វិស័យពាណិជ្ជកម្ម

ហុងកុង ស្រីលង្កា ឈីលី និងបង់ក្លាដែសកំពុងស្វែងរកការចូលរួមជាមួយកិច្ចព្រមព្រៀង RCEP


ប្រទេសដែលជាសមាជិកភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលហៅកាត់ថា RCEP អាចនឹងពង្រីកសមាជិកភាពបន្ថែមទៀត ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ក្រៅពីប្រទេសអាស៊ានទាំង១០ រួមទាំងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ សមាជិកភាពនេះអាចនឹងពង្រីកបន្ថែមទៀត ស្របពេលកោះហុងកុង ស្រីលង្កា ឈីលី និងបង់ក្លាដែសកំពុងសំឡឹងឱកាសចូលរួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

កោះហុងកុង ប្រទេសស្រីលង្កា ឈីលី និងបង់ក្លាដែស កំពុងស្វែងរកការចូលរួមជាសមាជិកភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតនៅពិភពលោក។ នេះបើតាមមន្ត្រីអាស៊ាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ RCEP បច្ចុប្បន្នមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

មន្ត្រី RCEP ដែលបានប្រជុំនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអាស៊ានក្នុងប្រទេសម៉ាឡេស៊ីក្នុងសប្តាហ៍នេះ បាននិយាយថា ពួកគេមានការជំទាស់តិចតួចក្នុងការទទួលយកអ្នកដាក់ពាក្យថ្មី ហើយកំពុងធ្វើការឆ្ពោះទៅរកការនាំយកដែនដី និងប្រទេសទាំង៤ខាងលើឱ្យចូលរួមជាមួយប្លុកនេះ។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោកស្រី ឌីយ៉ាស រ៉ូរ៉ូ អេស្ទី វីឌីយ៉ា ពូទ្រី (Dyah Roro Esti Widya Putri ) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡាឡាំពួរថា ឥណ្ឌូនេស៊ី ពិតជាគាំទ្រដល់ប្រទេសណាមួយដែលមានឆន្ទៈចង់ចូលរួមជាមួយ RCEP។

ដោយឡែករដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល អាហ្ស៊ី (Tengku Zafrul Aziz) បាននិយាយថា ការសម្រេចចិត្តណាមួយលើសមាជិក RCEP ថ្មីនឹងត្រូវបានពិភាក្សានៅពេល ដែលមេដឹកនាំប្លុកនេះជួបគ្នានៅខែតុលា ខាងមុខនេះ។ បច្ចុប្បន្ន RCEP មានទីផ្សារសរុប២,៣ពាន់លាននាក់ ជាមួយនឹងទំហំ GDP សរុបជាង២៦ទ្រីលានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន នាំមុខគេលើការប្តេជ្ញាកាត់បន្ថយផលប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ

ធ្លាប់ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេនៅលើពិភពលោក នៅពេលនេះប្រទេសចិន បានក្លាយជាប្រទេសនាំមុខគេលើការប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័…

ធនាគារ KB Kookmin ផ្តល់ការវះកាត់បេះដូងដោយឥតគិតថ្លៃដល់កុមារកម្ពុជា

សេអ៊ូល៖ ធនាគារ KB Kookmin ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ ខេប៊ីប្រាសាក់ បានប្រកាសកាលពីពេលថ្មីៗនេះថា កុមារកម្ពុជាចំនួនប្រាំនាក់ដែលមានជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ