៈពេលមធ្យម និងវែង។
ក្នុងឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានបង់ពន្ធសរុបចំនួន 3.687 ពាន់ពាន់លានដុង (ប្រហែល 146.78 លានដុល្លារអាមេរិក) ជាពន្ធដោយផ្ទាល់ និងប្រយោល។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន 13.1 លាននាក់នៅលើជើងហោះហើរប្រកបដោយសុវត្ថិភាពជាង 70,000 ជើង នៅក្នុងឆមាសទី១នៃឆ្នាំ 2024។ ចំនួនអ្នកដំណើរអន្តរជាតិបានកើនឡើងដល់ 5,5 លាននាក់ ខណៈដែលចំនួនជើងហោះហើរអន្តរជាតិលើសពី 28,300 កើនឡើង 52% និង 43% ពីមួយឆ្នាំទៅមួឆ្នាំ។ តាមរយៈបរិមាណអ្នកដំណើរដ៏ច្រើន បានធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេខាងវិស័យដឹកជញ្ជូនតាមអាកាស។
Vietjet មានប្រតិបត្តិការតាមផ្លូវជាង 149 ផ្លូវហោះហើរ នៅទូទាំងប្រទេសវៀតណាម និងលើសពីនេះ រួមទាំងផ្លូវក្នុងស្រុកចំនួន 38 និងផ្លូវអន្តរជាតិចំនួន 111។ ក្រុមហ៊ុនអាកាសចរណ៍ ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់បានដាក់ឱ្យដំណើរការផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងបណ្តាញរបស់ខ្លួនចាប់តាំងពីចុងឆ្នាំ 2023 ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវឱកាស ទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ផ្លូវហោះហើរដ៏ទូលំទូលាយនេះ ទៅកាន់ទីតាំងនានានៅទូទាំងអាស៊ី និងអូស្ត្រាលី។
ជាមួយកងយន្តហោះជាង 105 គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ក្រុមហ៊ូន Vietjet កំពុងពង្រីកបណ្តាញហោះហើរឆ្លងទ្វីបយ៉ាងសកម្មរបស់ខ្លួន តាមរយៈការអភិវឌ្ឍកងនាវាអាកាសចរថ្មី ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន 20 គ្រឿង ដែលមានតម្លៃរហូតដល់ 7.4 ពាន់លានដុល្លារអាមេរិក នៅក្នុងកម្មវិធីពិព័រណ៍យន្តហោះអន្តរជាតិ Farnborough។
ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សអាកាសចរណ៍ឱ្យស្របតាមស្តង់ដារអន្តរជាតិ Vietjet Aviation Academy (VJAA) បានក្លាយជាដៃគូបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។
ក្រុមហ៊ុន Vietjet កំពុងត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព (SAF) ក្នុងគោលបំណងក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងធ្វើសកម្មភាពនានាទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
Vietjet ត្រូវបានទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិអន្តរជាតិហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោកផ្តល់កិត្តិយសជា "ក្រុមហ៊ុនអាកាសចរណ៍ផ្តល់តម្លៃសំបុត្រសំរម្យល្អបំផុតនៅអាស៊ីអាគ្នេយ៍" និង "ការគ្រប់គ្រងហិរញ្ញវត្ថុល្អបំផុត-ក្នុងវិស័យអាកាសចរណ៍-វៀតណាម"។ ហើយក៏បានទទួលស្គាល់ដោយក្រុមហ៊ុន AirlineRatings ថាជា "ក្រុមហ៊ុនអាកាសចរណ៍ផ្តល់តម្លៃសេវាដឹកអ្នកដំណើរសំរម្យបំផុត" និង "ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចតម្លៃសំរម្យបំផុតនៅលើយន្តហោះ" និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានចុះក្នុងបញ្ជីក្នុងក្រុមហ៊ុនល្អបំផុតក្នុងចំណោមក្រុមហ៊ុនចំនួន 50 របស់ Forbes នៅវៀតណាមក្នុងឆ្នាំ 2024 ។
ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ទទួលបានពានរង្វាន់ចំនួនពីរដឹងពីកម្មវិធី World Travel Awards 2024 ដែលបានដាក់ឈ្មោះថា "ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ីលើបទពិសោធន៍បម្រើសេវាអតិថិជនល្អ" និង "ឈានមុខគេរបស់អាស៊ីលើកម្មវិធីផ្តល់រង្វាន់អាកាសចរណ៍ល្អ"។